ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ឃាត់ខ្លួនជនដៃដល់ ជនជាតិចិន ៣នាក់ ខ្មែរ១នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
គឺជនដៃដល់ទាំងនេះ ពាក់ព័ន្ធធ្វើសកម្មភាពយកកាំភ្លើង AK47 ទៅបាញ់គំរាមគូទំនាស់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈ ២០២៥ ។
ថ្ងៃទី១៥ ខែកុម្ភ: សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបាននឹងកំពុងរៀបចំ ឯកសារ ប្រគល់ជនសង្ស័យទាំងនេះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលជាម្ចាស់ភូមិសាស្ត្រនៃករណី ៕