រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសជនជាតិចិន ៣នាក់ ខណបក្សពួក ៩នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ នៅតាមផ្លូវក្នុងបុរីញូវថោន ក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ការឃាត់ខ្លួននោះ ដោយជាប់សង្ស័យ ក្នុងអំពើចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់ជាង ៦ ម៉ឺនដុល្លារ។ ប៉ុន្តែពុំទាន់មានប្រភពណាមួយអះអាងឲ្យបាន ច្បាស់ពីមូលហេតុថាជាការចាប់ជំរិត ឬជាការជំពាក់ប្រាក់ក្រុមជនសង្ស័យនោះនៅទ្បើយទេ៕