ព័ត៌មានជាតិ

អាវុធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឃា​​ត់​ខ្លួ​ន​ជា​ប​ន្ត​ប​ន្ទា​ប់​ ​ក្មេ​ង​ទំ​នើ​ង​ប្រុ​​ស​ស្រី​ ​​០៨​នា​​ក់ ​ក​រ​ណី​ហិ​ង្សា​ដោ​យ​ចេ​ត​នា​

រាជធានីភ្នំពេញ ៖ កា​ល​ពី​វេ​លា​ម៉ោ​​ង​០​៤​និ​ង​៥​០​នា​ទី​ ​ថ្ងៃ​ទី​១​៨​ ​ខែ​មេ​​សា​ ​ឆ្នាំ​២​០​២​៥ ​នៅ​ចំ​​ណុ​ចផ្លូ​វ​ដី​ថ្មី​ ​​ភូមិ​​ដំ​ណា​ក់​ធំ​២​ ​ស​ង្កា​ត់​ស្ទឹ​ង​មា​ន​ជ័​យ​​៣ ​ខ​ណ្ឌ​មា​ន​ជ័​យ​ ​រា​ជ​ធា​នី​ភ្នំពេញ ​មា​ន​ក​រ​ណី​ហិ​ង្សា​ប​ង្ក​ឡើ​ង​ដោ​យ​ក្មេ​​ងទំ​​នើ​ង​ចំ​នួ​ន០​​២​ក្រុ​ម​ ប្​រ​ដា​ប់​ដោ​យដុំ​ថ្ម​ ​ដុំ​ឥ​ដ្ឋ​​ ស​​ម្ប​ក​ក​ង់​ម៉ូ​តូ​និ​ង​ដំ​ប​ង​បា​ន​ធ្វើ​ស​ក​​ម្ម​ភាព​គ​ប់​​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​ ​ប​ណ្តា​ល​ឲ្យ​​ជ​ន​រ​ង​គ្រោះ​ម្នា​ក់​​ត្រូ​វ​នឹ​ង​ដុំ​ថ្ម​ចំ​ក្បា​ល​​រ​ង​រ​បួ​ស​ស​ន្ល​ប់​បា​ត់​ប​ង់​ស្មា​រ​តី​​។​

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង០២ក្រុម សរុបចំនួន០៦នាក់មានស្រី០៣នាក់។រហូតដល់ម៉ោងប្រមាណ១២និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត។
ក្មេងទំនើងទាំង ០៨នាក់មានស្រី០៣នាក់ ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
វត្ថុតាងចាប់យក រួមមាន៖ -ម៉ូតូ ០២គ្រឿង -ដុំថ្មមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដូចការរៀបរាប់ខាងលើពិតប្រាកដមែន។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងក្មេងទំនើង០៨នាក់នោះបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *