ព័ត៌មានអន្តរជាតិ

អ​​ត្ថា​ធិ​ប្បា​យ​ ​៖ ​ជោ​គ​វា​ស​នានៃ​ ​កា​រ​វិ​វ​ឌ្ឍ​​រី​ក​ច​ម្រើ​ន​ រ​ប​​ស់​ជា​តិ​ ​ត្រូ​វ​តែ​ក្ដា​ប់​ជា​ប់ ក្នុ​ង​​ដៃ​ខ្លួ​ន​ឯ​ង​​

​គ​ម​​នា​គ​ម​ន៍​ជា​ស​​រ​សៃ​ឈា​ម​នៃ​សេ​​ដ្ឋ​កិ​ច្ច​និ​ង​ជា​​ចំ​ណ​ង​នៃ​អ​​រិ​យ​ធ​ម៌​។​ ​​ឆ្នាំ​២​០​២​៤​ ​នៅ​​រ​ដូ​វ​កា​ល​​ផ្លែ​ទុ​រេ​ន​ទុំ​ ​ក​​ម្ពុ​​ជា​បា​ន​ប្រា​​រ​ព្ធ​ពិ​ធី​បើ​ក​កា​​រ​ដ្ឋា​ន​ព្រែ​​ក​ជី​ក​ហ្វូ​ណ​ន​​តេ​ជោ​ ​ចំ​ណែ​ក​​នៅ​តំ​ប​ន់​ភា​គ​​ខា​ង​ឦ​សា​​ន​រប​ស់​ចិ​​ន​ដែ​ល​មា​ន​ច​​ម្ងា​យ​ជា​ង​៤​​ ​ពា​ន់​គី​ឡូ​ម៉ែ​​ត្រ​ពី​ខេ​ត្ត​ក​​ណ្តាល​នៃ​ក​ម្ពុ​ជា​ ​ផ​​លិ​ត​ក​ម្ម​រ​ថ​យ​​ន្ត​ក៏​ជួ​ប​នឹ​ង​វេ​​លា​ប្រ​វ​ត្តិ​សា​ស្ត្រ​ដូ​​ច​គ្នា​ផ​ង​ដែ​រ ​ខ​ណ​​នៅ​ក្រុ​ង​ ​ឆា​ង​​ឈួ​ន​ ​ទី​រួ​ម​ខេ​ត្ត​ ​​ជីលី​​ន​ ​ខ្សែ​ផ​លិ​ត​ក​​ម្ម​ឆ្លា​ត​វៃ​នៃ​រោ​​ង​ច​ក្រ​រ​ថ​យ​ន្ត​ដំ​បូ​ង​ប​ង្អ​​ស់​រ​ប​ស់​ប្រ​ទេ​ស​​ចិ​ន​បា​ន​លា​​ន់​លឺ​នូ​វ​សូ​រ​ត​​ន្ត្រី​ដ៏​ស​ប្បា​យ​រី​ក​​រា​យ​ ​ ​ ​ ​ក​ម្ម​ក​​រ​បា​ន​បំ​ពា​​ក់​ផ្កា​បូព​ណ៌​​ក្រ​ហ​ម​លើ​ក្បា​ល​ឡា​​ន​ដឹ​ក​ទំ​និ​ញ​ថ្មី​​ស្អា​ត​មួ​យ​គ្រឿ​​ង​ ​ ​ដើ​ម្បី​អ​ប​អ​រ​​សា​ទ​រ​ឡា​ន​ដឹ​ក​​ទំ​និ​ញ​ម៉ា​ក​ ​«​ ​​J​i​e​f​a​n​g​ ​/​​ ​ចេ​ហ្វាំង ​​»​ ​ ​គ្រឿ​ង​ទី​ ​៩​​ ​លា​ន​ត្រូ​វ​តំ​​ឡើ​ង​រួ​ច​រា​ល់​​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​។​
​​
​«​ ​J​i​e​​f​a​ng​ ​/ ចេហ្វាំង » ជារថយន្តដំបូងដែលប្រទេសចិនថ្មីផលិតដោយម្ចាស់ការ ហើយជាម៉ាកយីហោឡានដឹកទំនិញល្បីក្នុងទីផ្សារសកល។ រយៈពេលជាង ៧០ ឆ្នាំមកនេះ ចាប់ពី “អ្នករៀន”ក្លាយជាអ្នកបង្កើត ផលិតដោយប្រើប្រាស់បច្ចេកទេសស្នូលរបស់ខ្លួន ទទួលបានការគាំទ្រជាទូទៅពីអតិថិជនពិភពលោកទាំងអឺរ៉ុប អាស៊ីអាគ្នេយ៍ អាហ្រ្វិក មជ្ឈិមបូព៌ាជាដើម ៖ រថយន្តចិនបានជួយដល់ប្រជាជនតាមបណ្ដាប្រទេសនិងតំបន់កាន់តែច្រើនធ្វើដំណើរប្រកបដោយងាយស្រួលនិងផាសុកភាព ផលិតភាពចិនជួយបន្ថែមភាពល្អបវរក្នុងជីវភាពរបស់មនុស្សកាន់តែច្រើន។

ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ដែលជាហេតុនាំឱ្យសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ពេលដែលយើងនិយាយពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីផលិតភាពរបស់ប្រទេសចិន។

រថយន្តថាមពលស្អាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ផ្លូវល្បឿនលឿន ស្ពានឆ្លងសមុទ្រ … បច្ចុប្បន្ន ផលិតកម្មចិននៅក្បែរខ្លួន នៅលើមេឃ រត់យ៉ាងលឿនក្នុងតំបន់ត្រូពិច សមិទ្ធផលផលិតភាពចិនបានទៅដល់ភពអង្គារ ហើយបំរុងនឹងដឹកមនុស្សឡើងលើឋានព្រះចន្ទ។

លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន ។ បន្ទាប់ពីបានខិតខំតស៊ូអស់រយៈពេល ៧៥ ឆ្នាំ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបើកនូវផ្ទាំងគំនូរដ៏ល្អអស្ចារ្យ ហើយរំលេចចេញនូវអនាគតដ៏ត្រចះត្រចង់។

ចាប់ពីស្ថាបនលើភាពបាក់បែកដែលបណ្ដាលមកពីការឈ្លានពានអាណានិគម ក្នុងកំឡុងពេល ៧៥ ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍របស់ប្រទេសចិនថ្មីឥឡូវបានតភ្ជាប់គ្នាជាបណ្តាញគមនាគមន៍ដ៏ធំមួយ រង្វង់មិត្តភក្ដិនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានពង្រីកឥតឈប់ឈរ ទំហំសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប ប្រជាជនរាប់រយលានទទួលបានជីវភាពធូរធារ។

ច្រកព្រំដែនភាគនីរតីប្រទេសចិន ក្រុមឡានដឹកជញ្ជូនមមាញឹកជារៀងរាល់ថ្ងៃ ទុរេន ស្វាយ ខ្នុរ … ផ្លែឈើស្រស់ៗជាច្រើនរបស់បណ្ដាប្រទេសអាស៊ានត្រូវបាននាំចូលក្នុងទីផ្សារចិនចេញពីទីនេះ។ ផ្លែឈើស្រស់ដែលព្យួរលើមែកនៅថ្ងៃនេះ ថ្ងៃស្អែកក៏អាចបញ្ជូនទៅដល់ដៃរបស់អតិថិជនក្រៅប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

កងប្រវត្តិសាស្ត្របង្វិលទៅមុខជានិច្ច អ្នកតស៊ូដែលរួមចិត្តថ្លើមគ្នាបន្ដកសាងនូវអនាគតដ៏ត្រចះត្រចង់៕

រូបភាព
* ផ្លែឈើមកពីអាស៊ីអាគ្នេយ៍លក់ដាច់ខ្លាំងក្នុងទីផ្សារចិន
* ឡានដឹកទំនិញម៉ាក Jiefang / ចេហ្វាំង គ្រឿងទី ៩ លានតំឡើងរួចរាល់អាចប្រើប្រាស់បាន។ Jiefang ជាម៉ាកយីហោផលិតដោយម្ចាស់ការនៃ FAW Group ដែលជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់របស់ចិន
* ខ្សែផលិតកម្មនៃរោងចក្ររថយន្ត SERES អាចដំឡើងផលិតបានរថយន្តថាមពលស្អាតមួយគ្រឿងរាល់ ៣០ វិនាទីម្ដង
* យន្តហោះខ្នាត់ធំចិន C919 ផ្តល់សេវាពាណិជ្ជកម្មជាផ្លូវការចាប់ពីខែឧសភាឆ្នាំ២០២៣កន្លងមក
* រថភ្លើងល្បឿនលឿនឈ្មោះហ្វូស៊ីង /Fuxing ដែលផលិតដោយប្រទេសចិន
* រូបសែលហ្វីនៃយានរុករកក្នុងភពអង្គារ«ជូរ៉ុង /Zhurong» របស់ប្រទេសចិនដែលផ្ញើពីផ្ទៃភពអង្គារ
* ឯកសណ្ឋានអវកាសចិនដែលប្រើសម្រាប់ពេលចុះចតលើភពព្រះចន្ទ៕

Leave a Reply

Your email address will not be published. Required fields are marked *