ព័ត៌មានជាតិ

រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន : ជម្រុញការផ្តល់ព័ត៌មានពិត ទប់ស្កាត់ព័ត៌មានមិនពិតនិងក្លែងក្លាយ

ខេត្តប​ន្ទា​យ​មា​​ន​ជ័​យ ៖ លោ​ក​ នេ​​​ត្រ​ ​​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​​បា​ន​ទៅ​ជួ​ប​សំ​ណេះ​សំ​​ណា​ល​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​បំ​ពា​ក់​មេ​​ដា​យ​កា​រ​ងា​រ​ ​ផ្ត​ល់​ប​​ណ្ណ​ស​រ​សើ​រ​ដ​​ល់​ថ្នា​ក់​ដឹ​ក​នាំ​ ​និ​​ង​ម​ន្ត្រី​នៃ​ម​ន្ទី​រ​ព័​​ត៌​មា​ន​ខេ​ត្ត​ប​ន្ទា​យ​​មា​ន​ជ័​យ​ ក្​នុ​​​ង​ពិ​ធី​នា​ម​ន្ទី​រ​កា​ល​ពី​ថ្ងៃ​ទី​៣​១​​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៥​ ​។​

លោកនេត្រ ភក្ត្រា បានជម្រុញ លើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ផលិតឬយកព័ត៌មានពិតឬវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។មកផ្សព្វផ្សាយ ។
និងបង្កើនត្រួតពិនិត្យ ទប់ស្កាត់រាល់ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយព្រមទាំងឆ្លើយតបឬវាយបកឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គមឬមធ្យោបាយផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងពីស្ថានភាពនិងសក្តានុពលខេត្តបន្ទាយមានជ័យ ក៏ដូចជាការរួមចំណែករបស់វិស័យព័ត៌មានក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្ត ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន ។

ទន្ទឹមជាមួយគ្នានោះ លោកក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ និងអ្នកបម្រើអោយវិស៏យព័ត៌មានឯកជនក្នុងខេត្តនិងបណ្តាញពីថ្នាក់កណ្តាលនៅរាជធានីឬកន្លែងផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការយក ការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិ ឬឆ្លើយតបអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើង។

ហើយការងារព័ត៌មាន​ មានតួនាទីសំខាន់លើការផ្សព្វផ្សាយព័ត៌មានពិតគ្រប់គ្រងសាធារណៈមតិ​ ជាសមត្ថកិច្ចជាអ្នកពាំនាំព័ត៌មានទាន់ហេតុការណ៍ពីរាជរដ្ឋាភិបាលមកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានយល់ដឹង​ និងពាំនាំព័ត៌មានពីការលំបាកប្រឈមរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលធ្វើយ៉ាងណា​ រហ័សលឿន​ ទាន់ហេតុការណ៍​ និងទឹកចិត្តបាន។

បើតាមលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រី លោកសូមអោយអស់មន្ត្រីរាជការនិងកិច្ចសន្យាមន្ត្រីមន្ទីរព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងរដ្ឋនិងឯកជនធ្វើយ៉ាងណាគោរពរដ្ឋធម្មនុញ្ញវិជ្ជាជីវៈ ព័ត៌មានឲ្យបានខ្ជាប់ខ្ជួន​ បន្តធានានូវបរិយាកាសល្អប្រសើរ​ សម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយទំនុកចិត្ត​ ប្រសិទ្ធភាពគុណភាពទំនួលខុសត្រូវ។
សម្ដែងភាពស្មោះត្រង់យុត្តិធម៌​ មិនលម្អៀងគោរពសិទ្ធិអ្នកដទៃ​ នៃការផ្សព្វផ្សាយព័ត៌មាន។

បញ្ចប់នៃកម្មវិធី ឯកឧត្តមក៏បានបំពាក់នូវ​គ្រឿងឥស្សរិយយស​ មេដាយ​ បណ្ណសរសើរដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីរាជការនៃមន្ទីរ ក៏ដូចជាចូលពិនិត្យមើលការិយាល័យធ្វើការ ស្ទូឌីយោផលិតនិងផ្សាយព័ត៌មាននិងសំណេះសំណាលជាអ្នកសារព័ត៌មានមកពីផ្នែកឯកជនផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *