ព័ត៌មានសន្តិសុខសង្គម

ករណី​​ឃា​ត​ក​ម្ម ​​បា​ញ់​ស​ម្លា​ប់ ​​ប្តី​​​ប្រ​ព​ន្ធ​​​២​​នា​ក់​ ​​​នៅ​​ស្រុ​ក​​​ខ្សា​ច់​ក​ណ្ដា​ល ​​ក​ម្លាំង​​​ន​គ​រ​បា​ល ​​កំ​ពុ​ង​​​ចុះ​​ស្រា​វ​ជ្រា​វ​​

​ខេត្តក​ណ្ដា​ល ​៖​ ​ក​ម្លាំ​ង​​ន​គ​រ​បាល​​ជំនា​ញ​ ​នៃ​​​ស្ន​ង​កា​រ​ដ្ឋាន​​​ន​​គរ​បា​ល​​​ខេ​ត្ត​ក​ណ្ដា​ល​ ​ស​ហ​​កា​រ​ចុះ​ពិនិ​ត្យ​​​និ​ង​​​ស្រា​វ​ជ្រា​វ ​ក​រ​ណី​​​ឃា​ត​ក​ម្ម​ ​បា​ញ់​ស​ម្លាប់​​​ប្តី​​​ប្រ​ព​ន្ធ​​​២​​​នា​ក់​ ​ប​ណ្ដា​ល​​​ឲ្យ​​​ប្រព​ន្ធ​​​ស្លា​ប់​ ​ខ​ណ​​​ប្តី​​​របួ​ស​​​ធ្ង​ន់​ ដែលបា​ន​កើ​ត​​ឡើ​ង​​នៅ​​​ថ្ងៃ​ទី​​​០៥​ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​​​២​០​២១​ ​វេ​លា​​ម៉ោ​ង​​ប្រ​ហែ​ល​​១​​​រំ​ល​ង​​​អា​​ធ្រា​​​ត្រ​ ​នៅ​​ចំ​ណុ​ច​​​រោ​ង​​ចាំ​​​ទា​ ​ស្ថិ​ត​នៅ​​ព្រែ​ក​​​ដូ​ន​​​ឯម​ ​ក្នុ​ង​ភូ​មិ​​​ថ្មី ​ឃុំ​​​ស​ន្លុ​ង ​ស្រុ​ក​​​ខ្សា​ច់​ក​ណ្ដា​ល ​ខេ​ត្ត​ក​ណ្ដា​ល​​។​​

យោងតាម​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ គឺ ទី​១-​ឈ្មោះ សុន ស្រឿ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចិញ្ចឹម​ទា ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ទី​២-​ឈ្មោះ យឹម គឹម​ហុក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចិញ្ចឹម​ទា រងរបួស​ធ្ងន់។ ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ ខណ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​​៖ សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​១០​គ្រាប់​នៅ​កន្លែងកើតហេតុ​។​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​នឹង​៣០​នាទី ជនរងគ្រោះ​ទាំងពីរ​បាន​ឲ្យ​កូនប្រុស​ឈ្មោះ ហុក ភូ​ណាន់ អាយុ​១៧​ឆ្នាំ ជិៈ​ម៉ូតូឌុប​មក​ដេក​នៅ​រោង​ចាំ​ទា​ដែល​ពួកគាត់​តែង​មក​ដេកចាំ​រាល់​យប់ ។​លុះ​មកដល់​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត្រ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​ប្រដាប់​ដោយ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក បាន​បាញ់ប្រហារ​ទៅលើ​ជន​ង​រងគ្រោះ​ទាំង​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ និង​ប្តី​រងរបួស​ធ្ងន់ធ្ងរ​។ លុះ​វេលា​ព្រឹក​ឡើង​ថ្ងៃទី​០៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៥​នឹង​៣០​នាទី ឈ្មោះ ហុក ភូ​ណាន់ ជា​កូន​បាន​ជិៈ​ម៉ូតូ​ដើម្បី​មកជួយ​រើស​ពង​ទា​ដូច​រាល់ដង ក៏​ស្រាប់តែ​ឃើញ​ម្ដាយ​ដេកស្លាប់ ដោយមាន​ឈាម​ពេញ​ខ្លួន ។​ចំណែក​ឪពុក​រងរបួស​របួស​ធ្ងន់​។ ភ្លាមៗ​នោះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​តែម្ដង​។​
កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ហ៊ំ​ព័ទ្ធ និង​បាន​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ចំនួន​១០​គ្រាប់​និង​មាន​ស្នាម​កាប់​ជញ្ជាំង​ស​ង្ក័​សី​ចំនួន​០២​កន្លែង​ផងដែរ​។​ស​ង្ស​យ័ ករណី​ខាងលើនេះ​គឺជា​អំពើ​ឃាតកម្ម​។ សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ឧក្រិដ្ឋជន​​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *