ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ស ចេង ត្រូវជាម្ដាយបង្កើតលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោកជំទាវ ស សឿន និងលោកស្រី សំរិទ្ធ ដាលីន ដែលត្រូវជាម្ដាយធំ និងភរិយាលោកនាយប៉ុស្តិ៍ បានអញ្ជើញទៅមើលនិងសួរសុខទុក្ខនៅការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។
សូមបញ្ជាការថា អគារដូចខាងលើជាជាអំណោយដ៏ថ្លៃថ្លារបស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមមេការនៃក្រុមហ៊ុនសាងសង់បានអោយដឹងថា: សំណង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ មកទល់ថ្ងៃនេះសម្រេចបានប្រហែលជា ៤៥% ។
ក្នុងឱកាសនោះ លោកជំទាវ និងលោកស្រី បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ក្រុមការងារដែលបាននឹងកំពុងធ្វើការសាងសង់អគារចំនួន ៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបាន៖.ថវិកាចំនួន ៥០,០០០៛ មី ០១កេសទឹកក្រូច ០១យួរ ទឹកសុទ្ធ ០១យួរ ៕