ព័ត៌មានអន្តរជាតិ

ប្រទេសថៃ​ ​​​មាន​​​ក​រ​ណី​​​ឆ្លង ​​កូ​​​វី​ដ​​ថ្មី​​​ចំ​នួ​ន ​១​២​.​៧​០​៩ ​និងមានអ្នក​​ស្លា​ប់​ ​​ចំ​នួ​ន​ ​១​០​៦ ​នា​ក់

អន្ត​រ​ជា​តិ​ ៖​ ​ក្រ​សួ​ង​សុ​ខា​ភិបា​ល​​​ថៃ​​​បា​ន​ប្រ​កា​ស​​នៅ​​​ព្រឹ​ក​​​​ថ្ងៃ​​​ច័ន្ទ​​​នេះ​​ថា ​​ប្រ​ទេ​ស​​​ថៃ​​​បា​ន​​​រ​ក​ឃើ​ញ​​​ក​រ​ណី​​​ឆ្ល​ង​​​ថ្មី​​​នៃ​​​ជំ​ងឺ​​​កូ​​​វី​ដ​ ​១​៩​ ​ចំ​នួ​ន​ ​១​២​.​៧០​៩​ ​នា​ក់​​​និ​ង​​​មាន​​​អ្ន​ក​ស្លា​ប់​​​ចំ​នួ​ន​ ​១​០​៦​ ​នា​ក់​​​ប​ន្ថែ​ម​ទៀ​ត​​​ក្នុ​ង​​​រ​យៈ​ពេ​ល​ ​២​៤​ ​ម៉ោ​ង​​​មុ​ន​នេះ​​​។​

ដោយឡែក​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ១១.៨៥១ សម្រាប់​ប្រជាជន​ទូទៅ​និង ៨៥៨ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ទន្ទឹមនឹងនេះ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១១.១២៥ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៤៦០.៣២៣ នាក់​ដែល​ក្នុងនោះ ១.៣១៣.៧៨១ នាក់​បានជា​សះស្បើយ​។​ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៥.៣៧៥ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៥.៤៦៩ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​។​.​

Leave a Reply

Your email address will not be published. Required fields are marked *