ព័ត៌មានជាតិ

ប​ច្ចុប្ប​​​ន្ន ​កម្ពុ​ជា​មា​ន​ផ្ទៃដី​ ដាំ​ដំ​ណាំ​ស្វា​យ ប្រ​មា​ណ​ជាង​១​២​ម៉ឺន​ហិ​កតា​ ​ក្នុ​ង​ទូទាំ​ង​ប្រ​ទេស ដែ​​​ល​​មា​​ន ប​​​រិ​​មា​​​ណ​ផ​​ល​​សរុ​ប ​​ចំ​​​នួ​ន​​ ​​១​ ​​៤​​​៤​​៨​ ​​​៦​​៧​៧​​តោ​​​ន

រាជធា​នី​ភ្នំពេ​ញ​ ​៖ ​យោ​ង​តាម​ ​រ​បា​យ​កា​រណ៍​រ​ប​ស់​អ​គ្គនា​យ​ក​ដ្ឋា​ន ​ក​សិ​កម្ម​កា​ល​ពី​ថ្ងៃ​ទី១​៦​ ​ខែ​ធ្នូ ​បា​ន​ឲ្យ​ដឹង​ថា​ ​ប​ច្ចុប្ប​ន្ន​នៅ​ ទូ​ទាំ​ង​ប្រទេ​ស​មា​ន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ស​រុ​បចំ​នួ​ន ​១​២​៤ ​៣​១​៩​ហ.​ត​ ​ផ្ទៃ​ដីប្រ​មូ​ល​ផល​មា​ន​ចំ​នួន​ ​៩​១​ ៣​៩​៨ហ​.​ត​ ​ទទួ​ល​បាន​ទិ​ន្ន​ផល​ជា​ម​ធ្យម​ចំ​នួ​ន​ ១​៦​តោ​ន/​ហ​.​ត/​រ​ដូ​វ​ ដែ​ល​មា​នប​រិ​មា​ណផ​ល​សរុ​ប​ចំ​នួន​ ​១ ​៤​៤​៨ ​៦​៧៧​តោ​ន​។

​សូ​មជ​ម្រា​ប​ថា ​ដំ​ណាំ​ស្វា​យកែ​វ​រ​មៀ​ត​គឺ​ជាដំ​ណាំ​ក​សិ​-​ឧស្សា​ហ​ក​ម្ម​ ​មួយ​ក្នុ​ង​ចំ​ណោ​មដំ​ណាំ​ក​សិ-​ឧ​ស្សា​ហ​ក​ម្មផ្សេ​ង​ទៀ​ត​ ​ដែ​លមា​ន​ស​ក្តា​នុ​ពល​ស​ម្រា​ប់​ធ្វើកា​រ​នាំ​ចេញ​ទៅ​កា​ន់​ទីផ្សា​រ​អ​ន្តរ​ជា​តិ​ ជា​ពិ​សេស​ប្រ​ទេ​សចិ​ន​ និ​ង​កូ​រ៉េ​ជាល​ក្ខ​ណ​ស្រ​ស់ ​និ​ងក្រៀ​ម​។​

អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំ ចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការ ចរចាយ៉ាងស្វិត ស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយនូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ ជាលទ្ធផល អស់រយ:ពេល ០៤ឆ្នាំ ផលិតផលផ្លែស្វាយ កែវរមៀតស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី០១ ខែកុម្ភ:) ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០) ផ្លែ ស្វាយស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ។

តាមរបាយការណ៍ដដែលបានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ យោងលើខ្លឹមសារដែលមានចែង ក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់” គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។

ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឲ្យចុះទៅវាយ តម្លៃលក្ខខណ្ឌ បច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។

បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យចាត់មន្រ្តីជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយ តម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។ ជាលទ្ធផល ឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេស កូរ៉េលើកទី១ ចំនួន ០១តោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយ ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *