អន្តរជាតិ ៖ ក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីល Kalibr ដើម្បីកម្ទេចឃ្លាំងដ៏ធំមួយដែលមានផ្ទុកអាវុធរបស់អាមេរិក និងអឺរ៉ុប ដែលផ្ដល់ដល់អ៊ុយក្រែន នៅក្នុងតំបន់ Ternopil។យោងតាម សារព័ត៌មាន Interfax បានរាយការណ៍ កាលពីថ្ងៃអាទិត្យ។ ក្រសួងដដែល បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង SU-25 របស់អ៊ុយក្រែនចំនួន ៣ គ្រឿងផងដែរ នៅជិតទីក្រុង Donetsk និង Kharkiv ភាគខាងកើតអ៊ុយក្រែន។ គួរបញ្ជាក់ថា កន្លងមក ឃ្លាំងផ្ទុកអាវុធដែលជាជំនួយពិភពលោកផ្ដល់ដល់អ៊ុយក្រែន បានរងការកម្ទេចដោយមីស៊ីលរបស់កងកម្លាំងរុស្ស៊ី នៅតាមតំបន់នានាដែលជាគោលដៅជួរមុខ៕
ព័ត៌មានអន្តរជាតិ
នៅប្រទេសអាល្លឺម៉ង់ កើតមានការបាញ់ប្រហារ នៅក្នុងផ្សារទំនើបមួយ ស្លាប់មនុស្ស២នាក់
អន្តរជាតិ ៖ កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្ថិតភាគកណ្តាលប្រទេសអាល្លឺម៉ង់ ។ នគរបាលបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។ ប្រភពដដែលនេះបានបន្តថា មិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi៕
ប្រធានាធិបតីអ៊ុយក្រែន Zelenskiy រំពឹងថានឹងទទួលបាន អាវុធបន្ថែម ពីសម្ព័ន្ធមិត្ត ខណការប្រយុទ្ធគ្នា នៅភាគខាងកើត កាន់តែខ្លាំងក្លា
អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យើងរំពឹងថានឹងទទួលបានអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្ត បន្ទាប់ពីការសន្យាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់ជំនួយ។ លោក Zelenskiy បានបញ្ជាក់ថា ការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន បានអូសបន្លាយរយៈពេលសង្គ្រាមដល់ ១០០ ថ្ងៃហើយ។ ទន្ទឹមនោះ លោក ក៏បានឱ្យដឹងផងដែរថា កងកម្លាំងរុស្ស៊ី ឥឡូវនេះកាន់កាប់ប្រហែល ២០ ភាគរយនៃទឹកដីទាំងមូលរបស់អ៊ុយក្រែន ដោយបន្ថែមថា យោធារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងផ្តោតលើតំបន់ Donbas (.ភ្នំពេញថ្មី.) និងទីក្រុងឧស្សាហកម្ម ដែលរួមមាន Luhansk និង Donetsk ។ គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ី កំពុងព្យាយាមបង្កើនការវាយលុកខ្លាំងនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ជាពិសេសលើតំបន់ Donbas និងទីក្រុងសំខាន់ៗ ផ្សេងទៀត៕
ក្រុមអ្នកជួយសង្គ្រោះ រកឃើញបំណែកយន្តហោះ និងសាកសពខ្លះ ដែលធ្លាក់នៅនេប៉ាល់
អន្តរជាតិ ៖ ក្រុមអ្នកជួយសង្គ្រោះប្រទេសនេប៉ាល់ នៅថ្ងៃច័ន្ទនេះ បានរកឃើញសាកសពមនុស្សចំនួន ១៤ នាក់ ជាមួយនឹងបំណែកយន្តហោះធុនតូចមួយគ្រឿងដែលដឹកមនុស្ស ២២ នាក់ ហើយបានធ្លាក់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ។ ក្រុមហ៊ុនឯកជន Tara Air បានឲ្យដឹងថា យន្តហោះនេះបានធ្លាក់ចុះ កាលពីថ្ងៃអាទិត្យ អំឡុងពេលអាកាសធាតុមានពពកក្រាស់ ហើយត្រូវបានរកឃើញដោយកងទ័ពរបស់ប្រទេសនេប៉ាល់ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រតិបត្តិការស្វែងរកដែលត្រូវបានផ្អាក ចាប់ផ្ដើមបន្តឡើងវិញ។ ទន្ទឹមនោះ លោក Deo Chandra Lal Karna អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បាននិយាយថា ប្រតិបត្តិការស្វែងរកអ្នកដែលនៅរស់រានមានជីវិត គឺមានភាគរយតិចណាស់។ គួរបញ្ជាក់ថា យន្តហោះ De Havilland Canada DHC-6-300 Twin Otter នេះ បានហោះចេញពីទីក្រុងទេសចរណ៍ Pokhara ចម្ងាយ ១២៥ គីឡូម៉ែត្រ (៨០ ម៉ាយ) ភាគខាងលិចនៃទីក្រុង Kathmandu កាលពីព្រឹកថ្ងៃអាទិត្យ ហើយគោលដៅគឺឆ្ពោះទៅតំបន់ […]
កងកម្លាំងប្រដាប់អាវុធចិន បានធ្វើសមយុទ្ធយោធាមួយ នៅជិតកោះតៃវ៉ាន់ ដែលជាការផ្គើន ទៅដល់ សហរដ្ឋអាមេរិក
អន្តរជាតិ ៖ នេះបើយោងតាមបញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានឲ្យដឹង នៅថ្ងៃពុធនេះ កងកម្លាំងប្រដាប់អាវុធចិន បានរៀបចំធ្វើសមយុទ្ធយោធាមួយ នៅជិតកោះតៃវ៉ាន់ ដែលជាការផ្គើនទៅដល់សហរដ្ឋអាមេរិក វិញ។ យោធារបស់ទីក្រុងប៉េកាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធយោធា នៅក្នុងសមុទ្រ និងលំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយបញ្ជាក់ថានេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយចំពោះទង្វើរបស់អាមេរិក ដែលលូកដៃចូលក្នុងរឿងតៃវ៉ាន់។ ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឆ្លើយតបវិញថា ឲ្យអាមេរិក ប្រយ័ត្នខ្លួន ដែលហ៊ានលូកដៃចូលជួយតៃវ៉ាន់នេះ ហើយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង ហោះចូលដែនការពារអាកាសទីក្រុងតៃប៉ិ ដោយគ្មានការអនុញ្ញាត៕
នៅថ្ងៃនេះ ប្រទេសថៃ បន្តរកឃើញ អ្នកឆ្លងកូវីដថ្មី ចំនួន១៤.៤៣៧ករណី និងស្លាប់ ១២៧នាក់ទៀត
អន្តរជាតិ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤.៤៣៧ករណីបន្ថែមទៀតនិងស្លាប់១២៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៤.៣៦០ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៧៧ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១៨,៥០៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ កូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ៤,២២៤,០០៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,២៧១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.០៣៦.៩៦៩ នាក់៕
ស្របពេលមាន ភាពតានតឹងជាមួយ កូរ៉េខាងជើង អាមេរិក ដាក់ពង្រាយ នាវាផ្ទុកយន្តហោះ នៅឧបទ្វីបកូរ៉េ
អន្តរជាតិ ៖ ក្រុមនាវាចម្បាំង USS Abraham Lincoln កំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃឧបទ្វីបកូរ៉េ ខណប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា នាវាទាំងនោះត្រូវបានដាក់ពង្រាយ ស្របពេលមានភាពតានតឹងជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នេះតាមសម្តីមន្ត្រីអាមេរិកមួយរូប។ ក្រុមនាវានេះ កំពុងស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលត្រូវគេស្គាល់ថា ជាសមុទ្រខាងកើត សម្រាប់ត្រៀមធ្វើសមយុទ្ធជាមួយកងកម្លាំងជប៉ុន ដើម្បីធានាដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។ ទន្ទឹមនោះ ចំណាត់ការនេះ កើតឡើងនៅពេលដែលមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងថា កូរ៉េខាងជើង អាចធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដី ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០១៧ មក ដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក បានដាក់ពង្រាយក្នុងដែនទឹក រវាងកូរ៉េខាងត្បូង និងជប៉ុន ស្របពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង ជុំវិញកម្មវិធីសាកល្បងអាវុធមីស៊ីល៕
ប្រទេសកូរ៉េខាងជើង បន្តសាកល្បងមីស៊ីល ចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុង សមុទ្រភាគខាងកើត
អន្តរជាតិ ៖ ក្នុងរយៈពេលតែ៣សប្តាហ៍ដើមឆ្នាំ២០២២ កូរ៉េខាងជើង បានសាកល្បងមីសីលរហូតដល់ទៅ ៥លើក ជាប្រភេទមីស៊ីលទំនើបៗ ល្បឿនលឿន និងមានបច្ចេកវិទ្យានាំផ្លូវទៀតផង ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងជើង បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំជ្រួចមីស៊ីលនៅថ្ងៃទី ២៥ ខែមករា ។ នៅពេលនេះមន្ត្រីកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវបញ្ជាក់ពីការសាកល្បងខាងលើ។ យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលីស្ទិកជាបន្តបន្ទាប់ ក្នុងខែមករានេះ។ នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយ ក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំងដដែល ។ កន្លងមកក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទិក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេ គឺកាលពីថ្ងៃទី១៧ ខែមករា។ សកម្មភាពធ្វើតេស្តមីស៉ីលយ៉ាងសស្រាក់សស្រាំបែបនេះរបស់កូរ៉េខាងជើង បានញ៉ាំងឱ្យមានការបង្ហាញក្តីបារម្ភពីសំណាក់ប្រមុខអង្គការសហប្រជាជាតិ ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ […]
ទោះបីក្នុង កាលៈទេសៈដែល កំពុងខ្វះខាតស្បៀង ធ្ងន់ធ្ងរ ក៏ដោយ កូរ៉េខាងជើង នៅតែបាញ់បង្ហោះ មីស៊ីល ១ គ្រាប់ទៀត
អន្តរជាតិ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះនូវមីស៊ីលផ្លោង ១ គ្រាប់ទៀត នៅថ្ងៃអង្គារនេះ។ ទន្ទឹមនោះ ការបាញ់បង្ហោះលើកចុងក្រោយបង្អស់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនេះ បានសាកល្បងដោយជោគជ័យនូវមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ទើបតែអភិវឌ្ឍថ្មីផងដែរ ។ ដោយឡែក ប្រភពពីរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា មីស៊ីលផ្លោងនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយមិនមានរបាយការណ៍បង្ហាញពីការខូចខាតដល់កប៉ាល់ ឬយន្តហោះនោះទេ៕ គួរបញ្ជាក់ថា ក្នុងរយៈពេលតិចជាង ១ សប្ដាហ៍ កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលបានដល់ទៅ ២ គ្រាប់ ដែលសុទ្ធសឹងតែជាមីស៊ីល ទើបតែនឹងអភិវឌ្ឍបានថ្មីៗ ៕
ករណីឆ្លង Omicron ជាចង្កោមលើកដំបូង នៅខេត្តភាគឦសាន ប្រទេសថៃ
អន្ទរជាតិ ៖ ក្រុមមន្ត្រីសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជាចង្កោមលើកដំបូងរបស់ខ្លួននៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេស។ យោងតាមមជ្ឈមណ្ឌលការគ្រប់គ្រងស្ថានភាពកូវីដ១៩(CCSA) បានឲ្យដឹងថាមានករណីឆ្លង Omicron ចំនួន២២ករណីដែលភ្ជាប់ទៅនឹងចង្កោមនៅខេត្ត Kalasin ។ អ្នកនាំពាក្យរបស់ CCSA លោកស្រី Apisamai Srirangsan បាននិយាយថា សន្ទស្សន៍នៃករណីឆ្លងជាចង្កោមត្រូវបានគេជឿថាជាប់ទាលទងទៅនឹងប្តីប្រពន្ធ២នាក់ដែលបានធ្វើដំណើរមកពីប្រទេសបែលហ្ស៊ិក ហើយបានធ្វើតេស្តវិជ្ជមាន Omicron កាលពីដើមខែនេះពេលមកដល់ប្រទេសថៃ។ លោកស្រី Apisamai បាននិយាយថា ចាប់តាំងពីពួកគេមកដល់ ប្តីប្រពន្ធនេះបានទៅលេងកន្លែងជាច្រើនរួមទាំង បារ ផ្សារទំនើប និងការិយាល័យរដ្ឋក្នុងខេត្តនេះ ហើយមនុស្សប្រហែល ១០០នាក់នៅតែត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារតែទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ យោងតាមរបាយការណ៍ពីក្រុមមន្ត្រីបានឲ្យដឹងថា ករណីឆ្លងសរុបនៃវីរុស Omicron នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២០៥ករណីហើយ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍៕