ខេត្តបាត់ដំបង ៖ នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបើកឲ្យដំណើរការនូវព្រឹត្តិការណ៍រដូវកាលផ្លែឈើខេត្តបាត់ដំបង ដោ យមានស្តង់តាំងលក់បន្លែ ផ្លែឈើនិងផលិតផលកែច្នៃពីកសិផល នៅក្នុងស្រុកជាច្រើនមុខ។ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ Battambang Fruits Event 2025) ដែលមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅទីធ្លាបរិវេណខាងមុខ អគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង អតីតអគារសាលាខេត្តចាស់។ លោកអភិបាលខេត្តអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែរ និងអ្នកបាត់ដំបងយើង ។ដោយ ម៉ា ស៊ីណា
Month: June 2025
កាន់តែធ្ងន់ធ្ងរ បាតុករថៃ ព្រមានពង្រីកបាតុកម្ម កាន់តែធំ បើនាយករដ្ឋមន្ត្រី មិនព្រមចុះចេញពីតំណែង
លោក Pichit Chaimongkol អ្នកដឹកនាំក្រុមបង្រួបបង្រួមអំណាចនៃទឹកដីដើម្បីការពារអធិបតេយ្យភាពថៃ បានបដិសេធការចោទប្រកាន់របស់អ្នកនយោបាយគណបក្សភឿថៃថា បាតុកម្មដែលបង្កឡើងដោយក្រុមនេះគឺជាការអំពាវនាវឱ្យមានរដ្ឋប្រហារយោធា។ លោក Pichit បានទទូចថា ក្រុមនេះមិនដែលទាមទារ ឬគាំទ្ររដ្ឋប្រហារឡើយ ដោយបញ្ជាក់ថា ការទាមទារតែមួយគត់របស់ពួកគេគឺដើម្បីឲ្យលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង និងឲ្យគណបក្សចម្រុះដកការគាំទ្រពីរដ្ឋាភិបាល។ លោកបានបន្ថែមថា វាជាការអំពាវនាវយ៉ាងពិតប្រាកដ ដើម្បីការការពារអធិបតេយ្យភាពជាតិ។ លោកបានអំពាវនាវដល់សមាជិកសភាគណបក្សភឿថៃ ដែលចោទប្រកាន់ចលនានេះថា ជំរុញឱ្យមានរដ្ឋប្រហារ បំភ្លឺការអះអាង ដោយព្រមានថា ការចោទប្រកាន់បែបនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការតវ៉ា។ លោកបន្ថែមថា បាតុកម្មនឹងកាន់តែខ្លាំងឡើង ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការក្នុងការទម្លាក់រដ្ឋាភិបាល នៅថ្ងៃទី១ ខែកក្កដា ដោយបន្តថា ការតវ៉ានឹងត្រូវពង្រីក ហើយរំកិលទៅជិតវិមានរដ្ឋាភិបាល។ ទន្ទឹមនោះ លោកបានឲ្យដឹងថា នឹងមានការដាក់ញត្តិជាផ្លូវការទៅកាន់គណបក្សចម្រុះរដ្ឋាភិបាល ដោយអំពាវនាវឲ្យគណបក្សប្រជាធិបតេយ្យ និងគណបក្ស Chartthaipattana ដកខ្លួនចេញពីក្រុមចម្រុះ។ គួរបញ្ជាក់ថា ផ្ទុះបាតុកម្មតវ៉ា ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn ចុះចេញពីតំណែង ៕
សម្ដេចតេជោ ហ៊ុន សែន ជំរុញការដាំដុះ និងពង្រឹងសន្តិសុខ នៅឧត្តរមានជ័យ ក្នុងកាលៈទេសៈតានតឹងព្រំដែន
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ បន្ទាប់ពីជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកមន្ត្រីជាអ្នកបម្រើប្រជាជន។ សម្ដេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិកន្លងមក។ លើសពីនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមអំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ថ្វីបើស្ថានភាពនយោបាយថៃបានរុញច្រានឱ្យមានវិវាទក៏ដោយ សម្ដេចមើលឃើញវិបត្តិនេះជាឱកាសមួយ។ សម្ដេចបានណែនាំក្រុមប្រឹក្សាឱ្យជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងខេត្ត ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធដែលអាចមានតម្រូវការយូរអង្វែង ដោយសារបញ្ហាវិវាទនេះ។ សម្ដេចតេជោបានព្រមានថា ប្រសិនបើគ្មានការផ្លាស់ប្ដូរមេដឹកនាំនៅបាងកកទេ វិវាទជាមួយថៃអាចនឹងអូសបន្លាយពេលយូរ ដោយស្ថានភាពខុសពីឆ្នាំ២០១១។ សម្ដេចបានណែនាំប្រជាពលរដ្ឋឱ្យត្រៀមលេណដ្ឋានការពារខ្លួន និងបន្តការបង្កបង្កើនផល ទោះបីជាសភាពការណ៍នៅតាមព្រំដែនយ៉ាងណាក៏ដោយ ក្នុងរដូវវស្សាពេលនេះ។ ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្ដេចតេជោបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសង ដែលជាកង្វល់រួមរបស់សង្គម។ ពាក់ព័ន្ធនឹងការបិទព្រំដែនតាមតែចិត្តរបស់ថៃ សម្ដេចតេជោបានរិះគន់ថា ថៃជាអ្នកបិទព្រំដែនដោយខ្លួនឯង ហើយពេលមានបញ្ហាទើបមកចរចា ដោយបច្ចុប្បន្នថៃកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាច្រើន។ […]
ក្រុមប្រឆាំង ពហិការមិនចូលរួម នៅពេលប្រមុខយោធាមីយ៉ាន់ម៉ា បញ្ជាក់ផែនការបោះឆ្នោតចុងឆ្នាំនេះ
អន្តរជាតិ ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅក្នុងខែធ្នូ និងខែមករា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។ របបយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិលជាច្រើនភាគី។ ទោះជាយ៉ាងណា ក្រុមប្រឆាំង គ្រោងធ្វើពហិការមិនចូលរួមការបោះឆ្នោត រួមទាំងតំបន់ធំៗដែលគ្រប់គ្រងដោយពួកឧទ្ទាមប្រឆាំងរបបយោធានេះ ខណៈអ្នកសង្កេតការណ៍ អះអាងថា ការបោះឆ្នោតនេះ នឹងមិនយុត្តិធម៌នោះទេ។ កាសែតរដ្ឋ The Global New Light of Myanmar រាយការណ៍ថា មេដឹកនាំរបបយោធាលោក Min Aung Hlaing បានលើកឡើង នៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Naypyidaw កាលពីថ្ងៃពុធ ដោយសន្យាថាការបោះឆ្នោតនឹងធ្វើឡើង នៅខែធ្នូឆ្នាំនេះ និងខែមករា ឆ្នាំក្រោយ ដើម្បីឆ្ពោះទៅរកសន្តិភាពពេញលេញ។ កាលពីថ្ងៃពុធ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយថា របបយោធា កំពុងព្យាយាមប្រើល្បិច ដើម្បីរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់ខ្លួន៕
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃ បន្តប្រើវិធានការជា ឯកតោភាគី
កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាការឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។ សម្តេចបានបញ្ជាក់ថា កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។ សម្តេចបានបញ្ជាក់ថា វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។ សម្តេចបានបញ្ជាក់ថា នៅកម្ពុជា តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។ ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧ មិថុនា ជាឯកតោភាគី។ […]
សហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA បើកកិច្ចប្រជុំរវាង អ្នកសារព័ត៌មានកម្ពុជា និងថៃ ដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងការរួមចំណែកក្នុងការរក្សាសន្តិភាពតំបន់
សហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA បានរៀបចំកិច្ចប្រជុំមួយរវាងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានថៃ ដោយមានគោលបំណងរួមក្នុងការលើកស្ទួយស្ដង់ដារផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ ដោយមានលោកបណ្ឌិតសាស្រ្តាចារ្យ ប្រាសិត សែងរុងរឿង អគ្គលេខាធិការ លោកបណ្ឌិតសាស្រ្តាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការរងសហព័ន្ឋប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកថែ ខ្មែរ ជាង50នាក់ចូលរួមក្នុងកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2025 នៅស្រុកអារ័ញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងគឺដើម្បីបង្រួបបង្រួមក្រុមប្រព័ន្ធផ្សព្វផ្សាយទាំងនេះឱ្យធ្វើការរួមគ្នាកាត់បន្ថយជម្លោះ និងពង្រឹងទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក និងផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃព័ត៌មាន ដែលគ្មានការប្រឌិត គ្មានការញុះញង់ និងគ្មានការអុចអាល គ្មានការរើសអើងពូជសាសន៏ ដែលអាចបង្កជាការយល់ច្រឡំ និងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។ លោក ប្រូយ សម្បត្តិ អ្នកសារព័ត៌មានថៃនិងជាអគ្គលេខាធិការរងប្រចាំប្រទេសថៃ បញ្ជាក់ថា ក្នុងនាមយើងជាសារព័ត៌មាន យើងត្រូវរួមគ្នាអ្នកសារព័ត៌មានប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា អំពីការធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យមានវិជ្ជាជីវៈ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជន និងអភិវឌ្ឍការសហការផ្នែកព័ត៌មាននៅក្នុងតំបន់អាស៊ាន កាត់បន្ថយជម្លោះ នាំមកនូវសេចក្តីសុខសាន្តដល់ពលរដ្ឋទាំងពីរ។ លោក សុខ សុវណ្ណ បានឲ្យដឹងពីគោលបំំណងនូវកិច្ចប្រជុំនេះថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន […]
ព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សា លើប្រធានបទ “នយោបាយការទូតសភា”
រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “នយោបាយការទូតសភា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា (សាលសិក្ខាសាលាខាងជើង)ដោយមានការចូលរួមសហការពីក្លិបអ្នកកាសែតកម្ពុជា ។ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានជម្រាបជូនអង្គវេទិកាថា ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា កអក នឹងរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវនយោបាយការទូតសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះ។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានគូសបញ្ជាក់ពីសារសំខាន់នៃនយោបាយការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ប្រធានគណៈកម្មការបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន […]
ប្រជាពលរដ្ឋ ចូលរួមកម្មវិធី ដំណើរថ្មើរជើង ពីកោះពេជ្រទៅ វិមានឯករាជ្យ គឺជាអ្នកស្ម័គ្រចិត្ត បង្ហាញសា្មរតីស្នេហាជាតិ
ប្រជាពលរដ្ឋប្រុសស្រី ពិសេសយុវជន ប្រមាណ១៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី១៨ មិថុនានេះ បានដើរដោយថ្មើរជើងពីកោះពេជ្រទៅវិមានឯករាជ្យជាមួយការស្រែកច្រៀងយ៉ាងកងរំពងនូវបទ «ខ្ញុំស្រឡាញ់ទឹកដីខ្មែរ» ហើយដៃមានលើកទង់ជាតិប្រាសាទកំពូលប្រាំ។ ជាមួយទឹកមុខរីករាយ ទោះជាស្ថិតក្រោមកំដៅថ្ងៃ ដំណើរដោយថ្មើរជើងដែលពេញពាសផ្លូវនេះ បានបង្ហាញស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ។ បង្ហាញពីការគាំទ្រសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និង បទដ្ឋានគតិយុត្តផ្សេងៗ ។ បង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញពីការគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ។ សូមបញ្ជាក់ថា កម្មវិធីដំណើរថ្មើរជើងពីកោះពេជ្រទៅវិមានឯករាជ្យនេះ រៀបចំឡើងភ្លាមៗតែប៉ុន្មានថ្ងៃមុនតែប៉ុណ្ណោះ ដោយក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ប៉ុន្តែទទួលបានការចូលរួមពីមហាជនយ៉ាងច្រើន។កុះករ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីនេះ បានលើកឡើងថា ដំណើរថ្មើរជើងថ្ងៃនេះ មិនមែនជាកម្មវិធីរបស់ ស.ស.យ.ក. ទៀតនោះទេ ប៉ុន្តែជាកម្មវិធីរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗទាំងអស់គ្នា។ ការមកចូលរួមនេះសរបញ្ជាក់អំពីទឹកចិត្តម្នាក់ៗជាកូនខ្មែរដែលមានការគិតគូរយល់ពីសុខទុក្ខ មានការចូលរួមចំណែក ដែលចង់បង្ហាញអំពីឆន្ទៈ និងមោទនភាព ចង់បង្ហាញអំពីក្តីស្រឡាញ់ ចង់បង្ហាញអំពីការគាំទ្រ ចង់បង្ហាញអំពីការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាជ្រើសរើសយក ច្បាប់អន្តរជាតិ និង សន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ តាមរយៈបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ សម្តេចបវរធិបតី បានលើកឡើងថា« ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ […]
នៅចំណុចអូរព្រំដែន បាក់រលំអគារ៤ជាន់ ក្បែរប្លុកកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ មានករណីបាក់រលំអគារកម្ពស់៤ជាន់មួយកន្លែងស្ថិតនៅចំណុចអូរព្រំដែនកម្ពុជា ថៃ ជាប់ប្លុកកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចម៉ោង១៧និង ២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ ប្រភពព័ត៌មានបានអោយដឹងថា ៖ ក្រុមហ៊ុន១ បានវាយកំទេចចោលនូវអគារនោះ ដើម្បីសាងសង់ថ្មី តែវាបានបាក់ស្រុតបណ្តាលអោយសង្កត់ម៉ូតូ១១គ្រឿងនិងម៉ូតូកង់បីឬផាស់អាប់២ គ្រឿង បង្កដាច់ខ្សែភ្លើង។ប៉ុន្តែ មិនមានព័ត៌មានពីមនុស្សរងគ្រោះរបួសឬប៉ះពាល់អាយុជីវិតទេ ។ ករណីនេះ លោកសេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានផុសក្នុងហ្វេសប៊ុកលោកថា : មូលហេតុបាក់ស្រុតអគារ មិនមែនធម្មជាតិដែរ តែមកពីក្រមហ៊ុនវាយអាគារចាស់ចោល ។ បើតាមសាក្សីនៅក្នុងហេតុការណ័ថា ខ្លួនស្ទុះរត់ចេញពីផាសអាប់ទាន់ កុំអីកម្ទេចអគាររលំសង្កត់ជាមិនខាន ។ ករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ ព័ត៌មានបឋម កុំអោយមានការភ័ន្តច្រលំ ។ ក្រុមការងារកំពុងពិនិត្យលើទិដ្ឋភាពច្បាប់ ចំពោះក្រុមហ៊ុនរុះរើ និងម្ចាស់សំណង់ ដែលបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ។ នៅវេលាខាងលើ មានករណីអគារដែលកំពុងធ្វើការវាយកំទេចអគារ […]