ព័ត៌មានជាតិ

សម្ដេចក្រ​ឡា​​ហោ​ម​ ​ស​ ​ខេ​ង​ ​អ​ញ្ជើ​ញ​ដឹ​ក​នាំ ​កិ​ច្ចប្រ​ជុំ​អន្ត​រ​ក្រ​សួ​ង​ ​ស្ដី​អំ​ពី​កា​រ​រៀ​ប​ចំ សេ​​ច​ក្ដី​ព្រា​ង​ច្បាប់​​ ​ស្ដី​ពី​ព្រៃឈើ​ ​ច្បា​ប់​ ​ស្ដី​ពី​ជ​ល​ផ​ល​ ​និ​ង​ច្បា​ប់​ ​ស្ដី​ពីតំ​ប​​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ​

រាជធានីភ្នំពេញ ៖ ​ទីស្ដី​កា​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​៖​ ​នៅ​ព្រឹ​ក​ថ្ងៃទី​០​៨​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​២​នេះ​ ស​ម្ដេ​​ចក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ឧ​ប​នា​​យក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​អ​ន្ត​រក្រ​សួ​ង​ ​ស្ដី​​អំ​ពី​ការ​រៀ​​បចំ​ ​សេ​​ច​ក្ដី​ព្រា​ង​ច្បា​ប់​ស្ដី​ពី​ព្រៃ​ឈើ​ ​ច្បា​ប់ស្ដី​​ពីជ​ល​ផ​ល​ ​និ​ង​ច្បា​ប់​ស្ដី​ពី​តំ​ប​ន់​កា​រ​ពា​រ​ធ​ម្ម​​ជា​តិ ​ដោ​យ​​មា​ន​ការ​អ​​ញ្ជើ​ញ​ចូល​រួ​ម​ពី​ ​រ​ដ្ឋ​​ម​ន្ត្រី​ក្រ​សួ​ង​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ និ​​ង​នេសា​ទ​,​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​​, ​​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​ប​រិ​ស្ថា​ន​​ព្រ​​ម​ជា​មួ​យ​ថ្នា​ក់​ដឹ​ក​នាំ​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​ ​និ​ង​ម​ន្រ្តី​ជា​ន់​ខ្ព​ស់​ក្រ​សួ​ង​មហា​​ផ្ទៃ​ ​ជាច្រើ​ន​រូ​ប​​ផ​ង​ដែ​រ។​ ​

ស​ម្ដេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​បា​ន​ប​​ញ្ជាក់​ជូ​​ន​អ​ង្គ​ប្រ​ជុំ​ថា​ ​កា​រ​រៀ​ប​ចំ​ធ្វើ​សេ​ច​ក្ដី​​ព្រាង​​ច្បា​ប់​ស្ដី​ពី​ព្រៃ​ឈើ​ ​ច្បា​ប់​ស្ដី​ពី​ជ​ល​ផ​ល​ ​និ​ង​ច្បា​ប់​ស្ដី​ពី​តំ​ប​ន់​កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ ​នា​ពេ​លនេះ​ ​គឺ​ជា​កា​រ​អ​នុ​វ​ត្ត​តា​ម​អ​នុ​​សា​ស​ន៍​ដ៏​ខ្ព​ង់ខ្ព​​ស់​ ​រ​ប​ស់​សម្ដេច​​អ​គ្គម​ហាសេនាបតី​តេ​ជោ​ ​​ហ៊ុ​​ន​ ​សែន​ នាយ​​ក​រ​ដ្ឋម​​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​​ណាច​​ក្រ​ក​ម្ពុ​ជា​ ​ស្រ​ប​តា​ម​គោ​ល​ន​យោ​បា​យ​រ​បស់​រាជ​រ​ដ្ឋា​ភិ​បា​ល​។

ស​ម្ដេច​ក្រ​ឡាហោ​ម​ ​ប​ន្ត​ថា ​កា​រ​រៀ​ប​ចំ​សេ​ច​ក្ដី​ព្រា​ង​ច្បា​ប់ទាំ​​ង ​៣​នេះ​ ​ក៏​មា​ន​គោ​ល​ដៅ​ធ្វើ​ឱ្យ​ស្រ​ប​តា​ម​ប​ន្ទា​ត់​កំ​ណែ​ទ​ម្រង់​វិ​ម​ជ្ឈ​កា​រ​ ​និ​ង​វិ​ស​ហ​ម​ជ្ឈ​កា​រ​ ​ដើ​ម្បី​ជំ​រុ​ញ​ ​និ​ង​លើ​ក​​ក​ម្ព​ស់​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​រ​ប​ស់​រ​ដ្ឋ​បា​ល​ថ្នា​ក់ក្រោ​ម​ជា​តិ​ ​​និង​ប្រ​​ជា​ព​ល​រដ្ឋ​ក្នុ​ង​កា​រ​កា​រ​ពា​រ​ ​កា​រ​អ​ភិ​រ​ក្ស​ ​និ​ង​​ការ​​អ​ភិ​វ​ឌ្ឍធ​ន​ធា​ន​ធ​​ម្ម​ជា​តិ​ប្រក​ប​​ដោ​យប្រ​សិ​​ទ្ធភា​​ព ​និ​​ង​និ​រ​ន្ត​រ​ភា​ព​នៅ​កម្ពុ​​ជាផ​ង​​ដែរ​៕​
​ដោ​យ​​៖​ ​នា​យ​ក​ដ្ឋាន​ព័​ត៌​មាន​វិ​ទ្យា​​

Leave a Reply

Your email address will not be published. Required fields are marked *