ព័ត៌មានជាតិ

ស​ម្ដេ​ច​តេ​ជោ​​​ ហ៊ុ​ន​ ​សែ​ន​ ​ស្នើ​ឱ្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​រៀ​ប​ចំ​កា​រ​បា​ញ់​កាំ​ជ្រួ​ច ​ទូ​ង​​ស្គ​រ​​ ​វា​យ​ត្រ​ដោ​ក​ ​ក្នុ​ង​ថ្ងៃ​បើ​ក​កា​រ​ដ្ឋា​ន​ស្ថា​ប​នា​ព្រែ​ក​ជីក​-​ ​ហ្វូ​ណ​ន​តេ​ជោ​

រាជធានីភ្នំពេញ ៖ ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ ​ហ៊ុ​​ន ​សែ​ន​ ​​ប្រធា​​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​និ​ង​ជា​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ស្នើ​ឱ្យ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​រៀ​ប​ចំ​កា​រ​បា​ញ់​កាំ​ជ្រួ​ច ​​ទូង​ស្គ​រ​ ​វា​យ​ត្រ​ដោ​ក​​ ​ក្នុ​ង​ថ្ងៃ​បើ​កកា​រ​ដ្ឋា​ន​ស្ថា​ប​នា​ព្រែ​ក​ជី​ក​ ​ហ្វូ​ណ​​ន​តេ​ជោ​​ ​ដែ​ល​គ្រោ​ង​ធ្វើ​នៅ​ថ្ងៃ​ទី​​ ​០​៥​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៤​នោះ​​។​ ​កា​រ​ស្នើ​រ​ប​ស់​ស​ម្ដេ​ច​​តេ​ជោ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​បែ​ប​នេះ​ ​ក្នុ​ង​ពិ​ធី​មិ​ទ្ទី​ង​រ​​ម្លឹ​ក​ខួ​ប​ទី​៧​៣​ថ្ងៃ​ប​ង្កើ​តគ​ណ​ប​ក្ស​ប្រ​​ជា​ជ​ន​ក​ម្ពុ​ជា​(​២​៨​.​០​៦​.​១​៩​៥​១​-​២​៨​.​០​៦​.​២​០​២​៤​)​ ​ដែ​​ល​មា​ន​អ្ន​ក​ចូ​ល​រួ​ម​ប្រ​​មា​ណ​១​ម៉ឺ​ន​នា​ក់​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​ ​២៨​​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​វិ​មា​ន​៧​ម​ក​រា​​ ​។​

សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាលរៀបចំនៅថ្ងៃទី០៥ ខែសីហា ខាងមុខ ពេលបើកការដ្ឋានព្រែកជីក-ហ្វូណនតេជោ ដោយអំពាវនាវគ្រប់ទីវត្តអារាម ត្រូវរៀបចំទូងស្គរ វាយត្រដោកនិងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់ការបាញ់កាំជ្រួច ហើយនៅរាត្រីថ្ងៃទី០៥ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅតាមទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រនិងលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍរបស់យើង។ សម្ដេចតេជោបន្តថា គម្រោងព្រែកជីក-ហ្វូណនតេជោនេះ វានឹងបង្កើតឱកាសរាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។

ជាមួយគ្នានេះ សម្ដេចតេជោមានជំនឿយ៉ាងមុតមាំថា ព្រែកជីក- ហ្វូណនតេជោ វានឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់កម្ពុជា ដែលវាជួយបំពេញបន្ថែមទៅឱ្យការទប់ស្កាត់ និងរួមចំណែកការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា។ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួម ជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខ។ ដែល​នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញ ខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។ ជាមួយគ្នានេះដែរ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។

សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្តល់ការជួយ ឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *