ព័ត៌មានអន្តរជាតិ

ប្រទេស​អ៊ីស្រា​អែ​ល​ ប​ដិ​​សេ​ធ​​​ប​ទ​​​ឈ​ប់​​​បា​ញ់​ ​រ​​ហូ​ត​ដ​ល់ក្តុម​​ហា​​​ម៉ា​ស់​ ​ដោះ​លែ​ង​​​ចំ​ណា​ប់​ខ្មាំ​ង​​​ប​ន្ថែ​ម

អន្តរជាតិ ៖ ប្រទេសអ៊ី​ស្រា​អែ​ល​ ​បា​ន​​​ច្រា​​ន​ចោ​ល​​​គំ​និ​ត​​​នៃ​​​ប​​ទ​​​ឈ​ប់​​​បា​ញ់​ ​រហូ​ត​ដ​ល់​​​មា​ន​កា​រ​​​ដោះ​លែ​ង​​​​ចំ​ណា​ប់​ខ្មាំ​ង​​ដែ​ល​​​កា​ន់​កា​ប់​​​​ដោ​យ​​​ច​ល​នា​​​ប៉ា​​​ឡេ​​​ស្ទី​​​ន​​ហា​​​ម៉ា​ស់​ ។​ ​នេះ​​​បើ​​​យោ​ង​តា​ម​​​ប្រ​ភ​ព​​​​កា​រទូ​​ត​​។​​​

អ្នកការទូត​មកពី​ប្រទេស​ទី ៣ បាន​និយាយ​សង្ខេប​អំពី​កិច្ចពិភាក្សា ជុំវិញ​ការដោះលែង​ចំណាប់ខ្មាំង​នៅ​ហ្គា​ហ្សា​ថា ផ្នែក​ធំ​នៃ​ព័ត៌មាន​លម្អិត​ត្រូវបាន​យល់ព្រម ហើយ​ចំណុច​ជាប់គាំង​គឺ អ៊ីស្រាអែល មិន​ចង់​យល់ព្រម​ចំពោះ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​។​

យោងតាម NBC News មន្ត្រី​អាមេរិក កាតា និង​អេ​ហ្ស៊ី​ប បន្ត​ជំរុញឱ្យមាន​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​នៅ​សេសសល់​នៅ​តំបន់​ហ្គា​ហ្សា​។​

ទន្ទឹម​នោះ ក្រុម​ហា​ម៉ាស់ ក៏​កំពុង​ទាមទារ​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​ជា​អចិន្ត្រៃយ៍ ការដក​កងកម្លាំង​អ៊ីស្រាអែល​ទាំងស្រុង​ចេញពី​តំបន់​ហ្គា​ហ្សា និង​ការដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​មួយចំនួនធំ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *