ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២២ មិថុនា ២០២២ សមត្ថកិច្ចនគបាលប៉ុសរដ្ឋបាលនិងប្រជាការពារឃុំប្រឡាយមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលកំពុងប្រព្រឹត្តបទល្មើសនេសាទដោយឧបករណ៍ឆក់ត្រីប្រភេទក្តៅជាក់ស្តែង ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងនៅថ្ងៃនោះថាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស បានសហការជាមួយប្រជាការពារបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកំពង់ធ្វើសកម្មភាពឆក់ត្រីនៅចំណុចព្រែកសាច់ស្ពៃដែលស្ថិតក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រាដែលកម្លាំងចេញល្បាតតាមផ្លូវទឹកក្នុងភូមិសាស្ត្រឃុំប្រឡាយមាស ប្រទះឃើញបានដេញតាមឃាត់ខ្លួនបាន ។ ជនសង្ស័យទាំង៣នាក់ខាងលើមាន ១ ឈ្មោះ ម៉ៅ ប៉ែន ភេទប្រុស អាយុ ៣៥ឆ្នាំ ២.ឈ្មោះ ថន វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ី ប៉ុបពី ភេទប្រុសអាយុ១៧ឆ្នាំបានលោតទឹករត់គេចខ្លួនបាត់ ។ នៅក្នុងការបង្ក្រាបសមត្ថកិច្ចនគបាលនិងប្រជាការពារដកហូតវត្ថុតាងរួមមានទូកបាឡាស្មាច់២គ្រឿង ក្បាលអាំងទ័រឆក់ក្តៅ២ឡ្រឿង អាគុយ ២គ្រឿង ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចមកបានបញ្ជូនអោយសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលសង្កាត់នៅទីនោះនិងបញ្ជូនបន្តមកខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាក់សួកសាងឯកសាបញ្ជូនសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ៕
ព័ត៌មានសន្តិសុខសង្គម
នគរបាលក្រុងក្រចេះ ចាប់ឃាត់ខ្លួនជនសង្ស័យ មុខសញ្ញារចោរលួចម៉ូតូ
ខេត្តក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។ មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ គឺបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1F.5970 កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅចន្លោះម៉ោង១១ព្រឹក ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។ ប្រភពពីសមត្ថកិច្ចបន្តថា បន្ទាប់ទទួលបានដំណឹងភ្លាមកម្លាំងនគរបាលក្រុងក្រចេះក៏បានចេញប្រតិបត្តិកាដេញតាមប្រកៀកប្រកិតដោយស្រាវជ្រាវតាមប្រព័ន្ធ gps ដែលជាប់នៅជាមួយនឹងម៉ូតូ តែត្រូវបានបាត់ដំណឹងនៅតំបន់ក្រោយភូមិសាស្ត្រស្រុកឆ្លូងក្នុងព្រៃកៅស៊ូមួយកន្លែង ដោយសារមិនមានសេវាដាច់ប្រព័ន្ធ […]
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ ភ្ញៀវទេសចរ ពេលទៅទស្សនា នៅតំបន់ រមណីយដ្ឋានអង្គរ ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ដែលអាចបង្ក គ្រោះថ្នាក់ផ្សេងៗ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីខ្យល់កន្ត្រាក់ដែលអាចបង្កគ្រោះថ្នាក់ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ខ្លាំងអាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្ត្រីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
ទំនប់ទឹកបារាំង រងការបាក់ច្រោះដី នៅចុងទំនប់ ដោយសារជំនន់ទឹកភ្លៀង ត្រូវបាន ឯកឧត្តមអភិបាល ខេត្ត អោយមន្ទីរធនធានទឹក ចាក់ដីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ឆ្នាំង ៖ ទំនប់បារាំងជាទំនប់បង្ហៀរទឹកស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យការធ្វើដំណើរជួបការលំបាក ។ ដោយមានការយ កចិត្តទុកដាក់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ និង ១៤ ០៦ ២០២ ២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែកចុងទំនប់ខាងកើត ដើម្បីជួយស ម្រួលការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នេះថា ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្ត និងយោងតាមសំណូមពររបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់លោកចុះទៅពិនិ ត្យនិងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកប្រធានមន្ទីធនធានទឹកបានអោយដឹងទៀតថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុកតាំងពីជំនាន់បារាំងហើយត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកែសម្រួលនិងបានជួសជុលខ្នងទំនប់ជាផ្លូវធ្វើដំ ណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោក អ៉ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀទឹកខាងលើបានអោយដឹងថា ទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួ យផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម […]
ក្មេងទំនើង ជាង៣០នាក់ ជិៈម៉ូតូបង្ហោះ តាមផ្លូវសាធារណៈ បង្កការរំខាន ដល់ប្រជាពលរដ្ឋ ត្រូវបាននគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ អនុវត្តតាមបទបញ្ជារបស់ លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កងកំលាំង បានសហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិលចុះបង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ ៩ និងថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿងក្នុងនោះ កែដាក់ស៊ីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពីក្រោយចាំថត២គ្រឿង ជិះបែមុខមកក្រោយ១គ្រឿង នាំ យកមកអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងថា ចំពោះក្មេងទំនើងទាំង៣៣នាក់នោះ នគរបាលបានឲ្យអនុវត្ត៣ចំណុច ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ។ចំណុចទី២ ម្ចាស់ម៉ូតូកែស៊ីម៉ាំងដាក់បំពងសំលេងឮខ្លាំងៗបង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់ស៊ីម៉ាំងធម្មតាឡើងវិញ ។ចំណុចទី៣ក្រោយពីធ្វើកិច្ចសន្យារួចចំពោះម្ចាស់ម៉ូតូទាំងអស់ត្រូវធ្វើការផាកពិន័យទៅតាមរដ្ឋបាលច្បាប់ចរាចរណ៍ ថែមទៀត៕ […]
