ព័ត៌មានជាតិ

ឯ​ក​​ឧ​​​ត្ត​ម​​​ ​​​ងួ​​​ន​​​ ​​​រ​​ត​​​នៈ​​​ ​​អ​ភិបា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ជ​ម្រុ​ញ​ឱ្យ ម​​ន្ត្រី​ជំ​នា​ញទាំ​ង​អ​ស់ ​រួ​មគ្នា​ដោះ​​ស្រាយ​​ ​ប​ញ្ហា​ប្រ​ឈ​ម​នា​នា ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ អោ​យ​បា​ន​ឆា​ប់​រ​ហ័​ស​

ខេ​ត្ត​កំ​ព​ង់​ធំ ​៖​ ​ឯ​ក​ឧ​ត្តម​ ​ងួ​ន​ ​រ​ត​នៈ​ ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ​បា​ន​ថ្លែ​ង​ថា ម​ន្ត្រី​ជំ​នា​ញ​ទាំ​ង​អ​ស់​ត្រូ​វរួ​ម​គ្នា​ដោះ​ស្រា​យ​ប​ញ្ហា​ប្រ​ឈ​ម​នា​នា​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ​អោ​យ​បា​ន​ឆា​ប់​រ​ហ័​ស ​នៅ​ក្នុង​មូ​ល​ដ្ឋា​ន​រ​ប​ស់ខ្លួ​ន​។​​

​ឯ​ក​ឧត្ត​ម​ ​ងួ​ន​ ​រ​ត​នៈ ​បា​ន​ថ្លែ​ង​យ៉ា​ង​ដូ​ច្នេះក្នុ​ង​កិ​ច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ​រ​ប​ស់​គ​ណៈ​ប​ញ្ជាឯ​ក​ភា​ព​រ​ដ្ឋ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ ​​នាព្រឹ​ក​ថ្ងៃ​​ទី០​៣​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ដោ​យ​មាន​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ពី​មន្ត្រី​ពា​ក់​ព័​ន្ធ​ជុំ​វិ​ញ​ខេ​ត្ត​ជា​ច្រើ​ន​រូ​បផ​ង​ដែ​រ​ ​។​

ឯកឧត្តមបន្តថា សូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់ កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះ សូមរាយការណ៍បន្ទាន់ឬបញ្ជូនមកថ្នាក់លើ យើងទាំងអស់គ្នា រួមគ្នាដោះស្រាយទាំងអស់គ្នា និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងព្រមទាំងទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រូវរៀបចំការកែលម្អសួនច្បារនានា ត្រូវស្តារឬជួសជុលឡើងវិញ ព្រោះខេត្តយើងក៏ត្រូវមានការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ធ្វើយ៉ាងណាប្តេជ្ញាយកផ្ការំដួលបីទងអោយខានតែបាន ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានស្នើដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរទាំងអស់ ម្ចាស់ការលើការដាំដើមឈើស្ដារឡើងវិញនៅក្នុងនៅតំបន់ ៣ ដែលបានដកហូតពីប្រជាពលរដ្ឋនិងឈ្មួញខិលខូចមួយចំនួន ។

ក្នុងនោះឯកឧត្តមបានបន្ថែមថាត្រូវជំរុញការផ្សព្វផ្សាយការងារផ្តល់វ៉ាក់សាំងការពារមេរោគកូវិដ១៩ ដែលប្រជាពលរដ្ឋមិនបានចូលរួមមកទទួលវ៉ាក់សាំងនៅមានកម្រិតទាបដើម្បីសហគមន៍មានភាពប្រសើរឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *