ព័ត៌មានជាតិ

សម្តេចម​ហា​ប​​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​ចុះ​ជួប​សំ​ណេះ​​សំ​ណា​ល ​ជាមួ​យ​ប្រ​ជា​ស​ហ​គ​ម​ន៍ ​និ​ង​ពិ​និ​​ត្យ​វ​​ឌ្ឍ​ន​ភាព​ ​នៃកា​រ​រៀ​ប​ចំ ស​​ហគ​​ម​ន៍​ក​សិ​ក​​ម្មទំ​នើ​ប​​ប្រា​សា​ទ​សំ​បូ​រ​​រុ​​ង​រឿ​ង​

ខេត្ត​កំព​ង់​ធំ ៖ ​ស​ម្តេ​ច​ម​ហា​ប​​វ​រធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ាណែ​​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី ​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ឆ្លៀ​ត​ឱ​កា​ស​​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ជា​មួ​យ​ប្រ​ជា​ស​ហ​​គ​ម​ន៍​ ​និ​ង​ពិ​និ​ត្យ​​វ​ឌ្ឍ​ន​ភា​ព​នៃ​កា​​រ​រៀ​ប​ចំ​ស​ហ​គ​ម​ន៍​ក​​សិ​ក​ម្ម​ទំ​នើ​ប​ប្រា​សា​​ទ​សំ​បូ​រ​រុ​ង​រឿ​​ង​ ​ដែ​ល​ផ្តោ​ត​លើ​ដំ​​ណាំ​ស្វា​យ​ច​ន្ទី​ ​ស្ថិ​ត​​នៅ​ក្នុ​ង​ឃុំ​គោ​ល​ ​​ស្រុ​ក​ប្រា​សា​ទ​សំ​បូ​​រ​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​នៅ​​ថ្ងៃ​ទី​៣​១​ ​ខែ​ម​ក​រា​ ​២​០​២​៥​។​​

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ១០០០តោន។

សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៧០% និងគ្រាប់ស្វាយចន្ទីស្ងួត៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។

បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។

ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា»៕

Leave a Reply

Your email address will not be published. Required fields are marked *