ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១២ មេសា ឆ្នាំ២០២២រដ្ឋបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជួបប្រជុំស្វែងយល់ចំណុចខ្វះខាត ពីគ្នាទៅវិញទៅមកជាមួយអ្នកសារព័ត៌មាន និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត និងសហការីលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ នានាក្នុងខេត្ត អភិបាលរងក្រុង ស្រុក និងបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំផងដែរ ។
បន្ទាប់ពីលោកជំទាវ ង៉ែត ណារីន អានរបាយការណ៍ស្វាគមន៍នឹងរាយការណ៍ដោយសង្ខេបពីសកម្មភាពការងារនៅមន្ទីរព័ត៌មានទៅលើវិស័យសារព័ត៌មានរួចមក
បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងអំពីសំណួរ និងបញ្ហាប្រឈមនានារវាងអ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មាន និងបញ្ហាផ្សេងៗ ទៀត នឹងមានការបកស្រាយពីគណះអធិបតី និងស្ថាប័នជំនាញ ដើម្បីបានយល់។
ក្នុងឱកាសនោះ ឯកឧត្ដម សុខ ហៃ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអស់លោកលោកស្រីដែលបានចូលរួមក្នុងអង្គពិធីនេះពិសេសអ្នកសារព័ត៌មាននិងមន្ត្រីជំនាញ តាមបណ្ដាអង្គភាពរបស់ខ្លួន ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងគិតគូររវាងអ្នកសារព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ដើម្បីឲ្យការអនុវត្តការងារ ទទួលបានជោគជ័យ។
ឯកឧត្តម សុក ហៃ បានជំរុញឲ្យមន្ត្រីជំនាញ និងស្ថាប័នទាំអស់ខិតខំនឹងយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែងនៃករណីដែលកើតមានឡើងនៅតាម មូលដ្ឋានដែលខ្លួនទទួលខុសត្រូវនឹងពន្លឿនការដោះស្រាយនេះឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម ក៏បានសំណូមពរដល់មន្ត្រីអ្នកសារព័ត៌មានទាំងអស់មកចុះបញ្ជីឲ្យបានគ្រប់គ្រប់គ្នា និងសំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយត្រូវស្វែងរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមជូនពរដល់អ្នកសារព័ត៌មាទទួលបាននូវជោគជ័យសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា ។