ព័ត៌មានអន្តរជាតិ

ក្រុមប្រ​​ឆាំ​ង​ ​ពហិ​​កា​រ​​មិ​ន​ចូ​​ល​រួម​ ​នៅ​ពេ​ល​ប្រ​មុ​ខយោ​ធា​មី​យ៉ា​​ន់​ម៉ា​ ​ប​ញ្ជា​ក់​ផែ​ន​​កា​រ​បោះ​ឆ្នោត​ចុ​ង​​ឆ្នាំនេះ

អន្តរជាតិ ៖ មេ​ដឹ​ក​នាំ​រ​ប​ប​យោ​ធា​មី​យ៉ា​ន់​ម៉ា​ ​បា​ន​និ​យា​យ​ថា​ ​ប្រ​ទេ​ស​នេះ​គ្រោ​ង​នឹ​ង​រៀ​​បចំ​​កា​រ​បោះ​ឆ្នោ​ត​នៅ​ក្នុ​ង​ខែ​ធ្នូ​ ​និ​​ង​ខែ​ម​ក​រា​។​ ​នេះ​បើ​តា​ម​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​រ​ដ្ឋ​ ​បា​ន​រា​យ​កា​​រណ៍​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​​នេះ។

របបយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិលជាច្រើនភាគី។

ទោះជាយ៉ាងណា ក្រុមប្រឆាំង គ្រោងធ្វើពហិការមិនចូលរួមការបោះឆ្នោត រួមទាំងតំបន់ធំៗដែលគ្រប់គ្រងដោយពួកឧទ្ទាមប្រឆាំងរបបយោធានេះ ខណៈអ្នកសង្កេតការណ៍ អះអាងថា ការបោះឆ្នោតនេះ នឹងមិនយុត្តិធម៌នោះទេ។

កាសែតរដ្ឋ The Global New Light of Myanmar រាយការណ៍ថា មេដឹកនាំរបបយោធាលោក Min Aung Hlaing បានលើកឡើង នៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Naypyidaw កាលពីថ្ងៃពុធ ដោយសន្យាថាការបោះឆ្នោតនឹងធ្វើឡើង នៅខែធ្នូឆ្នាំនេះ និងខែមករា ឆ្នាំក្រោយ ដើម្បីឆ្ពោះទៅរកសន្តិភាពពេញលេញ។

កាលពីថ្ងៃពុធ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយថា របបយោធា កំពុងព្យាយាមប្រើល្បិច ដើម្បីរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *