ព័ត៌មានជាតិ

គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤

​ខេត្តកំ​ព​ង់​ធំ​ ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២០​​ ខែ​​មី​នា​ ​ឆ្នាំ​២​០​២​៤​ ​លោ​ក​ ​ជា​ ​ពុំ​ ​ប្រ​ធា​ន​គ​ណៈ​ក​ម្ម​កា​​ររៀ​​ប​ចំ​កា​រ​បោះ​​ឆ្នោ​ត​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដោ​យ​មា​ន​កា​​រ​និ​ម​ន្ត​ពី​ព្រះ​ស​ច្ច​វ​រ​បា​ល​ ​ខៃ​ ​ម៉ៅ​ ​ព្រះ​រា​ជា​គ​ណៈ​ថ្នា​ក់​​កិ​ត្តិ​យ​ស​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​និ​​ង​ជា​ព្រះ​វិ​ន័​យ​ធ​រ​គ​ណ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ជា​ព្រះ​​ន​ទី​ធ​ម្ម​បា​ល​ ​ព្រះ​អ​នុ​គ​ណ​ក្រុ​ង​ស្ទឹ​ង​សែ​ន​ ​ជា​ព្រះ​ចៅ​អ​​ធិ​កា​រ​វ​ត្ត​ទេ​ព​និ​ម្មិ​ត​ ​មា​​ន​កិ​ត្តិ​យ​ស​ធ្វើ​ជា​តំ​ណា​ង​ក្នុ​ង​កា​រ​ចា​ប់​ឆ្នោ​ត​ដើ​​ម្បី​កំណ​​ត់​យ​ក​លេ​ខ​រៀ​ង​គ​ណ​ប​ក្ស​ន​យោ​បា​​យ​ស​ម្រា​ប់​ដា​ក់​លើ​ ​ស​ន្លឹ​ក​ឆ្នោ​ត​ ​​ស​ម្រា​ប់​កា​រ​បោះ​ឆ្នោ​ត​ជ្រើ​ស​រើ​ស​ក្រុ​ម​​ប្រឹ​ក្សា​ ​អា​ណ​ត្តិ​ទី​៤​ ​ឆ្នាំ​២​០​២​៤​ ​ដែ​ល​នឹ​ង​ប្រ​ព្រឹ​​ត្ត​ទៅ​នា​ថ្ងៃ​ទី​២​៦​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​​៤ ​​ខា​ង​មុ​ខ​នេះ​។​

លោក ជា ពុំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ អ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងមុខតំណែង។ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានទទួលរួចហើយនូវបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់ដែលមានអ្នកបោះឆ្នោតសរុប៥៨៥នាក់ ស្រី១១៦នាក់។ ផ្អែកតាមប្រតិទិន គ.ជ.ប នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានបន្ថែមទៀតថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់
បោះពុម្ពដាក់នៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។

ជាចុងក្រោយ លោក ជា ពុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ សូមឱ្យពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមជូនពរដល់គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ក្នុងខេត្តទទួលបានជោគជ័យក្នុងការបោះឆ្នោត នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងខេត្តកំពង់ធំ មាន១០មណ្ឌលបោះឆ្នោត និងមាន៥គណបក្សនយោបាយ ដែលបានចាប់ឆ្នោត ជាលទ្ធផលសម្រាប់មណ្ឌលខេត្ត (ក្រុមប្រឹក្សាខេត្ត) ទទួលបានលទ្ធផលដូចខាងក្រោម÷ ១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១។ ២.គណបក្សកម្លាំងជាតិ លេខរៀងទី២។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣។ ៤. គណបក្សខ្មែររួបរួមជាតិលេខរៀងទី៤ និង៥. គណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។

Leave a Reply

Your email address will not be published. Required fields are marked *