សូមប្រយ័ត្ន រន្ទះបាញ់ងាប់ សត្វគោចំនួន៥ក្បាល នៅស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ ៖ សត្វគោចំនួន០៥ក្បាល បានងាប់ក្រោយពីមានហេតុការណ៍បាតុភូតធម្មជាតិកើតឡើងដោយរន្ទះបាញ់ ។ករណីរន្ទះបាញ់សត្វគោងាប់នេះបានកើតឡើងនៅវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែពុំមានរងរបួសមនុស្សឡើយ ។ នេះតាមការឲ្យដឹងពីនគរបាលបានស្រុកថ្មពួក។ នគរបាលបានបញ្ជាក់ថា៖ នៅវេលាម៉ោង០៣និង៤០នាទីរសៀល បំណាច់ខែ ឧសភា ឆ្នាំ២០២២ នេះ នៅភូមិសាស្ត្រ ស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន០៤ មាន៖ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មីនិងឃុំគោកកឋិន ។ នគរបាលបានបញ្ជាក់ទៀតថា៖ម្ចាស់គោទី០១ឈ្មោះ គត់ សេងគី ភេទប្រុស អាយុ ៣៧ ឆ្នាំ (សត្វគោងាប់) ចំនួន០៤ ក្បាលមេ២និងទី២ម្ចាស់ឈ្មោះគុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វគោងាប់) ចំនួន០១ ក្បាល ញី ។ម្ចាស់សត្វទាំង០២នាក់រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ៕
នគបាលស្រុកសន្ទុក បំបែកសំណុំរឿង ឃាតកម្មសម្លាប់ ច្រកចូលក្នុងការ៉ុងពណ៌ស ហើយបោះចូលក្នុងទឹកស្ទឹង
ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី 27 ខែឧសភា. ឆ្នាំ2022 វេលាម៉ោងប្រហែល 13. ជាង. នៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក. ខេត្តកំពង់ធំ មានករណីឃាតកម្មមួយបានកើតឡើង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ. បួន យ៉ិក. ភេទប្រុស អាយុ 26 ឆ្នាំ នៅភូមិផ្លុង ឃុំទីពោ. ស្រុកសន្អុក ខេត្តកំពង់ធំ ដោយបានធ្វើសកម្មភាពឌុបម៉ូតូ ជនរងគ្រោះ ឈ្មោះ. សារីន ភ័ត្រា ភេទ ស្រី អាយុ 14 ឆ្នាំ នៅភូមិ ផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបន្ទាប់មករិតកករនិងអាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ សាកសពត្រូវបានជនល្មើសច្រកចូលក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត្រ បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ ។ […]
បុរសម្នាក់ ផឹកស្រាស្រវឹង កាប់ក្មួយប្រុស ស្លាប់យ៉ាងអាណោចអាថធម្ម
ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ មានករណីឃាតកម្ម មួយកើតឡើងនៅចំណុចភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឃាតកម្មខាងលើបង្កដោយជនសង្ស័យឈ្មោះ ស៊ឹង សឹម ភេទប្រុសអាយុ៥២ឆ្នាំ នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ផឹកស្រាស្រវឹងបានយកពូថៅកាប់ទៅលើក្មួយប្រុសឈ្មោះ មឿន ម៉ៃ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយមួយពូថៅបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅចំណុចផ្ទះជនសង្ស័យ ភូមិឃុំកើតហេតុខាងលើ ដោយមូលហេតុ មានទំនាស់ពាក្យសម្ដី។ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចកំពុងស្វែងរកចាប់ជនដៃដល់យកមកផន្តាទោសតាមច្បាប់៕
សមត្ថកិច្ច បង្ក្រាបបទល្មើសសត្វព្រៃ ១០ប្រភេទជាង ៣០ក្បាល នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យឆេកឆេរនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានធ្វើការត្រួតពិនិត្យ និងឆែកឆេរ បានប្រទះឃើញ និងដកហូតសម្ភារៈ រួមមាន៖ កូនក្ងោករស់ចំនួន ០៥ក្បាល, ព្វាំងរស់ចំនួន ០៨ក្បាល,សេកសោមរស់ចំនួន ០២ក្បាល, សេកអាត់រស់ ចំនួន ០១ក្បាល, ក្តាន់ញ៉ែងរស់ ចំនួន ០៦ក្បាល, រអាតត្នោតរស់ ចំនួន ០១ក្បាល, អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល, ស្ទាំងលលករស់ ចំនួន០១ក្បាល, ក្បាលកេងកងធំក្រៀម ចំនួន០២ក្បាល, ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ។ បច្ចុប្បន្នជនពាក់ព័ន្ធខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ចំណែកសត្វព្រៃរស់ទាំងអស់និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕
រថយន្តដឹកទំនិញធុនធំ ក្រឡាប់ខ្លួនឯង លើផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្លាប់អ្នកបើកបរម្នាក់
ខេត្តព្រះសីហនុ៖ បុរសជាអ្នកបើកបររថយន្តដឹកទំនិញធុនធំម្នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ក្រឡាប់រថយន្តដោយខ្លួនឯង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ឧសភា ម្សិលមិញ លើផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះ ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៨០៨១ បើកបរទិសដៅខេត្តព្រះសីហនុ- រាជធានីភ្នំពេញ។ រីឯជនរងគ្រោះដែលស្លាប់នោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងដោះស្រាយការងារបន្តតាមនិតិវិធី៕