ព័ត៌មានសន្តិសុខសង្គម

នៅខេត្ត​​ព្រះ​វិ​ហារ​​​ ស​ម​ត្ថ​កិ​ច្ច​​ជំ​នា​ញ​ ​​​បង្ក្រា​ប​​​ក​រ​ណី​​ជួ​ញ​ដូរ ​​គ្រឿ​ង​ញៀ​ន​​ឆ្ល​ង​ដែ​ន​ ​​​ឃាត់​ខ្លួ​នជនសង្ស័យ ​​ជ​ន​ជា​តិ​​ឡា​វ​ ​២​​នាក់​ ​និ​ង​​​រឹប​អូ​ស ​​គ្រឿ​ង​ញៀន​​​ជិ​ត​​៥​​​គី​ឡូ​ក្រាម​ ​

ខេត្តព្រះ​វិ​ហា​រ​ ៖​ ​ក​ម្លាំ​ង​​​ស​ម​ត្ថ​កិ​ច្ច​​ជំ​នា​ញ​ ​កាល​​ពី​​ថ្ងៃ​ទី​​​១​៦​ ​មិ​ថុ​នា​ ​២​០​២​១​ ​វេ​លា​​​ម៉ោ​ង​​​១​០​​​និ​ង​​​៣២​​​នា​ទី​ ​បា​ន​​​ស​ហ​កា​រ​​​បើ​ក​​​កា​រ​ស៊ើ​ប​អង្កេ​ត​ ​ស្រា​វ​ជ្រា​វ​ ​ប​ង្ក្រា​ប​​​ក​រ​ណី​​​ជួញ​ដូ​រ​​​គ្រឿ​ង​ញៀ​ន​​​ឆ្ល​ង​ដែន​​​ចូ​ល​​​ពី​​​ឡា​វ​​​ម​ក​​ក​ម្ពុ​ជា​​​តា​ម​ផ្លូ​វ​​​ទឹ​ក​ ​នៅ​​ចំ​ណុ​ច​ភូ​មិ​​​កំ​ព​ង់​​ពោ​ធិ៍​ ​ឃុំ​​​កំ​ព​ង់​​​ស្រ​ឡៅ​​១​ ​ស្រុ​ក​​​ឆែប ​ខេ​ត្ត​ព្រះ​វិ​ហា​រ ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ៖ ១-​ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ឡាវ និង​២-​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ឡាវ​។​ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)៥​កញ្ចប់​ធំ ទម្ងន់ ៤៩៨៨,៨៤​ក្រាម និង​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ទូក​យន្ត ១​គ្រឿង ។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្តទៅ​សាលាដំបូង​ខេត្តព្រះវិហារ​តាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *