រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 វេលាម៉ោង 10 និង 30 នាទីព្រឹក នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យប្រតិភូប្រពន្ធ័ផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាចូលជួបសំដែងការគួរសមនឹងធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពរបស់សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន នាឆ្នាំកន្លងទៅ និងទិសដៅការងារឆ្នាំ 2022។
នៅក្នុងជំនួបដ៏វិសេសវិសាលនោះ លោក សុខ សុវណ្ណអគ្គលេខាធិការរងយូម៉ា ប្រចាំប្រទេសកម្ពុជា ដែលបានដឹកនាំប្រតិភូចំនួន 12 នាក់ចូលជួបសម្តែងការគួសម បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ដោយ លោក សុខ សុវណ្ណ ក្នុងនាមយូម៉ា បានជូនពរបវរមហាប្រសើរនាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ សូមឲ្យឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន ទទួលបាននៅសុខភាពល្អ និងជោគជ័យក្នុងការងារ ទន្ទឹមនឹងនោះ លោក សុខ សុវណ្ណ បានជូនពរជូនឯកឧត្តមដែលទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យដ៏ល្បីឈ្មោះនៅប្រទេសថៃ ជាពិសេស សូមឲ្យឯកឧត្តមមានសុខភាពល្អប្រសើរ ក្រោយពេលវះកាត់ជំងឺភ្នែកនៅប្រទេសថៃនាពេលកន្លងមក។
លោក សុខ សុវណ្ណ បានរាយការណ៍បន្ថែមជូនឯកឧត្តមរដ្ឋមន្ត្រី ពីសកម្មភាពការងាររបស់យូម៉ា ប្រចាំប្រទេសកម្ពុជា ជាពិសេសការបើកវគ្គសិក្សារយះពេលវែងតាមអនឡាញថ្នាក់បរិញ្ញាបត្រសារព័ត៌មានដោយមានសិក្ខាកាមជាង៩០រូប ដែលមានការឧបត្ថម្ភគាំទ្រពីសាកលវិទ្យាល័យ bootstra កាលីហ្វ័រញ៉ា នឹងថ្នាក់ដឹកនាំយូម៉ា ទន្ទឹមនឹងនោះដែរ លោក សុខ សុវណ្ណ បានរាយការណ៍អំពីគម្រោងបើកវគ្គសិក្សាផ្នែកវិជ្ជាជីវៈជំនាញសារព័ត៌មានជាបន្តបន្ទាប់ទៀត និងផ្លាស់ប្ដូរបទពិសោធន៍ផ្នែកសារព័ត៌មានជាលក្ខណអន្តជាតិ ក្រោយពេលដែលជំងឺកូវីដបានផុតរលត់និងមានការបើកច្រកព្រំដែនឡើងវិញ។
ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់អនុសាសន៍ណែនាំសូមឱ្យយូម៉ាពង្រឹងបន្ថែមទៀតនៅការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មានឲ្យបានជាប់ជាប្រចាំ និងជូនពរឲ្យសមាជិកយូម៉ាទាំងអស់ទទួលបានសុខភាពល្អនិងប្រកបវិជ្ជាជីវៈសារព័តមានបានជោគជ័យ៕