ព័ត៌មានសន្តិសុខសង្គម

ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​

​​ខេ​ត្ត​កំ​ព​ង់​ឆ្នាំង​​ ​៖ ​ស​ម​ត្ថ​កិ​​ច្ច​ ​រួ​ម​ទាំ​ងអាជ្ញា​ធ​រ​ ​ឃុំ​ប្រ​ឡា​យ​​មា​ស​ ​ស្រុក​​កំ​ព​ង់​លែ​ង​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​​សូ​មធ្វើ​កា​​រ​ប​ដិ​សេ​ដ​ ​ចំ​ពោះ​អា​ក​ខោ​ន​ហ្វេ​ស​បុ​ក​​ ឈ្មោះ​”​​A​h​ ​b​o​y​”​ ​ដែ​ល​ស​សេ​រ​ខ្លឹ​ម​សា​រ​ថា​ ៖​​ ​“​សា​លា​ឃុំ​ប្រ​ឡា​យ​មា​ស​ ​ច​រិ​ត​​ដូ​ច​ឆ្កែ​គ្នា​ ​៣​០​នា​ក់​វ៉ៃ​ម​នុ​ស្ស​​តែ​ម្នា​ក់​ឯ​ង​ ​ទៅ​ដា​ក់​ពា​ក្យ​ប​ណ្ដឹ​ង​​ ​ធ្វើ​មិ​ន​ដឹ​ង​ធ្វើ​មិ​ន​ឮ​ ​សា​លា​ឃុំ​ប្រ​​ឡា​យ​មា​ស​ ​ទៅ​ដា​ក់​ពា​ក្យ​ប​ណ្តឹ​ង​ ​មិ​​ន​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ឲ្យ​ទេ​ ​ពួ​​ក​អាចុ​យ​ម្រា​​យ​ ​ចាំ​តែ​មើ​ល​ទៅ​អ​ញ​មិ​ន​​ឱ្យ​អែ​ង​​រួ​ច​ខ្លួ​ន​បា​ន​ទេ​អ​ញ​ ​ហ៊ា​ន​ភ្នា​​ល់​ជី​វិ​ត​។​ ​ស្រួ​ល​ដែ​រ​ ​គេ​ចូ​ល​​វ៉ៃ​ដ​ល់​មុ​ខ​ផ្ទះ​ ​វ៉ៃ​ឡើ​ង​​ស​ន្ល​ប់​ ​ហើ​ម​មុ​ខ​ ​​និ​ង​ដា​ច់​ស្លឹ​ក​ត្រ​ចៀ​ក​​មួ​យ​ចំ​ហៀ​ង​ ​អ​ស់​លុ​យ​តែ​មួ​យ​​លា​ន​រៀ​ល​ ​ជ​ន​ប​ង្ក​ដេ​ក​ផ្ទះ​ស្រួ​ល​ខ្លួ​ន​ ​ម្យ៉ា​​ង​បស់​គេ​ដែ​​រ​តើ​ ​ភូ​មិ​​ប្រ​ឡា​យ​មា​ស​ ​ឃុំ​ប្រ​ឡា​យ​មា​ស​ ​ស្រុ​ក​​កំ​ព​ង់​លែ​ង​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​”​។​

លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះថា៖ ពាក់ព័ន្ធករណីហឹង្សាខាងលើនេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ភាគីជនរងគ្រោះ និងភាគីបង្ក បានសម្របសម្រួលធ្វើកិច្ចសន្សាបញ្ចប់រឿងរួចរាល់អស់ហើយ ដោយក្នុងនោះភាគីជនរងគ្រោះ ព្រមទទួលយកសំណងតែ៣០ម៉ឺនរៀល សម្រាប់ឲ្យថ្លៃពេទ្យតែប៉ុណ្ណោះ ដោយសារតែជាញាតិជិតខាង និងជាបងប្អូនគ្នាផងដែរ។

