ព័ត៌មានអន្តរជាតិ

កាន់តែធ្ងន់ធ្ងរ បា​តុ​ក​រ​​ថៃ​ ​ព្រ​មា​ន​ព​ង្រី​ក​បា​​តុក​ម្ម​ ​កា​ន់​តែ​ធំ ​បើ​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ មិ​ន​ព្រ​​ម​ចុះ​ចេ​ញ​ពី​តំ​ណែ​ង​

​លោ​ក​ ​P​i​c​h​i​t​ ​C​​h​a​i​m​o​n​g​k​o​l​ ​អ្ន​​ក​ដឹ​ក​នាំ​ក្រុ​ម​ប​ង្រួ​​ប​ប​ង្រួ​ម​អំ​ណា​ចនៃ​ទឹ​ក​ដី​ដើ​​ម្បី​កា​រ​ពារ​អ​ធិ​ប​តេ​យ្យ​ភា​​ព​ថៃ​ ​បាន​ប​ដិ​សេ​ធ​​កា​រ​ចោ​ទ​ប្រ​កា​ន់​រ​ប​ស់​អ្ន​ក​ន​យោ​បា​​យ​គ​ណ​ប​ក្ស​ភឿ​ថៃ​ថា​ ​បា​តុ​ក​ម្ម​​ដែ​ល​ប​ង្ក​ឡើ​ង​ដោ​យ​​ក្រុ​ម​នេះ​គឺ​ជា​កា​រ​អំ​​ពា​វ​នា​វ​ឱ្យ​មា​ន​រ​ដ្ឋ​ប្រ​​ហា​រ​យោ​ធា​។​​

លោក​ Pichit បាន​ទទូច​ថា ក្រុម​នេះ​មិន​ដែល​ទាមទារ​ ឬគាំទ្រ​រដ្ឋប្រហារ​ឡើយ ដោយ​បញ្ជាក់​ថា ការ​ទាមទារ​តែ​មួយ​គត់​របស់​ពួកគេ​គឺ​ដើម្បី​ឲ្យ​លោកស្រីនាយក​រដ្ឋមន្ត្រី Paetongtarn Shinawatra ចុះ​ចេញ​ពី​តំណែង និង​ឲ្យ​គណបក្ស​ចម្រុះ​ដក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។

លោកបានបន្ថែមថា វា​ជា​ការ​អំពាវនាវ​យ៉ាង​ពិត​ប្រាកដ​ ដើម្បីការ​ការពារ​អធិបតេយ្យភាព​ជាតិ។ លោកបានអំពាវនាវដល់សមាជិកសភាគណបក្សភឿថៃ ដែលចោទប្រកាន់ចលនានេះថា ជំរុញឱ្យមានរដ្ឋប្រហារ បំភ្លឺការអះអាង ដោយព្រមានថា ការចោទប្រកាន់បែបនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការតវ៉ា។

លោកបន្ថែមថា បាតុកម្មនឹងកាន់តែខ្លាំងឡើង ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការក្នុងការទម្លាក់រដ្ឋាភិបាល នៅថ្ងៃទី១ ខែកក្កដា ដោយ​បន្ត​ថា ការតវ៉ា​នឹង​ត្រូវ​ពង្រីក ហើយរំកិលទៅ​ជិត​វិមាន​រដ្ឋាភិបាល។

ទន្ទឹមនោះ លោក​បាន​ឲ្យដឹងថា នឹងមានការដាក់ញត្តិ​ជា​ផ្លូវ​ការ​ទៅ​កាន់​គណបក្ស​ចម្រុះ​រដ្ឋាភិបាល ដោយ​អំពាវនាវឲ្យគណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស Chartthaipattana ដក​ខ្លួន​ចេញ​ពី​ក្រុម​ចម្រុះ។

គួរបញ្ជាក់ថា ផ្ទុះបាតុកម្មតវ៉ា ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn ចុះចេញពីតំណែង ៕

Leave a Reply

Your email address will not be published. Required fields are marked *