ព័ត៌មានជាតិ

ឯកឧត្ដម ​ខៀ​វ​ ​កាញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ព័​ត៌​មា​ន ​បា​ន​ប្រគ​ល់​អំ​ណោយ​ ជូ​ន​រ​ដ្ឋ​បាល​ខេ​ត្តព្រះ​សី​ហ​នុ​ ដើ​ម្បី​ប្រើ​ប្រា​ស់ ក្នុ​ង​វិ​ធាន​កា​រ​ណ៍ ប្រ​យុទ្ធ​ប្រ​ឆាំ​ង​ ទ​ប់​ស្កាត់​ ​និង​គ្រ​ប់​គ្រ​ងជំ​ងឺ​កូ​វីដ​-​១​៩​

ខេត្តព្រះ​សី​ហ​នុ ៖​ ​​នៅរ​សៀ​ល​ថ្ងៃទី​ ​២​៣​ ខែ​មិ​ថុ​នា ​ឆ្នាំ​២​០​២​១ ​ឯ​ក​ឧ​ត្ត​ម ​គួ​ច​ ​ចំរើ​ន​ ​អ​ភិ​បា​ល​ ​នៃ​គណៈ​អ​ភិ​បា​ល​ខេ​ត្ត​ព្រះ​សី​ហនុ​ ​អ​ញ្ជើ​ញ​ទ​ទួល​អំ​ណោ​យ​ឯក​ឧ​ត្ត​ម​ ​ខៀ​វ ​កា​ញា​រី​ទ្ធ​ ​រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ងព​ត៌​មា​ន​ ​ដើ​ម្បីប្រើ​ប្រា​ស់​ក្នុ​ង​វិ​ធាន​កា​រ​ណ៍​ប្រ​យុ​ទ្ធប្រ​ឆាំ​ង​ ​ទ​ប់​ស្កាត់​ ​និ​ងគ្រ​ប់​គ្រ​ង​ជំ​ងឺ​កូវី​ដ​-​១​៩​ ​ក្នុង​ព្រឹ​ត្តិ​​ការ​ណ៍​ស​ហ​គម​ន៍​ ​២​០​កុ​ម្ភ:​ ​នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​។​

ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូអមដំណើរ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ក្នុងខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។ អំណោយទាំងនេះក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ-១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចែក រំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ពិសេសក្រុមគ្រូពេទ្យរបស់យើងដែលកំពុងបំពេញការងារ ដើម្បីប្រើប្រាស់ បង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងខេត្ត៤ មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចាក់ចូលសាច់ប្រជាពលរដ្ឋ បង្កើនភាពសាំ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុ មានការធូរស្បើយ ក៏ប៉ុន្តែវាបានឆ្លងចូលដល់ស្រុក និងសូមជូនពរឱ្យឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូ និងមន្ត្រីរាជការក្រសួង ព័ត៌មានមានសុខភាពល្អ និងបំពេញភារកិច្ចទទួលបានជោគជ័យ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា អំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖
-អង្ករ ៥តោន
-មីជាតិ ១០០កេស
-ទឹកសុទ្ធ ៤៥០កេស
-ទឹកស៊ីអ៉ីវ ១០០យួរ
-ទឹកត្រី ១០០យួរ
-ត្រីខ ២៥កេសធំ
-ម៉ាស ៣០០ប្រអប់
-អាកុល ៥កាន និងថវិកាចំនួន ២០លានរៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *