ព័ត៌មានសន្តិសុខសង្គម

ជ​ន​សង្ស័​យ​៣នា​ក់​ ពា​ក់​ព័ន្ធ​សំ​ណុំ​រឿង បា​ញ់ស​ម្លាប់​ជ​នជា​តិ​ចិន​ ​នៅខេ​ត្ត​ព្រះសី​ហ​នុ ​ត្រូ​វបា​ន ស​ម​ត្ថ​កិច្ច​ឃា​ត់​ខ្លួ​ន

ខេត្ត​ព្រះ​សី​ហនុ​ ​៖ ​ក​ម្លាំង​ស​ម​ត្ថកិ​ច្ច​ បា​ន​ស្រាវ​ជ្រា​វ​ឈាន​ទៅ​ដ​ល់កា​រ​ ​ចាប់​ជ​ន​ស​ង្ស័យ​៣​នា​ក់​ និ​ង​តា​ម​ចាប់​ខ្លួ​ន​បក្ខ​ពួ​កដែ​លនៅ​​សេ​ស​ស​ល់ ​មួ​យចំ​នួ​ន​ទៀត​ ​ពា​ក់ព័​ន្ធ​សំ​ណុំរឿ​ង​បា​ញ់ស​ម្លា​ប់​ជន​ជា​តិចិ​ន​នៅ​ខេ​ត្តព្រះ​សី​ហ​នុកា​ល​ពី​ថ្ងៃទី​២​១​ ​ខែម​ក​រា ​ឆ្នាំ​២​០​២១​ក​ន្ល​ងទៅ​ ​។ ក្រៅ​ពី​កា​រឃា​ត់​ខ្លួ​នម​នុ​ស្ស​៣នា​ក់ ស​ម​ត្ថ​កិ​ច្ចក៏​បា​ន​រ​កឃើ​ញ​រ​ថយ​ន្ត​ដែ​លជិះ​ធ្វើ​ស​កម្ម​ភា​ពនិ​ង​គ្រឿង​ញៀ​នមួ​យ​ចំ​នួ​នថែ​ម​ទៀ​ត។​

ជ​ន​ស​ង្ស័យ​ម្នា​ក់ ​និ​ង​គូក​ន​ ​ត្រូវ​បា​ន​កម្លាំ​ង​ន​គរ​បា​ល ​ជំ​នា​ញខេ​ត្ត​ចា​ប់ខ្លួ​ន​កា​ល​ពីថ្ងៃ​ទី​២​២ ​ខែ​ម​ក​រា ​ឆ្នាំ​២​០២​១​។

ជ​ន​រ​ងគ្រោះ​ឈ្មោះ​ ផេ​ង​ ស៊ូ​ ​ភេ​ទប្រុ​ស​ ​ជ​នជា​តិ​ចិ​ន ​អា​យុ​២៨​ឆ្នាំ​ ត្រូ​វ​បា​នខ្មា​ន់​កាំ​ភ្លើ​ងបា​ញ់​ត្រូ​វមួ​យ​គ្រាប់​ចំ​លើដោះ​ ​ខា​ងឆ្វេ​ង​បណ្តា​ល​ឲ្យ​ស្លាប់​ភ្លា​មៗនៅ​ក្នុ​ងរ​ថយ​ន្ត​។

គួ​រ​រំលឹ​កថា ​កា​ល​ពី​ព្រឹ​ក​ថ្ងៃទី​២​១​ ខែ​ម​ក​រា​ មា​ន​ក​រ​ណីឃា​ត​ក​ម្ម​បា​ញ់​សម្លា​ប់​ជ​ន​ជា​តិ​ចិន​ ​នៅ​ចំ​ណុ​ចនៅ​ក្នុ​ង​មុ​ខ​កាស៊ី​ណូ​ ជី​យ​វ​នីសិ​ន​ ​តា​មប​ណ្តោ​យ​ផ្លូ​វស​ណ្ឋា​រ​គា​រឯ​ក​រា​ជ្យ​ ​ស្ថិ​តនៅ​ភូ​មិ​១​ ស​ង្កា​ត់៣ ក្រុ​ង​-​ខេត្ត​ព្រះ​សី​ហនុ​។​ ​ឃាត​ក​ម្ម​នេះ​ប​ង្កឡើ​ង​ ​ដោយ​ជ​ន​ល្មើ​ស​មិន​ស្គា​ល់​អ​ត្ត​ស​ញ្ញាណ​ជិៈ​រ​ថយ​ន្ត​ពី​រ​គ្រឿង​។​ ​ក្នុង​នោះ​ ​ជន​ល្មើ​ស​ជិះ​រថ​យ​ន្ត​ម៉ា​ក ​F​o​rd​ ​R​a​pt​o​r​s​ ព​ណ៌​ខ្មៅ​ ពា​ក់​ផ្លា​កលេ​ខៈ​ ​ភ្នំ​ពេ​ញ ​2​B​I​-​14​1​3​ ​បាន​ធ្វើ​ស​ក​ម្ម​ភាព​បើ​ក​ដេញ​តា​ម​រ​ថយ​ន្ត​ម៉ា​ក​ R​A​N​GE​ ​R​OV​E​R​ ​ពណ៌​ខ្មៅ​ ​ផ្លាក​លេ​ខ​ 2​A​L​-​94​5​9​ (​រ​ថ​យ​ន្តជ​ន​រ​ងគ្រោះ​)​។ ​លុះ​ដ​ល់ចំ​ណុ​ច​កើត​ហេ​តុ​ជ​នល្មើ​ស​បា​ន​បើក​រ​ថ​យ​ន្តទៅ​អែ​ប​នឹ​ងរ​ថ​យ​ន្តរ​ប​ស់​ជន​រ​ង​ គ្រោះ​រួ​ច​បាន​បា​ញ់​ទៅលើ​ជ​ន​រ​ងគ្រោះ​ប​ណ្តា​ល​ឲ្យត្រូ​វ​ជ​ន​រង​គ្រោះ​ស្លា​ប់​ភ្លាម​ៗ​នៅ​ក្នុ​ងរ​ថ​យ​ន្តតែ​ម្ត​ង​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *