ព័ត៌មានអន្តរជាតិ

ក្រុមហេ​បូ​ឡា​​ ​នឹ​ង​ចូ​ល​ទៅ​ក្នុង ជ​​ម្លោះ​រ​វា​ង​ប៉ា​ឡេ​ស្ទី​ន​ ​និ​ង​អ៊ី​ស្រា​អែ​ល​ ​ប្រ​សិ​​ន​បើ​ក្រុ​ម​ហា​ម៉ា​ស់ ចុះ​ខ្សោ​​យ​

អន្តរជាតិ ៖ អ​ង្គ​កា​រ​​ស៊ី​អ៊ី​ត​ហេ​បូ​ឡា​ ​នឹ​ង​ចូ​ល​រួ​ម​ទៅ​ក្នុ​ង​ជ​ម្លោះ​រ​វា​ង​ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែ​ល​ ​ប្រ​សិ​ន​បើ​ច​ល​នា​​ប៉ា​ឡេ​ស្ទី​ន​រ៉ា​ឌី​កា​ល់​ហា​ម៉ា​ស់​មា​ន​កា​រ​ចុះ​ខ្សោ​យ​។​ ​នេះ​បើ​យោ​ង​តា​ម​កា​រ​រា​យ​កា​រ​​ណ៍រ​ប​ស់​​កា​សែ​ត​ញូ​វ​យ៉​ក​ថែ​ម​ស៍​ដែ​ល​បា​ន​ដ​ក​ស្រ​ង់​ស​ម្តី​រ​ប​ស់ម​ន្ត្រី​លី​ប​ង់​។​

យោងតាមកាសែតនោះបានឱ្យដឹងថា ការគំរាមកំហែងបំផ្លាញក្រុមហាម៉ាស់ នឹងក្លាយជាខ្សែបន្ទាត់ក្រហមសម្រាប់ក្រុមហេបូឡាដើម្បីធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះ។ មន្ត្រីលីបង់បានចង្អុលបង្ហាញថា អង្គការនិកាយស៊ីអ៊ីត ប្រហែលជាកំពុងរារាំងកងកម្លាំងរបស់ខ្លួនដើម្បីជៀសវាងការកើនឡើងភាពតានតឹងកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា។ តាមការយល់ឃើញរបស់លោក ក្រុមហេបូឡាមានជំនឿថា ក្រុមហាម៉ាស់មិនត្រូវការជំនួយទេនាពេលឥឡូវនេះ។

ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៅតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង ដែលរួមមានទាំងស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងយេរុយសាឡឹម។

ប្រទេសអ៊ីស្រាអែលបានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សា ហើយបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតមាននៅតំបន់វេសប៊ែងផងដែរ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *