ព័ត៌មានជាតិ

រដ្ឋបា​ល​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ​ ព​​ន្យ​ល់​ក​រណី ​ដី​ទំនា​ប​តំ​ប​ន់​៣​ ​នៅភូ​មិ​​សា​ស្ត្រ ​ឃុំប្រា​សា​​ទ​និ​ង​ឃុំ​ភ្នំ​លៀប​ ស្រុ​ក​ព្រះ​​នេ​ត្រ​ព្រះ​

ខេត្តប​ន្ទា​យ​មា​ន​ជ័យ​ ៖ ក្នុង​សេ​ចក្តី​ប្រ​កា​​ស​ព័​ត៌​មា​ន​មួ​យ ​រ​​ដ្ឋ​បា​ល​ខេ​ត្តប​ន្ទា​យ​មា​​ន​ជ័​យ​ ​សូ​ម​ជម្រា​ប​ជូ​ន​ដ​ល់​​សា​ធា​រ​ណ​​ជ​ន ​​និ​ង​អ្ន​ក​សា​រ​ព័​ត៌​មា​​ន​ទាំ​ង​អ​ស់​ឱ្យ​បា​ន​ជ្រា​បថា​​ ​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២​៩​ ​​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៥​ ​មា​ន​កា​រ​ចុះ​ផ្សា​​យ​ព័​ត៌​មា​ន​តា​ម​វិ​ទ្យុ​អា​​ស៊ី​សេ​រី ​(​R​F​A​ ​K​​h​m​e​r​)​ ​ដែ​ល​បា​ន​​លើ​ក​ឡើ​ង​ថា​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​ចំ​នួ​​ន​២​ឃុំ​ ​រួម​មា​ន​ឃុំ​ប្រា​​សា​ទ​ ​និ​ង​ឃុំ​ភ្នំ​លៀ​ប​ ​ស្រុ​​ក​ ​ព្រះ​នេ​ត្រ​ព្រះ​ ​ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​​ ​ពា​ក់​ព័​ន្ធ​ក​រណីដីតំ​ប​ន់​២​ ​នៃ​​តំ​ប​ន់​ទ​ន្លេ​សា​ប​ ​ស្ថិ​ត​ក្នុ​ង​ភូ​​មិ​សា​ស្ត្រ​ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ​។​

​ពា​​ក់​ព័​ន្ធ​នឹ​ង​កា​រ​ចុះ​​ផ្សា​យ​ខា​ង​លើ​នេះ​ ​នៅ​ថ្ងៃ​ទី​ទី​៣​០​ ខែ​មករា ឆ្នាំ​២​​០២៥ ​រ​ដ្ឋ​បា​ល​ខេ​ត្ត​​បន្ទា​​យ​មា​ន​ជ័​យ​ ​សូ​ម​ធ្វើ​កា​រ​​បំ​ភ្លឺ​ជូ​ន​សា​ធា​រ​ណ​ជ​ន​ ដូ​​ច​ខា​ង​ក្រោ​ម​ ៖

កន្លងមកទីតាំងដីព្រៃលិចទឹកតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ និងឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានបងប្អូនមកពី បណ្តាស្រុក និងខេត្តផ្សេងៗមួយចំនួនទៀតបាននាំគ្នាចូលរុករាន ទន្ទ្រានឈូសឆាយដើម្បីគ្រប់គ្រង កាន់កាប់ និងអាស្រ័យផលយ៉ាងអនាធិបតេយ្យ។

ដោយពិនិត្យឃើញពីផលប៉ះពាល់នានាយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងដីតំបន់ទន្លេសាប រាជរដ្ឋាភិបាលក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានមានបទបញ្ជា ណែនាំឱ្យធ្វើការទប់ស្កាត់ការចូលរុករាន ទន្ទ្រានកាន់កាប់ដីដែនព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដើម្បីដកហូតទុកជាដីរបស់រដ្ឋវិញ។

ក្រោយពីធ្វើការដកហូតដីតំបន់២និងតំបន់៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតក្រុមការងារចុះពិនិត្យ ស្រាវជ្រាវ ស្រង់ទិន្នន័យគ្រួសារប្រជាពលរដ្ឋដែលចូលគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅលើទីតាំងដីដែនព្រៃលិចទឹកក្នុងតំបន់៣ និងបានគោរពស្នើសុំកាត់ឆ្កៀលដីក្នុងតំបន់៣ ដើម្បីបែងចែកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។
ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចកាត់ឆ្កៀលដីចេញ ពីផ្ទៃដីតំបន់៣ នៃតំបន់ទន្លេសាប តាមអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ មានទីតាំងដីស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលបានកាន់កាប់យូរឆ្នាំ(១០ ឆ្នាំឡើង) ដែលមានផ្ទៃដីសរុបចំនួន៣.៤៤១ហិកតា រួមបញ្ចូលទាំងផ្ទៃដីបម្រុងទុកចំនួន១០% និងផ្ទៃដី សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២០% ។

ក្នុងនោះសម្រាប់ស្រុកព្រះនេត្រព្រះមានទំហំ២.២៨៥ហិកតា ៤០អា និងស្រុកមង្គលបូរី មានទំហំ១.១៥៥ហិកតា ៧០អា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និង អាស្រ័យផល។

សេចក្តីប្រកាសព័ត៌មានបានបន្តថា: ជាលទ្ធផលរួមនៃការចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋជាក់ស្តែង មានចំនួន៨៩០គ្រួសារ ដែលគ្រប់លក្ខខណ្ឌត្រូវទទួលបានដី ក្នុងនោះនៅភូមិសាស្ត្រស្រុកព្រះនេត្រព្រះ មានចំនួន៦៦៣គ្រួសារ ស្មើ នឹង៦៦៣ក្បាលដី និងស្រុកមង្គលបូរី មានចំនួន២២៧គ្រួសារ ស្មើនឹង២២៧ក្បាលដី ការបែងចែកដីនេះ ឆ្នោតទទួលយកក្បាលដីស្រែនៅឡើយ ។
ដោយសារពួកគាត់ទាមទារចង់បានដី គឺអនុវត្តតាមរយៈការចាប់ឆ្នោតទទួលយកក្បាលដីស្រែ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បង ប្អូនដោយផ្ទាល់ ។
ប៉ុន្តែនៅសេសសល់មួយចំនួនតូចដែលពួកគាត់រស់នៅក្នុងខេត្តសៀមរាម មិនទាន់មកចាប់ នៅលើទីតាំងចាស់ដែលពួកគាត់ធ្លាប់បានរំលោភចូលកាន់កាប់កន្លងមក ដែលផ្ទុយពីការសម្រេចរបស់រាជរដ្ឋាភិបាល ដោយមិនអនុញ្ញាត ឱ្យពួកគាត់បន្តកាន់កាប់នៅលើទីតាំងចាស់(ទីតាំងដីតំបន់៣) នោះទេ ។

គឺត្រូវរៀបចំឱ្យពួកគាត់មកទទួលទីតាំង ដីថ្មីនៅមួយកន្លែង ដើម្បីមានភាពយុត្តិធម៌ទាំងអស់គ្នា ពីព្រោះការកាត់ឆ្កៀលដីខាងលើនេះ មិនបានកាត់ ឆ្កៀលតាមបែបស្បែកខ្លានោះទេ ។
និងម្យ៉ាងទៀតពួកគាត់កំពុងជឿលើការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅដែល មាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់និងទទួលព័ត៌មានតែពីបក្ខពួកខ្លួន ដែលចូលចិត្តបង្កើត បញ្ហាបំភ្លៃខុសការពិតធ្វើឱ្យមានការយល់ខុសមកលើថ្នាក់ដឹកនាំផងដែរ ដែលទង្វើទាំងនេះមិនគួរឱ្យមានការ លើកលែងជាដាច់ខាត។

រដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងបន្តទៀតថា: ថ្មីៗនេះមានបងប្អូនប្រជាពលមួយចំនួនតូចបានលួចចូលទៅអាស្រ័យផលនៅលើទីតាំងដីតំបន់៣ នៃតំបន់ទន្លេសាប ដែលរាជរដ្ឋាភិបាលបានចេញបទបញ្ជាហាមឃាត់ជាដាច់ខាត មិនឱ្យមានការចូល រុករាន ឈូសឆាយ អាស្រ័យផល ។
ដោយក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់ក្រុមការងារ ចម្រុះថ្នាក់ខេត្ត ចុះធ្វើការណែនាំ អប់រំ និងបញ្ឈប់ពួកគាត់រួចហើយ បានចំនួន១៨គ្រួសារ ក្នុងចំណោម ១៩គ្រួសារ ស្មើនឹងផ្ទៃដីសរុប១១៨ហិកតា ស្ថិតនៅភូមិសាស្ត្រឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។

ចំពោះបងប្អូនដែលទទួលបានដីតាមរយៈនៃការចាប់ឆ្នោតកន្លងមកមានចំនួនសរុប៨៦១គ្រួសារ ស្មើនឹង៨៦១ក្បាលដី បានទទួលយកដីរួចហើយ ដោយនៅសល់ចំនួន២៩គ្រួសារ។
ដោយចាត់ទុកព័ត៌មានផ្សាយចេញពីម៉ាស៊ីនឃោសនាមាននិន្នាការប្រឆាំងខេត្តបន្ទាយមានជ័យបានបំភ្លឺយ៉ាងម៉ឺងម៉ាត់ដូច្នេះថា: ក្នុងនោះចំនួន១៩គ្រួសារ មានអាសយដ្ឋានរស់នៅក្នុងខេត្តសៀមរាប មិនព្រមចាប់ឆ្នោតទទួលយកក្បាលដី ។ នោះដោយសារពួកគាត់ជឿលើការញុះញង់ពីមេខ្លោងនិងក្រុមប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ដែលបច្ចុប្បន្ន កំពុងធ្វើការផ្សព្វផ្សាយបំភ្លៃព័ត៌មានខាងលើនេះ ខុសការពិតទាំងស្រុង ជាទង្វើដែលមិនអាចលើកលែង់បានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *