នៅព្រឹកថ្ងៃទី ៨ ខែមិថុនានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកបដោយភាពម៉ឺងម៉ាត់។ ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ សាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ តាមឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច […]
ព័ត៌មានជាតិ
កម្ពុជា ប្រើវិធានការឆ្លើយតប ចំពោះការបិទច្រកទ្វារព្រំដែន ដោយឯកតោភាគីជាមួយថៃ ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា
យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។ កិច្ចអន្តរាគមន៍អាជ្ញាធរ មាន៖ លោក លៀម សុដា ដំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក គាត ហ៊ុល អភិបាលក្រុង និងកម្លាំងប៉ុស៍ច្រកទ្វារទំនាក់ទំនងព្រំដែនបាន ទំនាក់ទំនងជាមួយភាគីថៃដើម្បីចូលទៅពិនិត្យស្ថានភាព និងសម្របសម្រួលការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ។ បើតាមការជូនដំណឹង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជូនដំណឹងដល់អ្នកដំណើរភ្ញៀវជាតិ […]
គណៈប្រតិភូ សមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូន កងទ័ពដែលកំពុងឈរជើង នៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ
នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ារួមមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចូលរួមក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន កងទ័ពដែលកំពុងឈរជើងនៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ ក្រោមការដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។ សូមបញ្ជាក់ថា សមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន៨៥រូបបានរួមគ្នាឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគដើម្បីសម្តែងក្តីស្រឡាញ់រាប់អាន និងដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទាំងអស់ដែលលះបង់សេចក្តីសុខ ផ្ទាល់ខ្លួនដើម្បីការពារទឹកដី និងការពារសេចក្តីសុខរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសដែលមានដូចជា៖ ១- អំណោយជាថវិកាមាន ៖ ជាប្រាក់ដុល្លារចំនួន ២០៥,៧៦៥ ដុល្លារអាម៉េរិក ជាប្រាក់រៀលចំនួន ៩៤លាន ១សែនរៀល ២- អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន ៖ – ទឹកបរិសុទ្ធឱរ៉ាល់ ១,៥០០ កេស (ឧបត្ថម្ភដោយ ក្រុមហ៊ុន យី តាក់ គ្រុប) […]
ញត្តិគាំទ្រ
សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយប្រើប្រាស់យន្តការ ទ្វេភាគី ការប្តឹងទៅកាន់តុលាការអន្តរជាតិICJ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់។
នាយឧត្តមសេនីយ៍ ទៀ សីហា បដិសេធសំណើរបស់ភាគីថៃ ដោយបញ្ជាក់ពី ជំហរមិនអាចថយពីទីតាំងឡើយ ព្រោះទីតាំងស្ថិតក្នុង ដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍ តាំងពីដើមរៀងមក
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីលទ្ធផល នៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ “នៅរសៀលថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ -ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងជៀងវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ -ចំនុចភាគីថៃ បានស្នើសុំឲ្យសម្រួលកងទ័ព ត្រលប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ។ -ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃនិងសន្និដ្ឋានថា ការប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ កើតឡើងដោយបុគ្គល ឬអង្គភាព
ជុំវិញការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់បណ្តាលឱ្យទាហ៊ានកម្ពុជាម្នាក់ស្លាប់នោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានវាយតម្លៃនិងសន្និដ្ឋានថា មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថៃនោះទេ វាអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀតបង្កហេតុណាមួយ ហើយរឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «លើកនេះ ខ្ញុំមិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឱ្យបែបនេះទេ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាក់ដូចជាកើតឡើងដោយបុគ្គល ឬអង្គភាព នៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ ចាប់ផ្ដើមវាយឆ្មក់។ ប៉ុន្ដែម៉ោង ៦ល្ងាចម្សិលមិញ ក៏ត្រូវបានដកត្រឡប់ទៅវិញ»។ សម្ដេចតេជោលើកឡើងថា […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិត ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃ សពលោកព្រឹន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាព ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា-ថៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសពលោកព្រឹន្ទបាលឯក សួន រ៉ោន ជាទីគោរពស្រលាញ់បំផុត ដែលបានទទួលមរណភាពក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ប្រភពអាកាប៉េ
ផ្ទៀងផ្ទាត់ព័ត៌មានជាមុន មុននឹងជឿ និងផ្សព្វផ្សាយបន្ត ដើម្បីជៀសវាង ព័ត៌មានក្លែងក្លាយ
ដើម្បីកំណត់ថាព័ត៌មានពិត ឬក្លែងក្លាយ សំខាន់ផ្តោតលើប្រភពព័ត៌មានច្បាស់លាស់ ព័ត៌មាននោះត្រឹមត្រូវនិងសមហេតុផលឬទេ ហើយអង្គភាពដែលផ្សព្វផ្សាយព័ត៌មាននោះមានវិជ្ជាជីវៈឬទេ ឬគ្រាន់តែជាគណនីហ្វេសប៊ុក ឬតិកតុកមួយដែលត្រូវបានបង្កើតឡើងគ្មានអត្តសញ្ញាណពិតប្រាកដ និងផ្សព្វផ្សាយតែព័ត៌មានមិនពិត ព័ត៌មានដែលបង្កបដោយទស្សនៈអវិជ្ជមានជ្រុលនិយមខ្លាំង? ទាំងនេះជាការកត់សម្គាល់ជំហានដំបូងចំពោះព័ត៌មានក្លែងក្លាយ។ យើងរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ!៕ប្រភពអាកាប៉េ
នគរបាលខេត្តបាត់ដំបង ចុះផ្សព្វផ្យាយពី ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងញៀន ការជួញដូរតាមប្រព័ន្ធអនឡាញ និងបញ្ហាក្មេងទំនើង ជូនដល់សិស្សានុសិស្ស នៅសាលាចំណេះដឹងទូទៅអន្តរជាតិឌូវី
ខេត្តបាត់ដំបង ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង មន្រ្តីនគរបាលនៃផែនការងារសណ្តាប់ធ្នាប់ ផែនការងារប្រឆាំងគ្រឿងញៀន និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃគ្រឿងញៀន ការរំលោភបំពានផ្លូវភេទគ្រប់ទង្រង់ ការជួញដូរតាមប្រព័ន្ធអនឡាញ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្សនៅសាលាចំណេះដឹងទូទៅអន្តរជាតិឌូវី ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ៩៨នាក់ ស្រី៥៣នាក់ សិស្សានុសិស្សចូលរួមសរុបចំនួន៩១៧នាក់ ស្រី៤៥៤នាក់ បានចែកសៀវភៅច្បាប់៦០ក្បាល ខិតប័ណ្ណចំនួន២០០សន្លឹក ព្រមទាំងឯកសារជំនួយស្មារតី១០០សន្លឹក។ស៊ីណា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ
រាជធានីភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ជាក់ស្ដែងក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម […]