ព័ត៌មានអន្តរជាតិ

ចក្រភ​ព​​​អ​ង់​គ្លេស​ ព្រ​មា​ន​​អំពី ​​ស្ថា​ន​ភា​ព​​​​​ធ្ងន់​ធ្ង​រ​​នៃ ​​ជំ​ងឺ​​​កូ​​​វី​ដ​​​១៩ ​​នៅប្រទេស​​​​មី​​​​​​យ៉ា​​ន់​​​​​​​ម៉ា​​​

អ​ន្តរ​ជា​តិ​ ​៖ កាល​ពី​​ថ្ងៃ​​​ព្រ​ហស្ប​តិ៍ ច​ក្រ​ភ​ព​​​អង់​គ្លេ​ស​​​បា​ន​​ព្រ​មា​ន​​​ក្រុ​ម​ប្រឹ​ក្សា​ស​ន្តិ​សុ​ខ​​អ​​ង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិថា​ ​ប្រ​ជា​ជ​ន​​មី​​​យ៉ា​ន់​​ម៉ា​​​ពា​ក់​ក​ណ្តា​ល​​ចំ​នួ​ន​​​៥​៤​​​លាន​​​នា​ក់​​​អា​ច​​​ឆ្ល​ង​​ជំ​ងឺ​​​កូ​​​វិ​ដ​​​១​៩​ ​ក្នុង​​​រ​យៈ​ពេ​ល​​​ពី​រ​​​ស​ប្តា​ហ៍​​​ខា​ង​មុ​ខ​នេះ​​​។​​​នេះ​បើ​​​យោ​ង​តា​ម​​ប្រ​ភ​ព​ពី​​​សា​រព័​ត៌​មា​ន​ ​C​NA​​​។​​​ ​ចក្រ​ភ​ព​​​អ​ង់​គ្លេស​​​បា​ន​​​កោះ​ប្រ​ជុំ​​​ដើ​ម្បី​​ឆ្លើ​យ​ត​ប​​​ទៅ​នឹ​ង​​អ្វី​ដែ​ល​​​ខ្លួ​ន​​​ហៅ​ថា​ ​ស្ថា​នភា​ព​​​កា​ន់​​តែ​​អា​ក្រ​ក់​​​នៃ​​​ជំ​​ងឺ​​កូ​​​វី​ដ​​​នៅ​​​មី​​​យ៉ាន់​​ម៉ា ​​​បាន​​​រី​ក​​​រា​ល​ដា​ល​​​ចា​ប់​តាំ​ង​ពី​​​យោ​ធា ​បា​ន​​​កា​ន់​កា​ប់​​​អំ​ណាច​​​កា​ល​ពី​​​ខែកុ​ម្ភៈ​​​។​​ ​​អ​ង់គ្លេ​ស​​​បា​ន​​​ជំរុ​ញ​​​ឱ្យ​​​ក្រុ​ម​ប្រឹក្សា​​​ធា​នា​​សេ​ច​ក្ដី​ស​ម្រេ​ច​​​លេ​ខ​ ​២​៥​៦​៥​ ​ដែ​ល​​​ទា​មទា​រ​​​ឱ្យ​មា​ន​​​បទ​​​ឈ​ប់​​​បា​ញ់​​​នៅ​​​តំប​ន់​​​មា​ន​​ជ​ម្លោះ​ ដើ​ម្បី​​​អ​នុ​ញ្ញា​ត​​ឱ្យ​មា​ន​​​កា​រ​ដឹ​ក​​ជ​ញ្ជូ​ន​​​វ៉ា​ក់សាំ​ង​​​​ប​ង្ការ​​​វី​រុ​ស​​​កូ​​រ៉ូ​​​ណា​​​ប្រ​ក​បដោ​យ​​​សុ​វត្ថិ​ភា​ព​ ​ត្រូវ​បា​ន​​​គោ​រ​ព​​នៅ​​​មី​​​យ៉ាន់​​​ម៉ា​​​។​​

​លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​បាន​ទទូចថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិចារណា​ថា តើ​យើង​ត្រូវអនុវត្ត​យ៉ាងម៉េច​។ អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​មានតែ​៤០ ភាគរយ​នៃ​មណ្ឌល​ថែទាំ​សុខភាព​របស់​មី​យ៉ាន់​ម៉ា​នៅតែ​អាច​ដំណើរការបាន​។​

​ស្ថាប័ន​ពិភពលោក​ក៏បាន​ប៉ាន់ស្មាន​ផងដែរ​ថា​កង​កម្លាំងយោធា​បានធ្វើការ​វាយប្រហា​រយ៉ា​ង​តិច​២៦០​ដង​ប្រឆាំងនឹង​បុគ្គលិក​ពេទ្យ​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ដោយបាន​ឃុំខ្លួន​មន្ត្រី​ពេទ្យ​យ៉ាងតិច ៦៧ នាក់​។​

សូមជម្រាបថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូលក្នុង​ភាពច្របូកច្របល់​ចាប់តាំងពី​រដ្ឋាភិបាលយោធា​បាន​ឡើងកាន់​អំណាច​ដោយមាន​មន្ទីរពេទ្យ​ជាច្រើន​មិនមាន​បំពាក់​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ទប់​ទល់នឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការឆ្លង​កូ​វីដ​១៩​បន្ទាប់ពី​បុគ្គលិក​ពេទ្យ​ជាច្រើន​បាន​ដើរចេញ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​៕

Leave a Reply

Your email address will not be published. Required fields are marked *