ព័ត៌មានបច្ចេកវិទ្យា

ធ្វើក្បួ​ន​​និ​ង​ស្ពា​ន​​ពោ​ង ច​​​​​​ម្ល​ង​ព​ល​រ​ដ្ឋ​ ​​និ​ង​សិ​ស្ស​ប​ណ្តោះ​អា​​ស​ន្ន ​ប​​ន្ទា​ប់​ពី​រ​ថ​យន្ត​ធុ​ន​ធំ​ដឹក​​ស្រូវ ​បង្ក​បា​ក់ស្ពា​ន​ដែ​ក​បេ​ឡេ នៅ​ភូ​​មិអូ​រឃុំផ្គាំ ស្រុ​ក​ស្វាយ​​ចេ​ក

ខេត្តបន្ទាយមានជ័យ ៖ ម​ន្ត្រី​​អា​ជ្ញា​ធ​រ​ដែ​ន​ដី​​ ​ជំ​នា​ញ​សា​ធា​រ​ណ​​កា​រ​និ​ង​ដឹ​ក​​ជ​ញ្ជូ​ន​ ​អ​ភិ​វ​​ឌ្ឍ​ន៍​ជ​ន​ប​ទ​​ ​ក​ង​ក​ម្លាំ​ង​ន​គ​​រ​បា​ល​ ​យោ​ធា​និ​ង​​ប្រ​ជា​ព​ល​រ​ដ្ខ​​បា​ន​នាំ​គ្នា​ដុ​ត​ដៃ​ដុ​​ត​ជើ​ង​ប្រើ​ទូ​ក​ស្មា​ច់​​ធ្វើ​ក្បួ​ន​និ​ង​ស្ពា​ន​​ពោ​ង​ច​ម្ល​ង​ព​ល​រ​ដ្ឋ​​ ​សិ​ស្សា​នុ​សិ​ស្ស​ ​ជា​ពិ​​សេ​ស​អ្ន​ក​ជ​ម្ងឺ​និ​ង​ស្ត្រី​មា​ន​ផ្ទៃ​​ពោះ​ត្រូ​វ​ទៅ​ស​ម្រា​ល​កូ​ន​ជា​ប​ណ្តោះ​​អា​ស​ន្ន​ប​ន្ទា​ន់​ ​។​ពោ​​​ល​​​​គឺ​​​ប​​​ន្ទា​​​ប់​​​​​​ពី​រ​ថ​យ​ន្ត​ធុ​​ន​ធំ​ដឹ​ក​ស្រូ​វ​ប​​ង្ក​បា​ក់​ស្ពា​ន​ដែ​ក​បេ​ឡ​ ​ហើ​យ​​កា​ត់​ផ្តា​ច់​ច​រា​ច​រ​ណ៍​កា​ល​ពី​ថ្ងៃ​​ទី២​១​ ​ខែវិច្ឆិកា ឆ្នាំ​២​​០​២​៤​ ​វេ​លា​ម៉ោ​ង​​១​៩​.​០​០​នា​​ទី​យ​ប់​ ​ក​ន្ល​ង​ម​ក​នៅ​ភូ​មិ​​អូ​រ​ភូ​មិ​ ​ឃុំ​ផ្គាំ ​​​ស្រុ​​​ក​​ស្វា​​​​​​យ​ចេ​ក ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​។​ ​នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកអោយសារព័ត័មានដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។ យោងប្រភពអោយដឹងថា ស្ពានដែកបេឡេនៅភូមិអូរឃុំផ្គាំស្រុកស្វាយចេកនេះមានប្រវែងបណ្តោយ៣២ម៉ែត្រ ទទឹង៤ម៉ែត្រ ជាស្ពានមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាដែកស្ពានចាស់ ហើយត្រូវបានអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ក្រសូងអភិវឌ្ឍន៍ជនបទបានយកទៅសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដើម្បីឆ្លើយតបសំណូមពរពលរដ្ឋនភឃុំផ្គាំប៉ែកខាងកើត កាលពីរដូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក។ ប៉ុន្តែ តាំងពីនោះមក អាជ្ញាធរនិងជំនាញមិនទាន់មានលទ្ធភាពកសាង់សង់ស្ពានដែកឬស្ពានថ្មីនៅឡើយ ។ ក្រោយពីស្ពាននេះបាក់ គេឃើញវត្តមានលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិសេសក្រុមការងារកងកម្លាំងយោធា នគរបាលនិងពលរដ្ឋបានទៅដល់កន្លែងស្ពានបាក់ ហើយនាំគ្នាដុតដៃដុតជើងសម្រុកដាក់ទូកស្មាច់ចម្លងពលរដ្ឋ សិស្សានុសិស្ស អ្នកជម្ងឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅសម្រាលកូន។ លោកអភិបាលស្រុកស្វាយចេកនិយាយថា: “ខ្ញុំសូមអរគុណកម្លាំងសរុប […]