ព័ត៌មានជាតិ

ពិធីប្រ​កា​ស​ចូ​​លនិ​វ​​ត្ត​ន៍ ​​លោ​ក​ ​ង្វៀ​ន​ ​យី​លិ​ញ​ ​អ​គ្គ​នា​យ​ក​ ​ក្រុ​ម​ហ៊ុ​ន​ភា​គ​ហ៊ុ​ន​កៅ​ស៊ូ​ ​ជឺ​សេ​ ​កំ​ព​ង់​ធំ​ ​ក្រោ​យ​បំ​ពេ​ញ​កា​រ​ងា​រ ​អ​ស់​រ​យៈ​ពេ​ល​១​៥​ឆ្នាំ​

ខេត្ត​កំព​ង់​ធំ​ ៖​​ ​នា​រ​សៀ​ល​ថ្ងៃ​ទី​៣​១​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​ ​អ៊ុ​ត​ ​សំ​អ​ន​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​មហា​ផ្ទៃ​ អ​​ញ្ជើ​ញ​ជា​អ​​ធិប​​តី​ ពិ​ធី​ប្រ​កា​សចូ​​ល​និវ​ត្ត​ន៍ លោ​ក ​ង្វៀ​ន​ ​​យី​លិ​ញ​ ​អ​គ្គ​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​ភា​គហ៊ុ​ន​កៅ​ស៊ូ ​​ជឺ​សេ​ កំ​ព​​ង់ធំ​ ​ប​ន្ទា​ប់​ពី​រូ​ប​លោ​ក​ចំណា​​យ​ពេ​ល​បំ​ពេ​ញ​បេ​ស​ក​ម្ម​កា​រ​ងា​រ​អ​ស់​រ​យៈ​ពេ​ល​១​៥​ឆ្នាំ​។​

​ពិ​ធី​នេះ​មា​ន​កា​រ​អ​ញ្ជើញ​ចូ​ល​រួ​ម​ពី​ ​ឯ​ក​ឧ​ត្ត​ម​ ​ងួ​ន​ ​​រ​​តនៈ​​ ​អ​ភិ​បាល​ខេ​ត្ត​កំ​​ព​ង់​ធំ​ ​និ​ង​គ​ណៈ​ប្រ​​តិ​ភូ​ភា​គី​ប្រទេ​ស​ក​ម្ពុ​ជា​និ​ង​ប្រ​ទេ​​ស​វៀ​ត​ណា​​ម​ជា​ច្រើ​ន​រូ​ប​ ស្ថិ​​ត​នៅ​​ទី​តាំ​ង​ ​ឃុំ​ព​ព​ក​ ​ស្រុ​ក​ស្ទោ​ង​ ខេ​ត្ត​កំ​ព​ង់​ធំ​។​

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា គម្រោងវិនិយោគចំការកៅស៊ូមួយនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋានតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ សាលា រៀន វត្តអារាម មណ្ឌលសុខភាព ផ្ទះកម្មករ ជាដើម) និងការបង្កើតការងារជូនដល់បងប្អូន ប្រជាពលរដ្ឋមូលដ្ឋានជាមួយនឹងប្រាក់បៀវត្សសមរម្យ ដែលចូលរួមកាត់បន្ថយការធ្វើចំណាក ស្រុកទៅក្រៅប្រទេសបានមួយកម្រិត។ ការវិនិយោគនេះក៏បានរួមចំណែកដល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញជ័រកៅស៊ូ និងការបង់ពន្ធអាករជូនរដ្ឋផងដែរ។ ម្យ៉ាងវិញទៀត គម្រោងវិនិយោគនេះបានជួយប្រែក្លាយតំបន់នេះដែលពីមុនជាតំបន់ជនបទដាច់ស្រយាល ឲ្យក្លាយជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចផុលផុស។

ឯកឧត្តម ងួនរតនៈ កោតសសើរ និងវាយតម្លៃខ្ពស់ជាពិសេសជូន ចំពោះលោកអគ្គនាយក ង្វៀន យីលិញ ដែលបានខិតខំដឹកនាំកសាង និងអភិវឌ្ឍគម្រោង វិនិយោគដំណាំកៅស៊ូក្នុងខេត្តកំពង់ធំ អស់រយៈពេលជិត ១៥ឆ្នាំកន្លងមកនេះប្រកបដោយ គុណភាព និងប្រសិទ្ធភាព។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដម អ៊ុត សំអន និងគណៈប្រតិភូទាំងអស់ បានប្រគល់ការដូរកិត្តិយស ដល់លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ ជឺសេ កំពង់ធំ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *