កីឡា ៖ ការប្រកួតរវាង Liverpool និង Manchester United នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ខាងមុនេះនាកីឡដ្ឋាន Rajamangala ទីក្រុងបាកក ប្រទេសថៃ។ មុនការប្រកួតឈានដល់កីឡដ្ឋានខាងលើកំពុងស្ថិតក្រោមការកែលម្អ ដើម្បីនាំយកទស្សនិកជននូវបទពិសោធន៍តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទស្សនិកជនមានអារម្មណ៍ថាដូចកំពុងទស្សនាបាល់ទាត់នៅកីឡដ្ឋាននាប្រទេសអង់គ្លេសផ្ទាល់តែម្ដង ពោលគឺការបន្ថែមកន្លែងអង្គុយឲ្យកាន់តែកៀកទៅនឹងទីលានប្រកួត។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺចែកជា២ប្រភេទ ដោយតំបន់ដែលកៀកនឹងទីលាន គឺហៅថាតំបន់ CAT 1 Platinium មានតម្លៃរហូតដល់ ២៥,០០០បាត ប្រហែល ៧០០$ ចំពោះតម្លៃសំបុត្រទាបបំផុតគឺ ៥០០០បាត ប្រហែល ១៤០$៕
ព័ត៌មានសិល្បះនិងកីឡា
រូបភាពដ៏ស្រស់ត្រកាល នៃខ្នងវាល ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់
ក្រសួងបរិស្ថានបានបង្ហាញរូបភាពដ៏ស្រស់ត្រកាលនៃ ខ្នងវាលដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។តាមផេកក្រសួងបរិស្ថានបានឲ្យដឹងថា គេចំណាយពេលតែ១យប់ ពីរថ្ងៃ ដោយថ្មើរជើង ដែលស្ថិត ភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទេសចរណ៍នឹងបានឃើញសក្តានុពលធម្មជាតិប្លែកៗ ស្តុកស្តម្ភទៅដោយព្រៃស្រល់ធម្មជាតិ វាលស្មៅ ព្រៃស្រោង ជួរភ្នំ រួមជាមួយទឹកធ្លាក់ដ៏ស្រល់ត្រកាល ដែលកំពង់តែរង់ចាំអ្នកទេសចរណ៍ទៅកម្សាន្ត៕
រកឃើញហើយ Real Madrid ឡើងទៅប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ UCL ក្រោយទម្លាក់ Man City
កីឡា ៖ ក្រុមម្ចាស់ផ្ទះ Real Madrid បានឡើងទៅប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Man City ក្នុងលទ្ធផល ៣ទល់នឹង១ និងសរុបទាំងពីរជើង ៦ទល់នឹង៥ ។ ក្នុងការប្រកួតវគ្គទី១ កាលពីយប់មិញ ក្រុមទាំងពីរហាក់ស្ទាប់ស្ទង់គ្នានៅឡើយ ដូច្នេះគ្រាប់បាល់មិនមានកើតឡើងអ្វីឡើយសូម្បីតែមួយគ្រាប់ ខុសប្លែកកាលពីជើងទី១ ដែល៤៥នាទីដំបូង គ្រាប់បា់ល់បានកើតឡើងដល់ទៅពីរគ្រាប់។ លុះឈានចូលដល់វគ្គទី២ Real Madrid ដែលជាក្រុមម្ចាស់ផ្ទះ ហាក់ចាប់ផ្តើមវាយសម្រុកមកលើ Man City ដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែអ្នកដែលមានសំណាងមុននោះ គឺ Man City ដែលអាចរកគ្រាប់នៅនាទីទី៧៣ ពីការស៊ុតមួយជើងឆ្វេងរបស់ Riyah Mahrez ដើម្បីបន្ថែមគ្រាប់បាល់នាំមុខដល់ទៅ២គ្រាប់ បើគិតគ្រាប់បាល់ជើងទី១ទៀត។ យ៉ាងណាក៏ដោយ ក្នុងពិភពបាល់ទាត់ គឺ អ្វីៗពិតជាអាចកើតឡើងមែន បន្ទាប់ពីកីឡាករដែលប្តូរចូល Rodrygo អាចរកបានពីរគ្រាប់វាយបកលឿនៗមិនគួរឲ្យជឿក្នុងនាទីទី ៩០ និង […]
ទស្សនិកជន ចូលរួមទស្សនា ការប្រកួត ក្នុងកីឡដ្ឋានបាន ១០០% ឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានការធូរស្រាលកាន់តែខ្លាំង
កីឡា ៖ កម្ពុជាបានសម្រេចដោយអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាការប្រកួតក្នុងកីឡាដ្ឋាន ១០០% ឡើងវិញ ព្រមទាំងលើកលែងការធ្វើតេស្ដរហ័សកូវីដ-១៩ លើមន្ដ្រីនិងកីឡាករសម្រាប់ការប្រកួតគ្រប់កម្រិតទៀតផង ។ ការអនុញ្ញាតនេះ បានចាត់ទុកថាគឺជាលទ្ធផលមួយ ដែលសបញ្ជាក់ឲ្យឃើញពីការបើកទូលាយឡើងវិញនៃវិស័យកីឡាជាតិ បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាការប្រកួតលីគ ក៏ដូចជាការប្រកួតគ្រប់សកម្មភាពកីឡាឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានការធូរស្រាលកាន់តែខ្លាំង ៕
ខ្សែប្រយុទ្ធ Ronaldo ឈ្នះពានគ្រាប់បាល់ទាត់ឆ្នើម PL ជាលើកដំបូង
កីឡា ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានគ្រាប់បាល់ទាត់ឆ្នើមរបស់ Premier League ប្រចាំខែមីនា ។នេះជាលើកទី១ហើយ សម្រាប់កំពូលកីឡាកររូបនេះ បានឈ្នះពានគ្រាប់បាល់ទាត់ឆ្នើមប្រចាំខែ របស់ PL បែបនេះ។ គ្រាប់បាល់កាលពីខែមីនាកន្លងទៅនេះដែលធ្វើឲ្យ Ronaldo ឈ្នះពានខាងលើគឺជាគ្រាប់បាល់ដែលស៊ុតចូលពីចម្ងាយ ដែលមានការជួយ Assist ពី Fred ក្នុងប្រកួតរវាង Man Utd តទល់នឹង Spurs ក្នុងលទ្ធផលឈ្នះ ៣-២ ។ក្នុងប្រកួតខាងលើ Ronaldo នេះឯងក៏ជាអ្នករកបាន Hat Trick ជួយឲ្យឈ្នះ Spurs បែបនេះផងដែរ៕
ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ក្រុមនារីវៀតណាម ក្រោយឈ្នះកៅអី World Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត
កីឡា ៖ ក្រុមបាល់ទាត់នារីវៀតណាម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយដណ្តើមបានកៅអី FIFA Women’s World Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិវៀតណាម ដណ្តើមបានកៅអី World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមស្ត្រីឆាយនីតៃប៉ិ ២-១ និងបានយកឈ្នះថៃផងដែរ ។ សូមជម្រាបថា ការប្រកួត FIFA Women’s World Cup 2023 គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នៅទឹកដីអូស្ត្រាលី និងនូវែហ្ស៊ីឡង់៕
ដំណឹងរីករាយ ប្រទេសកម្ពុជា ទទួលបាន សិទ្ធធ្វើជាម្ចាស់ផ្ទះ ការប្រកួតពាន AFF U23 Championship 2022
កីឡា ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ AFF U23 Championship 2022 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីសន៍ ៕
សូមប្រយ័ត្ន ផ្ទេរប្រេងសាំងពី ឡានស៊ីទែន មិនប្រយ័ត្ន ក៏បណ្តាលឲ្យ ឆាបឆេះផ្ទះមួយខ្នង ផ្អើលអស់អ្នកភូមិ
ខេត្តបាត់ដំបង ៖ ពត៌មានទទយលបានជាបឋម មានហេតុការណ៏អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងដោយសារតែបុរសម្នាក់បានផ្ទេរប្រេងសាំងពីរថយន្តស៊ីទែន កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦និង០០ ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រភពពីសម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សម្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថា នៅក្នុងហេតុការនោះដែរ ក្រុមការងារនគរបាលជំនាញមិនទាន់បញ្ជាក់ឲ្យដឹងថាខូតខាតទ្រព្យសម្បត្តិអ្វីផ្សេងអស់ប៉ុន្មាននៅឡើយទេ។នៅក្នុងនោះដែរបានរងរបួសមនុស្សចំនួន ០១ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ជាអ្នកបើកបររថយន្តដឹកសាំង ។ មូលហេតុគឺបណ្តាលមកពីអ្នកបូមសាំងផ្ទេរពីរថយន្ត ទៅស៊ីតែនមិនបានប្រុងប្រយ័ត្ន ទើបបណ្តាលអោយឆេះរថយន្តរាលឆ្លងដល់ផ្ទះតែម្តង ។ គួររំលឹកដែរថា កិច្ចប្រតិបត្តិការនៅត្រង់ចំណុចខាងលើនេះដែរបានបញ្ចប់ត្រឹមម៉ោង២០និង០០នាទីយប់ ហើយកម្លាំងនគរបាលស្រុកនឹងខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន១១គ្រឿងផងដែរ ៕
ប្រទេសវៀតណាម នឹងរៀបចំស៊ីហ្គេម នាពាក់កណ្ដាល ខែឧសភា ឆ្នាំ២០២២
កីឡា ៖ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានធ្វើការអះអាងថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ការអះអាងនេះ ធ្វើឡើងចំពោះមុខសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា ។ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់តែប្ដេជ្ញានឹងធ្វើឲ្យបាន នៅពាក់កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ។ សូមជម្រាបថា កីឡាស៊ីហ្គេម លើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារការឆ្លងរីករាលដាលនៃជំអឺកូវីដ ១៩ ៕
កម្ពុជា ឡើងវគ្គជម្រុះ ជុំទី៣ នៃពាន AFC Asian Cup 2023 ហើយ ក្រោយបន្ដយកឈ្នះ ក្រុមកោះហ្គាំ របស់សហរដ្ឋអាមេរិក សូមអបអរសាទរ
កីឡា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 ជាផ្លូវការ ក្រោយបន្ដយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ។ សរុបលទ្ធផលទាំង ២ជើង កម្ពុជា បានយកឈ្នះកោះហ្គាំ ៣-១ ដើម្បីឡើងទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ គោព្រៃកម្ពុជា នឹងទទួលបានថវិកាចំនួន១០ម៉ឺនដុល្លារពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានទម្លាក់ កោះហ្គាំរបស់សហរដ្ឋអាមេរិក និងឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសឧបត្ថម្ភ តាំងពីអំឡុងការប្រកួតជើងទី១ ដែលកម្ពុជា យកឈ្នះកោះហ្គាំ ១-០ មកម្ល៉េះ […]