ព័ត៌មានជាតិ

ថ្នាក់​ដឹក​នាំ​ ​ខេ​ត្ត​ស្វា​យ​រៀ​ង ​អ​ញ្ជើ​ញ​ចាក់ វ៉ា​​ក់​សាំ​ង​កា​រ​ពា​រ​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ដូ​ស​ជំ​រុញ​ (​ដូ​ស​ទី​៤​ ​ម៉ូ​ឌឺ​ណា​)​ ​ក្នុ​ង​គោ​ល​កា​រ​ណ៍​ស្ម័​​គ្រ​ចិ​ត្ត​

ខេត្តស្វា​យ​រៀ​ង​ ​៖ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ខែ​ម​​ក​រា ឆ្នាំ​២​០​២​២​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ជុំ​ ​ហា​ត​ ​ប្រ​ធា​ន​ក្រុ​ម​​ប្រឹ​ក្សា​ខេ​ត្ត​ ​ឯ​ក​ឧ​ត្តម​ ម៉ែន​ ​វិបុ​ល​ ​អ​ភិ​បា​​ល​ ​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្ម​កា​រ​ចំ​ពោះ​កិ​ច្ច​ចា​ក់​វ៉ា​ក់​សាំ​ង​​កូវី​​ដ​១​៩​ ​ក្រ​ប​ខ័​ណ្ឌ​ទូ​ទាំ​ង​ខេ​ត្ត​ស្វា​យ​រៀ​ង​ ​បា​ន​អ​ញ្ជើ​ញ​ចា​ក់​វ៉ា​ក់​សាំ​ង​កា​រ​ពា​រ​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ដូ​ស​ជំ​រុ​ញ​(​ដូ​ស​ទី​៤​ ​ម៉ូ​ឌឺ​ណា​)​ ​ក្នុ​ង​គោ​ល​កា​រ​ណ៍​ស្ម័​គ្រ​ចិ​ត្ត​នៅម​​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​ខេ​ត្ត​ស្វា​យ​រៀ​ង​ ​ក្នុ​ង​នោះ​ឯ​ក​ឧ​ត្ដ​ម​ ​លោ​ក​ជំ​ទា​វ​ ​ស​មា​ជិ​ក​ ​ស​មា​ជិ​កា​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត​ ​អភិ​បា​ល​រ​ង​ខេ​ត្ត​ ​ម​ន្ត្រី​រា​ជ​កា​រ​ ​ម​ន្ត្រី​ជា​ប់​កិច្ច​ស​ន្យា​សា​លា​ខេ​ត្ត​ ​ក៏​អ​​ញ្ជើញ​ម​ក​ទ​ទួ​ល​​កា​រ​ចា​ក់​ដូ​ស​ជំ​រុ​ញ​ចា​​ប់​ពី​ព្រឹ​ក​ថ្ងៃ​នេះ​ត​ទៅ​ផ​ង​ដែ​រ​។​

​​សូម​ជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៤ ដែលជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្ត ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះតទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *