អន្តរជាតិ ៖ អគ្គីភ័យ បានឆាបឆេះក្នុងអគារ Golden Mile Tower ដែលជាការិយាល័យ និងផ្សារទំនើបមួយកន្លែង នៅតាមបណ្តោយផ្លូវ Beach Road ប្រទេសសិង្ហបុរី ។
រូបភាព និងវីដេអូនៃអគ្គីភ័យ ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញផ្សែងខ្មៅយ៉ាងក្រាស់ចេញពីជាន់ខាងលើនៃអគារ Golden Mile Complex ។
តាមរយៈរូបភាពនោះដែរ គេសង្កេតឃើញមានរថយន្តជាង ១០ គ្រឿង នៅខាងក្រោមអគារដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ។
អគារ Golden Mile Tower ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបច្ចុប្បន្នមានភោជនីយដ្ឋាន ការិយាល័យ និងរោងកុន Indie The Projector ។ អគារនេះក៏ជាចំណតសម្រាប់រថយន្តក្រុងទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។
នៅជាប់នឹង Golden Mile Tower គឺជាសណ្ឋាគារ Traveltine ដែលមាន ៣០០ បន្ទប់ ហើយនៅជាប់នឹង Golden Mile Complex ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ និងជួសជុលឡើងវិញ ៕