ខេត្តស្វាយរៀង ៖ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៧ និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដ និង ម៉ូតូ លើផ្លូវជាតិលេខ ១៣ Km ០២/០៣ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ដម៉ាក្ស ហ៊ីយ៉ានដាយ ពណ៏ ស ពាក់ផ្លាក់លេខ ក៧១៥៤.ភព៣ បើកបរដោយឈ្មោះ សៀក សាម័យ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសៀមរាប ខេត្តសៀមរាប បើកបរពីជើងទៅត្បូង អ្នកបើកបរគ្មានរបួស រថយន្ដខូចខាតស្រាល ។
រីឯអ្នកបើកបរម៉ូតូម៉ាក Wave ពណ៏ខៅ្ម គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ សួន ស៊ីចូច ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង មិនពាក់់មួកសុវត្ថិភាព ទើបបណ្ដាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនៅនឹងកន្លែងកើតហេតុ ហើយម៉ូតូខូចខាតធ្ងន់ ។
រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ។
ហើយសមត្ថកិច្ចក៏បានពិនិត្យសពជនរងគ្រោះរួចក៏ប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