ព័ត៌មានអន្តរជាតិ

សន្តិភាពនៅ​អ៊ុ​យ​​ក្រែ​ន គឺ​នឹ​ង​ស​ម្រេ​ច​បា​ន​ តា​​ម​ងា​រ​អះ​អា​ង​ពី លោ​ក​ ​​V​a​n​ce អ​នុ​ប្រ​​ធា​នា​ធិ​ប​តី​អា​មេ​រិក​

អន្តរជាតិ ៖ ប្រ​មុ​ខរ​ដ្ឋ​ ​អ្ន​​ក​កា​រ​ទូត ​​និង​ម​ន្ត្រី​កា​​រ​ពា​រ​ជា​តិ​ម​​ក​ពី​ជុំ​វិ​ញ​ពិ​ភ​​ព​លោ​ក​បា​ន​ប្រ​មូ​​លផ្តុំ​​គ្នាក្នុ​ង​ប្រ​ទេ​ស​អា​ល្លឺ​ម៉​ង់ សម្រា​ប់​​ស​ន្និ​សី​ទ​ស​ន្តិ​សុ​​ខ​ប្រ​ចាំ​ឆ្នាំ​នៅ​​ទី​ក្រុ​ង​ ​Mu​n​i​c​h​ ​។​ ​នៅទី​នោះ​អ​នុ​​ប្រ​ធា​នា​ធិ​ប​តី​អា​មេ​​រិ​ក​ ​លោ​ក​ ​J​​D​ ​V​a​n​​c​e​ ​បា​ន​​ថ្លែ​ង​ទៅ​កា​ន់​ក្រុ​​ម​ម​ន្ត្រី​ជា​ន់​​ខ្ព​ស់​ដែ​ល​ចូ​លរួ​​ម​ក្នុ​ង​ស​ន្និ​សិ​ទ​នោះ​កា​ល​​ពី​ថ្ងៃ​សុ​ក្រ​ថា​​ ​ស​ង្រ្គាម​នៅ​អ៊ុ​យ​ក្រែ​ន​​អា​ច​នឹ​ង​ត្រូ​វ​ប​​ញ្ច​ប់​នា​ពេ​ល​​ឆា​ប់​ៗ​នេះ។​​

លោក Vance បាននិយាយថា រដ្ឋបាល Trump មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខអឺរ៉ុប ហើយជឿជាក់ថា យើងអាចឈានទៅដល់ការដោះស្រាយសមហេតុផលរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានថ្លែងនៅឯកន្លែងសន្និសីទផ្សេងទៀត ដោយលើកទ្បើងពីលក្ខខណ្ឌរបស់លោកសម្រាប់កិច្ចចរចាសន្តិភាពនោះ។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ចរចា​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​អ៊ុយក្រែន​នោះឡើយ។

លោក Zelenskyy អះអាងថា លោកនឹងពិចារណាកិច្ចពិភាក្សាជាមួយ បុរសជនជាតិរុស្សីតែម្នាក់គឺលោកប្រធានាធិបតី Vladimir Putin ។ លោកបានបន្ថែមថា លោកនឹងជួបជាមួយលោក ពូទីន បន្ទាប់ពីពួកគេបានបង្កើតផែនការរួមមួយ ដើម្បីបញ្ឈប់សង្គ្រាមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប។

កត់សម្គាល់នៅពេលនោះថា លោក Vance បានប្រើសុន្ទរកថារបស់គាត់ភាគច្រើនដើម្បីថ្លែងការរិះគន់របស់មេដឹកនាំអឺរ៉ុបចំពោះការរឹតត្បិតការនិយាយដោយសេរី និងការមិនអើពើនឹងចលនាប្រជានិយមដែលកំពុងរីករាលដាលពាសពេញទ្វីប៕

Leave a Reply

Your email address will not be published. Required fields are marked *