ខេត្តកំពង់ឆ្នាំង ៖ ផ្ទះអ្នកលក់គ្រឿងជ័រ និង គ្រឿងអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលបន្ទាប់ពីម្ចាស់ផ្ទះបានបិទទ្ធាផ្ទះចេញផុត ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ នៅជិតផ្សារលើ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្នុងហេតុការណ៍អគ្គិភ័យកំពុងតែឆាបឆេះ លោកជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តនិង លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានចុះដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។
ក្នុងការសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង និងបានបាញ់ទឹកអស់ចំនួន១២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍និងពន្លត់រលត់ទាំងស្រុង ។
ក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់បានរងរបួសឡើយ៕