រាជធានីភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម XI Jinping នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី […]
Author: spean
អាជ្ញាធររាជធានីភ្នំពេញ ៖ ៣ថ្ងៃ មានប្រជាពលរដ្ឋ រួមជាមួយភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជិត៣លាននាក់ ចូលរួមកម្សាន្តសប្បាយ សង្ក្រាន្តវត្តភ្នំ
រាជធានីភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត ”សង្ក្រាន្តវត្តភ្នំ” ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១៦ មេសា២០២៥ ថា នៅថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១លាន៥សែននាក់ បាននាំគ្នាមកលេងកំសាន្ត នៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។ លោកស្រី អ្នកនាំពាក្យ បានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី១៥ ខែមេសា […]
អភិបាលខេត្តកំពង់ស្ពឺ ៖ ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងចេញពីការផ្ដួចផ្ដើមគំនិត របស់អ្នកខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡីគោលឿនជាច្រើនទៀត ។ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ អស់រយៈពេល ១១ឆ្នាំហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើង ក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ ហើយឆ្នាំនេះដែរ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំចរចាជាមួយអាម៉េរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។ ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើសន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា “ទិវារំដោះ” ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល ៤៩% បន្ទាប់ពីរដ្ឋបាលលោក ដូលណា ត្រាំ រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជា ចូលទៅកាន់សហរដ្ឋអាមេរិក មានគម្លាតឱនភាពពាណិជ្ជកម្ម រហូតទៅដល់ ៩៧% ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស […]
ប្រទេសអ៊ីរ៉ង់ ឲ្យកងទ័ពប្រុងជើងការខ្ពស់ សម្រាប់សង្រ្គាមជាមួយ សហរដ្ឋអាមេរិក
អន្តរជាតិ ៖ អ៊ីរ៉ង់បានចេញបញ្ជាដោយដាក់កម្លាំងយោធារបស់ខ្លួនលើការប្រុងប្រយ័ត្នខ្ពស់ ហើយបានព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិកកុំឱ្យគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលមានសក្តានុពលលើអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Reuters កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហានេះ។ ចំណាត់ការដែលកាសែតបានរាយការណ៍ខាងលើនេះធ្វើឡើងបន្ទាប់ពីលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជំរុញឱ្យមានការចរចាដោយផ្ទាល់ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran ខណដែលលោក Trump ក៏បានគំរាមយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនត្រូវបានសម្រេច។ ក្រុងតេអេរ៉ង់ដែលបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ហើយក៏បានច្រានចោលការទាមទារឲ្យមានការចរចាផ្ទាល់ជាមួយអាមេរិកផងដែរ។ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅសំណើរបស់Trump ថា វាគ្មានន័យអ្វីទាំងអស់ ហើយក៏បានចោទសួរថា តើលោកTrump មានភាពស្មោះត្រង់របស់ដែរឬទេ ចំពោះបញ្ហានេះ។ លោកបន្តថា ប្រសិនបើអ្នកចង់ចរចា តើអ្វីទៅជាការគំរាមកំហែងដែលចេញពីមាត់របស់លោក?។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានចេញសេចក្តីជូនដំណឹងដល់អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយព្រមានថា ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេនឹងត្រូវបានចាត់ទុកថាជាអំពើអរិភាពជាមួយអ៊ីរ៉ង់។ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានកាសែតដកស្រង់សម្ដីមកផ្សាយថា “ទង្វើខាងលើបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់ពួកគេ”។ ប្រភពបានបញ្ជាក់ថា លោក Khamenei […]
ប្រទេសអ៊ីរ៉ង់ ឲ្យកងទ័ពប្រុងជើងការខ្ពស់ សម្រាប់សង្រ្គាមជាមួយ សហរដ្ឋអាមេរិក
អន្តរជាតិ ៖ អ៊ីរ៉ង់បានចេញបញ្ជាដោយដាក់កម្លាំងយោធារបស់ខ្លួនលើការប្រុងប្រយ័ត្នខ្ពស់ ហើយបានព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិកកុំឱ្យគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលមានសក្តានុពលលើអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Reuters កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហានេះ។ ចំណាត់ការដែលកាសែតបានរាយការណ៍ខាងលើនេះធ្វើឡើងបន្ទាប់ពីលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជំរុញឱ្យមានការចរចាដោយផ្ទាល់ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran ខណដែលលោក Trump ក៏បានគំរាមយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនត្រូវបានសម្រេច។ ក្រុងតេអេរ៉ង់ដែលបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ហើយក៏បានច្រានចោលការទាមទារឲ្យមានការចរចាផ្ទាល់ជាមួយអាមេរិកផងដែរ។ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅសំណើរបស់Trump ថា វាគ្មានន័យអ្វីទាំងអស់ ហើយក៏បានចោទសួរថា តើលោកTrump មានភាពស្មោះត្រង់របស់ដែរឬទេ ចំពោះបញ្ហានេះ។ លោកបន្តថា ប្រសិនបើអ្នកចង់ចរចា តើអ្វីទៅជាការគំរាមកំហែងដែលចេញពីមាត់របស់លោក?។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានចេញសេចក្តីជូនដំណឹងដល់អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយព្រមានថា ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេនឹងត្រូវបានចាត់ទុកថាជាអំពើអរិភាពជាមួយអ៊ីរ៉ង់។ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានកាសែតដកស្រង់សម្ដីមកផ្សាយថា “ទង្វើខាងលើបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់ពួកគេ”។ ប្រភពបានបញ្ជាក់ថា លោក Khamenei […]
និយ័តករធានារ៉ាប់រងកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយអំពី ”ផលិតផលធានារ៉ាប់រងខ្នាតតូច” នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងខ្នាតតូច” ដោយមានការចូលរួមពីលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក សេន សារ៉េត មេឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងតំណាងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, តំណាងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផងដែរ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីផលិតផលធានារ៉ាប់រងខ្នាតតូច, ការគ្រប់គ្រងវិស័យធានារ៉ាប់រង និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជននៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ដូចជាតួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងកិច្ចការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងខ្នាតតូច ដែលជាផលិតផលធានារ៉ាប់រងសម្រាប់អតិថិជនដែលមានចំណូលទាប ហើយផ្តល់នូវអត្ថប្រយោជន៍ក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុនៅពេលកើតឡើងនូវហានិភ័យណាមួយ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង និងកិច្ចការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមទាំងអស់បានចូលរួមក្នុងសិក្ខាសាលានេះបានបង្ហាញការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ […]
នៅឆ្នាំ២០២៥ គុណភាពឥណទាន ទីផ្សារឥណទាន និងកំណើន អាចមានភាពប្រសើរឡើង ជាងឆ្នាំ២០២៤ តែក៏អាស្រ័យលើកត្តាមួយចំនួនដែរ
រាជធានីភ្នំពេញ ៖ នៅសាលប្រជុំសណ្ឋាគារណូវូតែល ស៊ីប៊ីស៊ី(CBC)សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុដែលមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ៨០នាក់មកពី៥២ស្ថាប័ននាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ តាមរយៈនៃកិច្ចពិភាក្សានោះ អ្នកសារព័ត៌មាននឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ ។ កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនកិត្តិយសដែលរួមមានលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ «កិច្ចពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុក្នុងការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ»។សូមបញ្ជាក់ថា ប្រព័ន្ធចែករំឡែកព័ត៌មាន CBC ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងទីផ្សារនីមួយៗនៅកម្ពុជា។ តាមរយៈនៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មានទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា […]
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានជាប់ចំណាត់ថ្នាក់លេខ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ ក្នុងឆ្នាំ២០២៥ នឹងបើកដំណើការ ក្នុងខែកក្កដានេះ
ខេត្តកណ្តាល ៖ ក្លិបអ្នកកាសែតកម្ពុជាដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី ៥៦អង្គភាពបានធ្វើដំណើរទស្សនៈកិច្ចស្វែងយល់ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ តាមការឲ្យដឹងរបស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)បានអោយដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានដ៏ធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានអោយដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព ការរចនាបែបប្រពៃណីខ្មែរ និងដំបូលនៃអគារអាកាសយានដ្ឋាន ត្រូវបានរៀបចំដោយសំណង់របៀបឈើ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង។លោកឧកញ៉ាបានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល១ថ្ងៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវប្រើប្រាស់កម្មកររហូតដល់ជាង៧០០០នាក់ក្នុងការសាងសង់។ ជាមួយគ្នានេះ វិស្វករសរុបមានចំនួនជាង២០០នាក់ដែលជាជនជាតិខ្មែរ និង១០%ជាជនជាតិបរទេស។ អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ
ខេត្តព្រះវិហារ ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង […]