ខេត្តព្រះសីហនុ ៖ មានការភ្គាក់ផ្អើលមួយដែលបានបង្កឡើងដោយសារព្រះអគ្គីលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងផ្ទះ កាលពីវេលា
ម៉ោង ១២”៣០ នាទី ថ្ងៃទី ២០ - មករា - ២០២២ នៅផ្លូវកែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងក្រុម ១៣ ភូមិ១៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឃួន វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ទីលំនៅរស់នៅភូមិខាងលើ ។
ម្ចាស់ផ្ទះ ទី២ ឈ្មោះ ហុង ហ៊ុន ភេទប្រុស អាយុ ៤៣ មុខរបរ លក់ អុក ស៊ើន ទីលំនៅរស់នៅ ភូមិ ខាង លើ ។
ម្ចាស់ផ្ទះ ទី ៣ សេង កុង ភេទប្រុស អាយុ ៦០ មុខរបរ លក់ ហ្គាស ទីលំនៅ រស់នៅ ភូមិ ខាង លើ ។
ម្ចាស់ផ្ទះ ទី ៤ យក្ស គឹមឡាយ ភេទប្រុស អាយុ ២៨ មុខរបរ ជួសជុល រថយន្ត រស់នៅ ភូមិ ខាង លើ ។
ម្ចាស់ផ្ទះ ទី ៥ ឈ្មោះ យី សុធា ភេទប្រុស អាយុ ៤២ មុខរបរ លក់ដូរ ទីលំនៅ រស់នៅ ភូមិ ខាង លើ ។
ម្ចាស់ផ្ទះ ទី៦ ឈ្មោះ ឈៅ ពណ្ណរា យ ភេទប្រុស អាយុ ៤២ មុខរបរ លក់ដូរ ទីលំនៅ រស់នៅ ភូមិ ខាង លើ ។
ម្ចាស់ផ្ទះ ទី៧ ឈ្មោះ លាង ដានី ភេទស្រី អាយុ ២៥ មុខរបរ លក់ដូរ ទីលំនៅ រស់នៅ ភូមិ ខាង លើ ។
និងម្ចាស់ផ្ទះ ទី ៨ ម៉េស សុផល ភេទប្រុស អាយុ ៤២ មុខរបរ លក់ដូរ ទីលំនៅ រស់នៅ ភូមិ ខាង លើ ។
សូម បញ្ជាក់ ផងដែរ ថា ក្នុង ករណី ខាងលើ មិន បណ្ដាល ឲ្យ មនុស្ស ស្លាប់ និង រងរបួស ទេ តែបានបង្ករឲ្យមានការខូចខាត រថយន្ត ចំនួន ០៨ គ្រឿង ម៉ូតូ ចំនួន ០៣ គ្រឿង និង សម្ភារៈ មួយ ចំនួន ទៀត ចំពោះ មូលហេតុ ដែល បង្ក ឲ្យឆេះនេះ សមត្ថកិច្ច មិនទាន់ដឹង នៅឡេីយ ទេ.និងកំពុង តែបើកការស្រាវជ្រាវ។
ក្នុង ហេតុការណ៍.អន្តរាគមន៍ ពន្លត់ អគ្គិភ័យ នេះ សមត្ថកិច្ច បានប្រើ ប្រាស់ ឡានទឹក ចំនួន ០៨គ្រឿង និង ប្រើប្រាស់ ទឹក សរុប ទាំង អស់ ចំនួន ៣១ ឡាន ក្នុង នោះ មាន ឡានទឹក កងរាជ អាវុធ ហត្ថ ចំនួន ០២ គ្រឿង ឡាន ទឹក នគរបាល ខេត្តព្រះសីហនុ ចំនួន ០៣ គ្រឿង ឡានទឹក ៩១១ ចំនួន ០១ គ្រឿង ឡានទឹក កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ ចំនួន០១ គ្រឿង ឡានទឹក ង៧០ ចំនួន ០១ គ្រឿង ។
ក្រោយពី មាន កិច្ចសហការ ចូលរួម ពន្លត់ អគ្គិភ័យ.ដោយ យកចិត្ត ទុកដាក់.ក្នុង ការ គ្រប់គ្រង ស្ថានការ អគ្គីភ័យបានរលត់ ទៅ វិញ នៅ ម៉ោង ៣”៣០ នាទី ថ្ងៃ ទី ខែ ឆ្នាំ ដដែល ៕