ព័ត៌មានសន្តិសុខសង្គម

ទីតាំងបើ​ក​ល្បែង ស៊ី​ស​ង​ជល់​មា​ន់​​ ត្រូ​វ​បា​ន​ប​ង្រ្កាប​ ​ឃា​ត់ខ្លួ​ន ម​នុ​ស្ស​៩​នា​ក់​ ​និ​ង​វ​ត្ថុ​តា​ងមួ​យចំ​នួ​ន ​នៅ​ស្រុ​កព្រៃ​ឈ​រ​

ខេត្តកំ​ព​ង់ចា​ម ៖​ ​នៅ​ថ្ងៃទី​១​៨​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២​០​២​០​នេះ​ ​សមត្ថកិច្ចបា​​​ន​​បើ​ក​​​ប្រតិ​ប​ត្តិ​កា​រ​បង្ក្រា​ប​ទីតាំ​ង​បើក​ល្បែ​ង​ស៉ីស​ង​ជ​ល់​មា​ន់​ខុស​ច្បា​ប់មួយកន្លែង ​នៅស្រុ​ក​ព្រៃ​ឈរ​ ឃា​ត់​ខ្លួ​នម​នុ​ស្ស​៩​នាក់​ ​និ​ងវ​ត្ថុ​តា​ងមួ​យ​ចំ​នួន​។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស៩នាក់ និងដកហូតវត្ថុតាងបាន ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ម៉ូតូ ចំនួន០៦គ្រឿង, ស្កុតរំជើងមាន់ប្រើរួច០៣គូរ, ប្រាក់រៀល ចំនួន១០០,០០០រៀល និងប្រាក់ដុល្លារចំនួន ១០០ដុល្លារ។

ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *