កីឡា ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ AFF U23 Championship 2022 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីសន៍ ៕