ដូចច្នេះសមត្ថកិច្ច រួមទាំងអជ្ញាធរ សូមច្រានចោលទាំងស្រុង ពាក់ព័ន្ធក្នុងការបង្ហោះខ្លឹមសាររបស់ម្ចាស់អាកខោនហ្វេសបុក ឈ្មោះ ”Ah boy” នេះសសេរខាងលើគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងនាំឲ្យសាធារណៈជន ជាពិសេសអ្នកលេងសង្គមហ្វេសបុក មានការភាន់ច្រឡំមកលើសមត្ថកិច្ច ក្នុងមូលដ្ឋាន ដែលខិតខំ រកដំណោះស្រាយជូនប្រជាពលរដ្ឋស្របតាមនិតិវិធី និងដោយសន្តិវិធី។

គួររំលឹកផងដែរ កាលពីម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះ ឈ្មោះយិន ដៀប ស្ថិតក្នុងភូមិសាស្រ្តភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីអំពើហឹង្សាមួយកើតឡើង បង្កដោយជនសង្ស័យ២ក្រុមវាយតប់គ្នា បណ្តាលឲ្យរងរបួសទាំងសងខាង។

យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា៖ នៅថ្ងៃកើតហេតុមានឈ្មោះ ឡេង សារ៉ុម ភេទប្រុស អាយុ៣២ឆ្នាំ បានជិះម៉ូតូ១គ្រឿង ដឹកឈ្មោះ ឡេង សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា) រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយគ្នាក្នុងស្ថានភាពស្រវឹង មកឈប់តាមដងផ្លូវក្នុងភូមិប្រឡាមាស ម្តុំមុខផ្ទះ ឈ្មោះយិន ដៀប ស្ថិតក្នុងភូមិប្រឡាមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គ្រានោះឈ្មោះ ឡេង សារ៉េត បានដើរចេញពីម៉ូតូប្រហែល២០ម៉ែត្រ ទៅឈរក្បែរម៉ូតូ១គ្រឿងទៀត ហើយបានយកដៃវ៉ៃក្បាលម៉ូតូនោះ រួចស្រែកជេរប្រមាថទៅលើឈ្មោះ ហ៊ឹម សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកំពុងអង្គុយផឹក នៅក្បែរនោះ ម្តងហើយម្តងទៀត ជាច្រើនលើកច្រើនសារ ឈ្មោះ ហ៊ឹម សំអាង លឺដូច្នេះក៏បានដើរសួរនាំរឿងហេតុ ពេលនោះក៏កើតមានការប្រវាយប្រតបគ្នា ទៅវិញទៅមកទើបមានអ្នកជួយឃាត់បំបែក។ ភ្លាមនោះស្រាប់តែឈ្មោះ ឡេង សារ៉ុម បានកាន់កន្ត្រៃដើរសំដៅទៅរកឈ្មោះ ហ៊ឹម សំអាង ឃើញដូច្នេះបានស្រែកហៅឈ្មោះ វ៉ាន់ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាការពារភូមិប្រឡាយមាស ឲ្យជួយឃាត់ ពេលឈ្មោះគក់ចូលទៅឃាត់ឈ្មោះ សារ៉ុម មិនស្តាប់ហើយក៏បានប្រវាយប្រតបជាមួយ ឈ្មោះ វ៉ាន់ គក់ ថែមទៀត ហើយពេលនោះឈ្មោះវ៉ាន់ គក់ ចាប់ឱប ឈ្មោះ រ៉ុម និងខាំស្លឹកត្រចៀកខាងឆ្វេង បណ្តាលឲ្យដាច់ ហើយក៏មានឈ្មោះ ឡេង សារ៉ាត ម្នាក់ទៀត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅទីតាំងនោះ បានហក់ដាល់ ប្រវាយប្រតបជាមួយឈ្មោះវ៉ាន់ គក់ បណ្តាលឲ្យរងរបួសទាំងសងខាងតែម្តងទៅ។

ក្រោយកើតហេតុជនបង្កហឹង្សាទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីរកដំណោះស្រាយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *