ខេត្តកោះកុង ៖ លោក ក្រួច បូរី សីហា អភិបាលស្រុកបូទុមសាគរ បានប្រើកណ្ដាប់ដៃដែកចាតវិធានការចាប់គ្រឿងចក្រដែលលួចឈូសឆាយដីព្រៃបំរុងស្មាច់ នឹង ដីព្រៃលិចទឹក ប្រមាណ70ហិកតា ដែលជាដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកបូទុមសាគរ និងរដ្ឋបាលខេត្តកោះកុង។
នៅក្នុងការចុះ ចាប់គ្រឿងចក្រ ដែលលួចមក ឈូសឆាយដីនោះ ដឹកនាំកម្លាំង ដោយ លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ លោក រ៉ែម សុធា មន្រ្តីសាលាស្រុក បូទុមសាគរ និង កម្លាំង នគរបាលស្រុក កម្លាំង រាជអាអាវុធហត្ថ ស្រុក លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ អណ្តូងទឹក។
ចំណែក តៃកុង គ្រឿងចក្រ ត្រូវ បានដាក់មេប្រូចទៅផ្ទះបាត់។ចំណែក ថៅកែ គ្រឿងចក្រ វិញនៅមិន ទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ មិនដឹង ថា មាន ខ្នងក្រាសខ្សែធំ ប៉ុនណានោះទេ ហ៊ាន យកគ្រឿងចក្រមកឈូសឆាយ កាយព្រំដីដ៌ច្រើន យ៉ាងនេះ ហើយមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។
ទីតាំងកន្លែងដែល គ្រឿងចក្រលួចមក ឈូសឆាយនោះនៅចំណុច ជី សៀត តាមបណ្ដោយមាត់ព្រែក តាអុក ស្ថិតនៅក្នុងភូមិ ជី ត្រេះ ឃុំ អណ្តូងទឹក ស្រុក បុទុមសាគរ ខេត្តកោះកុង។
ចំណែកគ្រឿងចក្រ ដែលអាជ្ញាធរ ចាប់ឃាត់បាននោះ បានយកមករក្សាទុកនៅក្នុង អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីចាត់ការវិធានការតាមផ្លូវច្បាប់ ហើយនិង ស្វែងរក មុខអ្នកដែល ដែលលួចយកគ្រឿងចក្រមកឈូសឆាយដីនេះ៕