លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការ និងជាប្រធានគណៈបញ្ជាការឯកភាពដឹកនាំ បង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបអោយដឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា : គ្រប់បទល្មើសនេសាទត្រូវទប់ស្កាត់ឲ្យបានដាច់ខាតនៅរដូវបិទនេសាទ និងបង្កើនសកម្មភាពល្បាតត្រួតពិនិត្យ ទប់ស្កាត់បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប និងតំបន់ព្រៃលិចទឺក ក្រោមកិច្ចសហការរបស់កងកម្លាំងចម្រុះ និងមន្រ្តីជំនាញ ។ ឧត្តមសេនីយ៍ទោ សេង ធារិន ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ៖ កងយោធាចម្រុះទាំង៣គោលដៅទាំងលើផ្ទៃបឹងនិងលើទន្លេសាបមានភារកិច្ចក្នុងបេសកកម្មទប់ស្កាត់ បង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបនៅប្រចាំការ ចល័តកម្លាំងទាំងយប់ទាំងថ្ងៃ ទោះភ្លៀងផ្គរ ថ្ងៃក្តៅ រងារយ៉ាងក៏ដោយ។ពោលគឺអ្នកប៉ុនប៉ងប្រព្រឹតក្នុងតំបន់ ជនល្មើសទាំងឡាយកុំស្មានថា កម្លាំងដកថយទៅណានោះ ក្នុងសភាពការណ៍ចាំបាច់ដែលមានការបញ្ជូនកម្លាំងទៅសមរភូមិមុខការពារព្រំដែនកម្ពុជា ថៃនោះ ៕
ព័ត៌មានសន្តិសុខសង្គម
នៅចំណុចអូរព្រំដែន បាក់រលំអគារ៤ជាន់ ក្បែរប្លុកកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ មានករណីបាក់រលំអគារកម្ពស់៤ជាន់មួយកន្លែងស្ថិតនៅចំណុចអូរព្រំដែនកម្ពុជា ថៃ ជាប់ប្លុកកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចម៉ោង១៧និង ២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ ប្រភពព័ត៌មានបានអោយដឹងថា ៖ ក្រុមហ៊ុន១ បានវាយកំទេចចោលនូវអគារនោះ ដើម្បីសាងសង់ថ្មី តែវាបានបាក់ស្រុតបណ្តាលអោយសង្កត់ម៉ូតូ១១គ្រឿងនិងម៉ូតូកង់បីឬផាស់អាប់២ គ្រឿង បង្កដាច់ខ្សែភ្លើង។ប៉ុន្តែ មិនមានព័ត៌មានពីមនុស្សរងគ្រោះរបួសឬប៉ះពាល់អាយុជីវិតទេ ។ ករណីនេះ លោកសេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានផុសក្នុងហ្វេសប៊ុកលោកថា : មូលហេតុបាក់ស្រុតអគារ មិនមែនធម្មជាតិដែរ តែមកពីក្រមហ៊ុនវាយអាគារចាស់ចោល ។ បើតាមសាក្សីនៅក្នុងហេតុការណ័ថា ខ្លួនស្ទុះរត់ចេញពីផាសអាប់ទាន់ កុំអីកម្ទេចអគាររលំសង្កត់ជាមិនខាន ។ ករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ ព័ត៌មានបឋម កុំអោយមានការភ័ន្តច្រលំ ។ ក្រុមការងារកំពុងពិនិត្យលើទិដ្ឋភាពច្បាប់ ចំពោះក្រុមហ៊ុនរុះរើ និងម្ចាស់សំណង់ ដែលបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ។ នៅវេលាខាងលើ មានករណីអគារដែលកំពុងធ្វើការវាយកំទេចអគារ […]
អូរស្មាច់ សមត្ថកិច្ចចាប់ កូនប្រុសតិច្ឆាន កាប់ឪពុកបង្កើតស្លាប់ នៅខ្ទមស្រែ នៅកោះកេរ
ខេត្តព្រះវិហារ ៖ ពិតជាឈាមជ័រតិរច្ឆានមែន គ្រាន់តែខឹងទុកម៉ារវេនបញ្ឆេះគោយន្តមិនអោយប្រើ កូនប្រុសបង្កើតប្រើផ្គាក់ទៅកាប់ឪពុកស្លាប់នៅខ្ទមស្រែ ។ ជនសង្ស័យ ជាកូនតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនបាននៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក។គឺបន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យដេកស្លាប់ក្នុងខ្ទមស្រែ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ថា : ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យរូបនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ហើយប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក តៀម សង្រ្គាម នាយការិយាល័យជំនាញនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ។ ជនសង្ស័យមានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា […]
ជនជាតិវៀតណាម ៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណី ចាក់បុរសនេសាទខ្មែរម្នាក់ រងរបួសធ្ងន់ ព្រោះបើកកាណូតជាប់មងបណ្ដែត
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ ពាក់ព័ន្ធករណីប្រើស្នរចាក់បុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកនេសាទ ធ្វើឲ្យរងរបួសធ្ងន់ ក្នុងស្ថានភាពខឹងចិត្ត ព្រោះបើកកាណូតជាប់នឹងមងបណ្ដែតរបស់ពួកគេ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងបឹងទន្លេសាប តំបន់បាឡត ដែលស្ថិតនៅតំបន់ប្រមូលប្រទល់រវាងឃុំកំពង់លួង ខេត្តពោធិ៍សាត់, ឃុំពាមបាង ខេត្តកំពង់ធំ និងឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ស្រុកបរិបូណ៌ សហការជាមួយប៉ុស្តិ៍នគរបាលឃុំពាមបាង និងកងកម្លាំងយោធា បានឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់ភ្លាមៗបន្ទាប់ពីកើតហេតុ។ ព័ត៌មានបឋមឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង ខា អាយុ ៤៣ ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបើកកាណូតទៅនេសាទ ដោយចៃដន្យកាណូតបានជាប់នឹងមងបណ្ដែតរបស់ជនជាតិវៀតណាម។ បន្ទាប់ពីមានការឈ្លោះគ្នា ពួកជនសង្ស័យបានយកស្នរចាក់បុរសជនរងគ្រោះ រហូតធ្វើឲ្យរងរបួសធ្ងន់ពោះ និងគេចខ្លួន។ កម្លាំងសមត្ថកិច្ចនៅក្បែរប្រមូលពលករក្នុងតំបន់នេសាទបានប្រតិបត្តិការបន្តបន្ទាប់ ដេញតាមនិងឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់បានដោយជោគជ័យ។ បុរសជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបឋមដោយរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកបរិបូណ៌ ហើយបញ្ជូនបន្តទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីព្យាបាលបន្ថែម។ ជនសង្ស័យទាំង ៣ […]
រថយន្តក្រឡុកស៊ីម៉ង់ត៍ ៣គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ ករណីបំផ្លាញផ្លូវសាធារណៈថ្មី នៅក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ និងយកទៅរក្សាទុកនូវរថយន្តក្រឡុកស៊ីម៉ង់ត៍ចំនួន ៣គ្រឿង បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានបង្កហេតុឲ្យផ្លូវសាធារណៈដែលទើបស្ថាបនាពេលថ្មីនេះខូចខាត។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល១០និង១៥នាទី ព្រឹក ថ្ងៃទី២០ ខែឧសភា នៅលើផ្លូវលេខ២ ក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំងនេះជាកម្មសិទ្ធិក្រុមហ៊ុនមួយដែលកំពុងបំពេញការងារចាក់បេតុងផ្លូវនៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ការប្រើប្រាស់រថយន្តមានទំងន់ខ្ពស់បានបង្កឲ្យផ្លូវដែលទើបអ៊ុតកៅស៊ូស្ថាបនាថ្មីៗ ខូចខាតយ៉ាងច្រើន។ ការបំផ្លាញនេះត្រូវបានពិពណ៌នាថា ជាសកម្មភាពមិនគោរពនឹងសមិទ្ធផលសាធារណៈ ដែលជាការខិតខំរបស់អាជ្ញាធរខេត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ ដូច្នេះ សមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរងចាំការសិក្សាចាត់ចែងបន្ដតាមនីតិវិធីផ្លូវការ។
សមត្ថកិច្ចកំពុងមមាញឹក ស៊ើបអង្កេតករណីឃាតកម្ម រួចដឹកសពមនុស្ស តាមរថយន្តទំនើប ទៅប្លុងចោលនៅ ភូមិបឹងសននោរ ឃុំស្លក្រាម ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ : បន្ទាប់ពីបានប្រទះឃើញ ពលរដ្ឋបានរាយការជូនសមត្ថកិច្ច ករណីប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកកប់ចោល ក្បែរផ្លូវជាតិលេខ៥៨ ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលយុត្តិធម៌និងកងកម្លាំងទ័ពព្រំដែន បានអោយដឹងថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥ថា : កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសព បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ស្លាកលេខ និងរថយន្តមួយទៀតម៉ាកដូចគ្នា ពាក់ស្លាកលេខ យកទៅកប់ចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ភ្លាមៗនោះ កម្លាំងកងយោធាកងការពារព្រំដែនលេខ៥០៣ -យោធភូមិភាគទី៥ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព។ បើយោងភិនភាគសាកសពបុរសរងគ្រោះជាជនជាតិបរទេស.ស្រដៀងជនជាតិចិន ។សមត្ថកិច្ចបានធ្វេីកោសល្យវិច្ច័យសាកសពឃើញ សម្បុរស្វែកព៌ណស( ជនជាតិអាស៊ី […]
ក្មេងទំនើងប្រុសស្រី ០៨នាក់ ធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនរួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានករណី ក្មេងឈាមរាវប្រុសស្រី ០២ក្រុម បានធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក នៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ៣៧០កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្តែង នូវក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៨ នាក់/ ស្រី០៦នាក់) អាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត នូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្តន្ទាទោសជាមួយគ្នាផងដែរ។ សូមរំលឹកថា កន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ក្មេងទំនើងជាបន្តបន្ទាប់ជាច្រើនរយនាក់ ដោយករណីខ្លះត្រូវបានធ្វើការអប់រំតាមវិធានការរដ្ឋបាល និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធនាគារ។ តែថ្មីនេះ គេសង្កេតឃើញថា អាវុធហត្ថរាជធានីភ្នំពេញ ហាក់ចាត់វិធានក្តៅ និងតឹងរឹង ដោយធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងធ្វើការបញ្ជូនទៅតុលាការជាញឹកញាប់ ដោយមិនមានការលើកលែង។ ទន្ទឹមគ្នានេះ កាលពីចុងខែមេសា កន្លងមក អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង០៨នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ។ […]
កើតមានបាតុភូតិធម្មជាតិដ៏អាក្រក់ បុរសពីរនាក់បងប្អូន ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលចូលច្រកភ្លៀងនៅក្នុងខ្ទម
ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានបាតុភូតិធម្មជាតិដ៏អាក្រក់ពីរនាក់បងប្អូនត្រូវរន្ទះបាញ់ស្លាប់គណៈពេលចូលច្រកភ្លៀងនៅក្នុងខ្ទមមួយស្ថិតនៅក្នុង ភូមិខ្លែងពណ៌ត្បូង ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ករណីរន្ទះបាញ់ស្លាប់បុរសកំសត់ពីរនាក់ អ្នកស្រុកនិងសមត្ថកិច្ចនៅភូមិសាស្ត្រកើតហេតុមានការតក់ស្លុតនិងសូមចូលរួមសោកស្តាយ និងមរណៈទុក្ខ ចំពោះការបាត់បង់ជីវិតនេះ។ បុរសទាំង២នាក់បើកបរម៉ូតូម្នាក់មួយគ្រឿង ហើយលោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់សារព័ត៎មាននារាត្រីថ្ងៃទី១២ ខែឧសភា ថា ៖ ករណីគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិនេះ សមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះនិងភ្ជាប់ទៅក្រុមគ្រួសារដើម្បីមកទទួលសព ៕
ក្មេងទំនើង២នាក់ ត្រូវបានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងគំរាមថានឹងសម្លាប់
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ាង គឹមឆាយ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមថានឹងសម្លាប់ ប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ ១-ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២.ឈ្មោះ […]
រថយន្ត២គ្រឿង បុកគ្នាពេញទំហឹង នៅស្រុកសន្ទុក បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់
ខេត្តកំពង់ធំ ៖ យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ២២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយបានកើតឡើងលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៣១-១៣២ ក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ផ្លាកលេខ ភ្នំពេញ 3D-6307 បើកបរចេញពីទិសត្បូងទៅជើង ដោយជនបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) និងរថយន្តម៉ាក Kia Granbird ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 3E-4341 បើកបរដោយលោក ស៊ុំ លាភ ភេទប្រុស អាយុ ៣៣ឆ្នាំ មកពីភូមិតាតុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដំណើរចេញពីទិសជើងទៅត្បូង។ ក្នុងគ្រោះថ្នាក់នោះ បណ្តាលឲ្យលោក ស៊ុំ លាភ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលមានអ្នករួមដំណើរចំនួនច្រើនរងរបួសធ្ងន់ និងស្រាល៖ ហួន ប៉ិប (ស្រី) – របួសធ្ងន់ សាក់ សារិន (ប្រុស) […]