ព័ត៌មានជាតិ

អភិបា​ល​ខេ​​ត្ត​​កោះ​កុ​ង​ ​បើក​​​យុ​ទ្ធ​នា​​​ការ ​ចា​ក់​​​វ៉ាក់​សាំ​ង​ ​A​s​t​r​a​Z​e​n​e​c​a​ ​ដូ​​​ស​​​ទី​​​៣​ ​ជូ​ន​​​ដ​ល់​​​ថ្នា​ក់​ដឹ​ក​នាំ​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​និ​ង​​​មន្ត្រី​​​ជួ​រ​មុ​ខ​​

​ខេត្ត​កោះ​កុង​ ​​៖​ ​​ ​លោ​ក​ជំ​ទា​វ​ ​មិ​​ថុ​នា ​ភូ​​​ថ​ង​ ​អ​ភិ​បា​ល​ ​នៃ​​គ​ណៈ​​​អ​ភិ​បា​ល​ខេ​ត្ត​​​កោះ​កុង​ ​និ​ង​​​ជា​​​ប្រ​ធា​ន​​​អ​នុ​គ​ណៈ​ក​ម្ម​កា​រ​​​ចំ​ពោះ​​​កិ​ច្ច​​​ចា​ក់​​​វ៉ា​ក់​សាំ​ង​​​កូ​​​វី​ដ​​​-​១៩​ ​បា​ន​​​អ​ញ្ជើ​ញ​​​ជា​​​អ​ធិ​ប​តី​ ​បើ​ក​​​យុទ្ធ​នា​​​កា​រ​ចា​ក់​​​វ៉ា​ក់​សាំ​ង​ ​A​s​t​r​a​Z​e​n​ec​a​ ​ដូ​​​ស​​​ទី​​​៣​ ​(​​​ជា​​​ដូ​​​ស​​​ជំ​រុ​ញ​​​)​ ​ជូ​ន​​​ដ​ល់​​​ថ្នា​ក់​ដឹ​ក​នាំ​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ ​និ​ង​​​ម​ន្ត្រី​​​ជួរ​មុ​ខ​ ​ដែ​ល​​ប្រ​ឈ​ម​​​នឹ​ង​​​ហា​និ​ភ័​យ​​​នៃ​​​កា​រ​ឆ្ល​ង​​​ជំ​ងឺ​​​កូ​​​វី​ដ​​​-១​៩​ ​បំ​ប្លែ​ង​​​ថ្មី​ ​D​e​l​t​a​ ដើ​ម្បី​​​ប​ង្កើ​ត​​​ប្រ​ព័​ន្ធ​​​កា​រ​ពា​រ​​​ដ៏​​​រឹង​មាំ​​​ថែ​ម​ទៀ​ត​ ​នៅ​ក្នុ​ង​​​ខ្លួ​ន​​​មនុ​ស្ស​ ​ជា​ពិសេស​​​ឆ្លើ​យត​ប​​​នឹ​ង​​​វ​ត្ត​មា​ន​​មេ​រោ​គ​​​កូ​​​វី​ដ​​​-​១​៩​ ​បំ​ប្លែ​ង​​ខ្លួ​ន​​​ថ្មី​ ​ដែល​​​កំ​ពុ​ង​តែ​​​រី​ក​​​រា​ល​ដា​ល​​​នៅក្នុ​ង​​​តំ​បន់ ​កា​ល​ពី​​​ថ្ងៃ​ទី​​៨​ ​ខែ​សី​ហា​ ​ឆ្នាំ​​​២០​២​១ ​​​ម្សិល​​មិញ​។​

​ក្នុងឱកាស​នោះ លោកជំទាវ មិថុនា ភូ​ថង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​ដូ​ស​ទី​៣​បន្ថែម ដើម្បី​ជំរុញឱ្យមាន​អង្គ​បក្ខ​ដិ​បក្ខ​ក្នុង​ខ្លួន ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ជូន​ដល់​មន្ត្រី​ជួរមុខ​រួមមាន​៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីរាជការ និង​កងកម្លាំង​ជួរមុខ នៅក្នុង​ខេត្ត ជា​បន្តបន្ទាប់​ផងដែរ​។​

​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ ដល់​បុគ្គលិក​ពេទ្យ ក្រុមយុវជន កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ស៊ីវិល​ជួរមុខ ដែល​បាន​លះបង់​អស់កម្លាំង​កាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន ចូលរួម​យ៉ាងសកម្ម គ្រប់​សកម្មភាព ក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ក្នុងពេល​បិទ​ខ្ទប់​នេះ គឺ​ពិតជា​មានការ​លំបាក​ច្រើន​ចំពោះ​មន្ត្រី ក៏ប៉ុន្តែ​វា​ជា​ឱកាស​ក្នុងការ​បម្រើ​ជាតិ និង​បម្រើ​រាស្ត្រ ដែល​មិនអាច​គេចវេស​ពី​តួនាទី ការងារ និង​ភារកិច្ច​នេះ​បានឡើយ​។​

​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca ត្រូវបាន​ដឹក​មកដល់​ខេត្តកោះកុង ដើម្បី​ចាក់ ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជួរមុខ ដែល​ប្រឈម​នឹង​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta ក្រោយពេល​មាន​ពលករ​ខ្មែរ​ជាច្រើន បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ការចាក់​ដូ​ស​ទី​៣​នេះ គឺ​ប្រើប្រាស់​វ៉ាក់សាំង ប្រភេទ​AstraZeneca (​ជា​ដូ​ស​ជំរុញ​) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន Sinopharm ឬ Sinovac​។ ជាមួយនឹង​ការសម្រេច​ចាក់​ដូ​ស​ទី​៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ខិតខំ​ស្វែងរក​ទិញ​វ៉ាក់សាំង AstraZeneca បន្ថែមទៀត​ផងដែរ​៕ ​ប្រភព​៖ រដ្ឋបាល​ខេត្តកោះកុង

Leave a Reply

Your email address will not be published. Required fields are marked *