ព័ត៌មានជាតិ

ចុះ​​​​អ​​​នុ​​​ស្សា​​​​រ​​​ណៈ​​​យោ​​​គ​​​​យ​​​ល់​​​​គ្នា​​​(​​​M​​​​o​​​U​​​)​ រវាង​​ឧ​​ក​ញ៉ា​ធំ​ៗ​នៅ​ក​ម្ពុ​ជា​ ​រួ​​ម​គ្នា​ប​ង្កើ​ត​ម​ន្ទី​រ​​ពេ​ទ្យ​ទំ​នើ​ប​​ធំ​មួ​យ​ ​​ដោ​យ​​ចំ​ណាយ​ទុ​ន​ ជា​ង៣​០​០​លា​ន​ដុ​ល្លា​រ​

រាជធានីភ្នំ​ពេ​ញ​ ៖ ​កា​ល​ពី​ថ្ងៃ​ទី​២​១​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​​៥​ ឧ​កញ៉ាធំ​ៗ​នៅ​​ក្នុង​​ប្រទេ​​ស​ក​ម្ពុ​ជា​ ​កា​ល​ពី​ថ្ងៃ​ទី​២​១​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​​៥​ បា​ន​ចុះ​អ​នុ​ស្សា​រ​ណៈ​យោ​គ​យ​ល់​គ្នា​(​M​o​U​)​ ​ដើ​​ម្បី​ប​ង្កើ​ត​ម​ន្ទី​រ​ពេ​ទ្យ​​ទំ​នើ​ប​ដ៏​ធំ​មួ​យ​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​​ ​ដោ​យ​គ្រោ​ង​ចំ​ណា​យ​ទុ​​ន​ប្រ​មា​ណ​ជា​ង​៣​០​០​លា​ន​ដុ​ល្លា​​រ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​។​នេះ​បើ​តា​​ម​ពិ​ធី​ចុះ​​ហ​ត្ថ​លេ​ខា​ប​ង្កើ​ត​ម​ន្ទី​រ​ពេ​​ទ្យ​ក​ម្ពុ​ជា​ ​ធ្វើ​​ឡើ​ង​នៅ​ស​ណ្ឋា​គា​រ​កាំ​​បូ​ឌី​យ៉ា​ណា។

អ្នក​ លោ​​ក​ឧក​ញ៉ា​ធំ​ៗ​ទាំ​ង​នោះ​រួ​ម​មា​ន​ដូ​ច​ជា​ ​​អ្ន​ក​ឧ​ក​ញ៉ា​ ​គិ​ត​ ​ម៉េ​ង​​​​ ​​​​​​អ្ន​​​​​​​ក​​​​​​​​ឧ​​​ក​​​​ញ៉ា​​​ ​​​លា​​​​ង​​​​ ​​​ឃុ​​​​ន​​​ ​អ្ន​​ក​ឧ​ក​ញ៉ា​ ​លា​ង​​ ​ម៉េ​ង​ ​អ្ន​ក​ឧ​​ក​ញ៉ា​ ​ថៃ​​​ ​ជា​ហួ​ត​ ​អ្ន​​ក​ឧ​ក​ញ៉ា​ ​សៀ​ ​​ឬទ្ធី​ ​ជាដើម។

មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងសាងសង់នៅឆ្នាំ២០២៦ ហើយនឹងរួចរាល់ ហើយសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។

ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖

ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។
ទី២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%។
ទី៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន២៣%។
ទី៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ចំនួន១០%។
ទី៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.កចំនួន ៦%។
ទី៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ចំនួន ៥%។
ទី៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស ចំនួន៥%។
ទី៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី ចំនួន៥%។

យោងការប្រកាសព័ត៍មានពីពិធីនោះ គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅ ច្បាស់លាស់ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ជាមួយស្មារតី យកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។

មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញាណ ទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។
ចំណុចផ្ដោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួម ចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជន កម្ពុជាទូទាំងប្រទេស។

ការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាពនៃការទទួលបាននូវសេវា ថែទាំសុខភាពដល់ប្រជាជនកម្ពុជា។
ការវិនិយោគនេះនឹងរំពឹងទុកនូវទុនចំនួន៣០០លានដុល្លារ។

កិច្ចសហការនេះត្រូវបានគេចាត់ថា ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមហាសេដ្ឋីទាំងនេះបានចាប់ដៃរួមគ្នា បង្កើតមន្ទីរពេទ្យមួយបម្រើឲ្យវិស័យសុខាភិបាលលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាល នៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *