ព័ត៌មានសន្តិសុខសង្គម

ទូរ​​​ស​ព្ទ័​​ដៃ​​​គេ​ច​ពន្ធ​ ​​ចំ​នួ​ន​​​៤៦​៨​០​​​គ្រឿ​ង​ ដឹកតាម​រថ​យ​ន្ត​​​សាំ​​យ៉ុ​ង​​​ ប​ម្រុង​​​នាំ​ទៅ​​​​វៀត​ណាម ត្រូវបាន​​ក​ម្លាំ​ង​​អា​វុ​ធ​ហត្ថ បង្ក្រាប​​បាន

ខេត្ត​ព្រៃវែ​ង​ ៖​ ​កា​ល​ពី​​​វេ​លា​​ម៉ោ​ង​​​៧​ ​និ​ង​​​៣​០​​នា​ទី​​​យ​ប់​ ​ថ្ងៃ​ទី​​​៨​ ​ខែ​មិ​ថុ​នា​ ឆ្នាំ​​​២​០​២​១​ ​នៅ​​កំ​ណា​ត់​​​ផ្លូ​វ​ជា​តិ​​លេ​ខ​​​១​ ​នៅត្រង់​ចំ​ណុ​ច​​​លើ​​​ស្ពា​ន​​​អ្នក​​​លឿ​ង​ ​ស្ថិ​ត​​​ក្នុ​ង​ភូ​មិ​​២​ ​ឃុំ​​​ព្រែ​ក​​​ខ្សា​យ​​​(​​​ខ​​​)​ ​ស្រុ​ក​​ពា​ម​​​រ​ក៍​ ​ខេ​ត្ត​ព្រៃ​វែ​ង​​ក​ម្លាំ​ង​​​កង​រា​ជ​អា​វុ​ធ​ហត្ថ​​​ខេ​ត្ត​ព្រៃ​វែ​ង​ ស្ទា​ក់​ចា​ប់​​​រ​ថ​យ​ន្ត​​​សាំ​​យ៉ុ​ង​​មួ​យ​គ្រឿង​​​ព៌​​​ណ​​ទឹ​ក​ប៊ិ​ច​ ​ពាក់​​​ស្លា​ក​​ល​ខ​ ​​ភ្នំ​ពេ​ញ​ 2​A​K​.​3​0​5​7 ​ដែ​ល​​​លួ​ច​​ដឹ​ក​​​ទូ​រ​ស័​ព្ទដៃ​​​ទំ​នើ​ប​ៗ​​​គេ​ច​ពន្ធ ​​ប​ម្រុ​ង​​​លោ​ត​ឆ័ត្រ​​​ចេ​ញ​ទៅ​​​ប្រ​ទេ​ស​​វៀ​ត​ណា​ម​​​។ ​​​​តា​ម​​​ប្រភ​​ព​​ព​ត៌​មា​ន​ ​ទូ​រ​​​ស​ព្ទ័​​ទាំ​ង​អ​ស់​នេះ​ ​គឺ​​​ឈ្មួ​ញ​​​មា​ន​បំ​ណ​ង​​លួ​ច​​​នាំ​​​ចេ​ញទៅ​​​ប្រ​ទេ​ស​​វៀ​ត​ណា​ម​ ​តា​ម​​​ច្រ​ករ​បៀ​ង​​​ក្នុ​ង​​​ទឹ​ក​ដី​​ខេ​ត្ត​ស្វាយ​រៀ​ង​ ​តែ​​ពេ​ល​ម​ក​ដ​ល់​​​ទឹក​ដី​​​ស្រុ​ក​​​ពា​ម​រ​​ក៌​ ​ក៏​​​ត្រូ​វ​បាន​​​ក​ម្លាំ​ង​​​អា​វុធ​ហ​ត្ថ​​​ស្ទា​ក់​ចា​ប់​​ឃា​ត់​​​បា​ន​តែ​​​ម្តង​​​។​​

​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​ទូរស័ព្ទដៃ​គេចពន្ធ​ដែល​កម្លាំង​អាវុធហត្ថ​ស្ទាក់​ចាប់បាន​នេះ បើកបរ​ដោយ​ឈ្មោះ ខែម ទី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ក្តួច ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ហើយ​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​។​

បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើការ​ឆែកឆេរ​រកឃើញ​ទូរ​សព្ទ័​ដៃ​ស៊េរី​ទំនើប​ចំនួន​៤៦៨០​គ្រឿង ដែល​អត់​មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដែល​ក្នុងនោះ រួមមាន​៖1/​ទូរ​សព្ទ​ដៃ​ម៉ាក iphone 12(promax)​ចំនួន​៧៦៨ គ្រឿង​។​២./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 12 ចំនួន ៩៤ គ្រឿង​។​៣./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 11(promax)​ចំនួន​៦៨៤​គ្រឿង​។​៤./​ទូរ​សព្ទ​ដៃ​ម៉ាក iphone 11 ចំនួន ១៥៥៥​គ្រឿង​។​៥./ ទូរ​សព្ទ​ដៃ​ម៉ាក iphone(xsmax)​ចំនួន ៧៣៨​គ្រឿង​។​៦/. ទូរ​សព្ទ​ដៃ​ម៉ាក iphone 7(plus)​ចំនួន ៦៧៩​គ្រឿង​។​៧./ ទូរ​សព្ទ​ដៃ​ម៉ាក iphone 7 ចំនួន ១៦២ គ្រឿង​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ចាប់​ឃាត់​រថយន្ត​ខាងលើ​បាន​ភ្លាម ទាំង​មនុស្ស​និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ប្រគល់​ទៅអោយ​មន្ត្រី​សាខាគយ​ខេត្តព្រៃវែង​ទាំងយប់ ដើម្បី​ចាត់ការ​បន្ត​។​ប៉ុន្តែ​គេ​មិនទាន់​ដឹង​អត្តសញ្ញាណ​ម្ចាស់​ទំនិញគេចពន្ធ​នោះ​នៅ​ទ្បើ​យ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *