ព័ត៌មានជាតិ

លោកជំ​ទា​វ​ប​​ណ្ឌិ​ត ​​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ដ​ល់​​ ប្រ​​ជា​ព​ល​រ​ដ្ឋទាំ​​ង​អ​ស់​ ​ដែ​ល​កា​រ​ពា​រ​ភា​ព​ត្រឹម​​ត្រូវ​​ ស្អា​​តស្អំ​ ​រ​ប​ស់​លោ​ក​ជំ​ទា​វ​ ​ដែ​ល​រង​​គ្រោះដោ​យ ​អ​យុ​ត្តិ​ធ​ម៌​ពី​សា​រ​ព័​ត៌​មា​ន​ ​T​h​e​ ​C​a​m​b​o​d​i​a ​​Dai​​l​y​

នា​ថ្ងៃ​ទី​​៤​ ​ខែ​មេ​សា​ ​ឆ្នាំ២​០​២​៤​នេះ​ ​លោ​ក​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​បា​ន​ផ្ញើ​សា​រ​ថ្លែ​​ង​អំ​ណ​រ​គុ​ណ​ដ​ល់​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់​ ​ដែ​ល​ចេ​ញ​ម​ក​កា​រ​ពា​រ​ភា​ព​ត្រឹ​​ម​ត្រូ​វ​ ​ស្អា​ត​ស្អំ ​រ​ប​ស់​លោ​ក​ជំ​ទា​វ​ ​ដែ​លរ​ង​គ្រោះ​ដោ​យ​អ​យុ​ត្តិ​ធ​ម៌ ​ដោ​យ​សា​រ​ព័​ត៌​មា​ន​ ​T​h​e​ ​C​a​m​b​o​d​i​a​ ​D​a​i​l​y​ ​កា​ល​ពី​​ថ្ងៃ​ទី​ ​០​២​ ឧ​​ស​ភា​ ​ក​ន្ល​ង​មក​នេះ​។​

លោកជំទាវបណ្ឌិត បានបន្តថា លោកជំទាវពិតជាមានការរំភើបណាស់ ដែលបងប្អូន រួមទាំងអ្នក ដែលបានធ្វើការងារជាមួយលោកជំទាវកន្លងមក ព្រមទាំងបងប្អូនភាគច្រើន បានតាមដានសកម្មភាព និងការងារសង្គមរបស់លោកជំទាវ មានការស្រលាញ់រាប់អាន និងជឿជាក់លើលោកជំទាវ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសរំលេចថា ការគាំទ្រ ស្រលាញ់នឹងការពារលោកជំទាវនេះ គឺជាកំលាំងចិត្តមួយដ៏សំខាន់ដើម្បីជួយដល់លោកជំទាវក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី២ ខែមេសា កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាន «The Cambodia Daily» ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ​ភរិយា​លោក ហ៊ុន ម៉ាណែត ដើម្បីសុំ​ពន្យារ​ពេល​កាន់​តំណែង​៣​ឆ្នាំ​ទៀត។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្ដង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកាសែត The Cambodia Daily និងបុគ្គលស៊ីឈ្នួលឱ្យបរទេសបម្រើកាសែតនេះ បានវាយប្រហារដោយមួលបង្កាច់មកលើមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា ហើយការមួលបង្កាច់ដោយងងើលដដែលៗ ក៏បង្ហាញឱ្យកាន់តែច្បាស់ពីចរិត និងធាតុពិតនៃកាសែតនេះ ដែលជាឧបករណ៍ប្រឆាំងផ្កាប់មុខ ស្មោកគ្រោក អសីលធម៌ និងមួលបង្កាច់គ្មានរើសមុខ និងគ្រប់រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *