ខេត្តកំពង់ឆ្នាំង ៖ កាលពីម្សិលមិញ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងស៊ីម៉ាកCMAC បានចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះចំនួន ១៦គ្រាប់ រួមមាន ៖ គ្រាប់៨២ម.ម ចំនួន ០២គ្រាប់, គ្រាប់M៧៩ម.ម ចំនួន ០៤គ្រាប់, គ្រាប់៦០ម.ម ចំនួន ០៦គ្រាប់, គ្រាប់១០៥ម.ម ចំនួន ០១គ្រាប់ និងគ្រាប់១០៧ម.ម ចំនួន ០៣គ្រាប់។
សូមជម្រាបថា គ្រាប់ទាំងអស់នោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្មីៗនេះ ហើយកម្លាំងស៊ីម៉ាក់បានចុះយកមករក្សាទុក ដើម្បីកុំឲ្យមានហានិភយ័ដែលអាចកើតមានជាយថាហេតុ៕
