ព័ត៌មានជាតិ

ឯកឧ​ត្ត​ម​ ​ប៊ុ​ន​​ ហុ​ន​ ​ដឹ​ក​នាំ​គ​ណៈប្រ​តិ​ភូ​ក្រ​សួ​ងម​ហាផ្ទៃ​ ​ចូ​លរួ​ម​កិ​ច្ច​ប្រ​ជុំ​លើ​ក​ទី​១​ ​នៃ​វេ​ទិកា​យុ​ត្តិ​ធ​ម៌​​ព្រហ្ម​​ទ​ណ្ឌ​ ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​​ ​រៀ​​​ប​ចំ​ដោយ ​រ​ដ្ឋាភិ​បា​ល​ជ​ប៉ុ​ន​ ​តា​ម​​រ​យៈប្រ​​ព័​ន្ធ​វី​ដេ​អូ ​ពី​ច​ម្ងា​យ​

ត​ប​តា​ម​កា​រ​អញ្ជើ​ញ​រ​​ប​ស់​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​​នៃ​ប្រ​ទេ​ស​ជ​ប៉ុ​ន​ ​និ​ង​ដោ​យ​ទ​ទួ​ល​បា​ន​កា​រ​អ​នុ​ញ្ញា​ត​ដ៏ខ្ព​ង់​ខ្ព​ស់​ពី​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ឧ​ប​​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សូ​ង​ម​ហា​ផ្ទៃ​ ​នៅ​ព្រឹ​​ក​ថ្ងៃ​ទី​១​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​​២​០​២​២​ ​នៅ​ទី​ស្តី​កា​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ឯ​ក​ឧ​ត្ត​ម​ ​​ប៊ុ​ន​ ​ហុ​ន​ ​រ​ដ្ឋ​លេ​​ខា​ធិ​កា​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​គ​ណៈ​ប្រ​តិ​ភូ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​ចូ​ល​រួ​ម​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​លើ​ក​ទី​១​​​នៃវេ​​ទិ​កា​យុ​ត្តិ​ធ​ម៌​ព្រ​ហ្ម​ទ​ណ្ឌ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​ដែ​ល​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ទី​ក្រុ​ង​ ​T​o​​k​yo​​ ​នៃ​ប្រ​ទេ​ស​ជប៉ុ​​ន​ ​រ​យៈ​ពេ​ល​២​ថ្ងៃ​ ​គឺ​ចា​ប់​ពី​ថ្ងៃ​ទី​ ​១​៤​-​១៥​ ​ខែ​កុ​​ម្ភៈ ​​ឆ្នាំ​២​០​២​២​ ​តា​មរ​យៈ​ ​​V​i​d​e​o​ C​o​n​f​e​r​e​n​ce ​។​

​កិ​ច្ច​​ប្រ​ជុំ​វេ​ទិ​កា​យុ​ត្តិ​ធ​ម៌​ព្រ​ហ្ម​ទ​ណ្ឌ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​​នេះ​ត្រូ​វ​បា​ន​រៀ​បចំ​ឡើ​ងដោយរ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុ​ន​ ក្រោម​កិ​ច្ច​ស​ម្រ​​ប​ស​ម្រួល​ពី​​អ​ង្គ​កា​រ​ ​U​N​O​D​C​ ​ក្នុ​ង​​គោ​ល​បំ​ណ​ង​លើ​ក​ស្ទួ​យ​កិ​ច្ចស​​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ​ក្នុ​ង​តំ​ប​ន់​អា​ស៊ី​ប៉ា​ស៊ី​​ហ្វិ​ក ​​ដើម្បី​ព​​ង្រឹ​ងកិ​​ច្ច​កា​រ​ជួ​យ​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​ផ្នែ​ក​​ច្បា​ប់​ក្នុ​ង​វិ​ស័​យ​ព្រ​ហ្ម​ទ​ណ្ឌ​ ​និ​ង​កា​រ​អ​ប់​រំ​កែ​ប្រែ​ ​ស្តា​នី​តិ​ស​​ម្ប​ទា​ជ​ន​ជា​ប់​ឃុំ​ ​ឱ្យ​កា​ន់​តែ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ខ្ព​ស់​ ​ជាពិ​សេ​ស​​ជា​វេទិ​​កា​ដែ​ល​ជួ​យ​ស​ម្រួ​លឱ្យ​ម​ន្រ្តី​អ​​នុ​វ​ត្ត​ច្បា​ប់​ទាំ​ង​ឡា​យ​នៅ​ក្នុង​​តំប​ន់​បា​ន​ជួ​ប​ជុំ​​គ្នា​ ​ចែ​ក​រំ​លែ​ក​ប​ទ​ពិ​សោ​ធ​ន៍​ ​និ​ង​កា​រ​អ​នុ​វ​ត្ត​ល្អ​ជា​មួ​យ​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​។​ ​

​វេ​ទិ​កា​យុ​ត្តិ​ធ​ម៌​ព្រ​ហ្ម​ទ​ណ្ឌ​​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នេះ​ ​មា​ន​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​មជាល​​ក្ខណៈ​​សា​ក​ល​ពី​សំ​ណា​ក់​ថ្នា​ក់ដឹ​​ក​នាំ​ស្ថា​ប័​ន​យុ​ត្តិ​ធ​ម៌​ព្រ​ហ្ម​ទ​ណ្ឌ​ចំ​នួ​ន​ ​១​៧​១​នា​ក់​ ​ម​ក​ពី​ ​១​៨​ប្រ​ទេ​ស​ ​ក្នុ​ងតំ​​ប​ន់​អាស៊ីប៉ា​ស៊ី​ហ្វិ​ក​​ ​រួ​ម​ទាំ​ង​អ​គ្គ​លេ​ខា​ធិ​កា​រ​អា​ស៊ា​ន​ ​អ​ង្គ​កា​រ​ ​U​N​O​D​C​ ​ក្នុង​​នោះមា​​ន​ប្រ​ទេ​ស​ក​ម្ពុ​ជា​យើ​ង​ ​ដែ​ល​មា​ន​​តំ​ណា​ង​ម​ក​ពី​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​ និ​ង​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ផ​ង​ដែ​រ។

គ​ណៈ​ប្រ​តិ​ភូ​ម​​ក​ពី​ប​ណ្តា​ប្រ​ទេ​ស​ទាំ​ង​អ​ស់​​ ​រួ​ម​ទាំ​ង​ក​ម្ពុ​ជា​យើ​ង​ផ​ង​ ​បា​ន​​ស​ម្តែ​ង​នូ​វ​កា​រ​ពេ​ញ​​ចិ​ត្ត​ និ​ង​បា​ន​ថ្លែ​ង​អំ​ណ​រ​គុ​​ណ​ដ​ល់​រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុ​ន​ដែ​​លបាន​រៀ​ប​ចំ​អោ​យ​មា​ន​វេ​​ទិ​កា​ដ៏​មា​ន​សា​រៈ​សំ​ខា​ន់​នេះ​ឡើ​ង​ស​ម្រា​ប់​ផ​ល​ប្រ​យោ​ជ​ន៍​ក្នុ​ង​តំ​ប​ន់​ទាំ​ង​មូ​ល​។​​ ជា​​មួ​​​យ​​​គ្នា​​​​​នេះ​​ផង​​ដែ​រ​ ​ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋ​​ម​ន្រ្តី​ក្រ​សួ​ង​យុ​ត្តិធម៌​ជប៉ុន បា​នថ្លែងអំណ​រគុ​ណដ​ល់​គណៈ​ប្រ​តិ​ភូ​នៃ​ប្រ​ទេ​ស​ទាំ​ង​អ​ស់​ដែល​បា​ន​គាំ​​ទ្រ​ និ​​ង​ចំ​ណា​យ​ពេ​ល​វេ​លា​ចូ​ល​រួ​ម​យ៉ា​ង​ស​​ក​ម្ម​ក្នុ​ងវេទិ​កា​នេះ​ ​ដែ​ល​​បា​ន​ធ្វើ​អោ​យ​វេ​ទិ​កា​រ​យៈ​ពេ​ល​០​២​ថ្ងៃ​នេះ​ប្រ​ព្រឹ​ត្ត​ទៅ​ដោ​យ​រ​លូ​​ន​ និ​​ង​ជោ​គ​ជ័​យ​ជា​ផ្លែ​ផ្កា​ ហើ​យ​ឯ​ក​ឧ​ត្ត​ម​​ ​បា​ន​ប្តេ​ជ្ញា​ថា​ ​នឹ​ង​រៀ​ប​ចំ​វេ​ទិ​កា​នេះ​ជា​ប្រ​ចាំ​ជា​រៀ​ង​រា​ល់ឆ្នាំ​៕

Leave a Reply

Your email address will not be published. Required fields are marked *